យើងនៅជាមួយជនរងគ្រោះជានិច្ច

យើងនៅជាមួយជនរងគ្រោះជានិច្ច

ជនក្រីក្រ ជនរងគ្រោះដែលមានចំនួនច្រើនលើសលប់នៅកម្ពុជា ដោយសារវប្បធម៌នយោបាយបុគ្គលបានក្លាយជាជំងឺរាំរ៉ៃដែលមិនមាននរណាម្នាក់ ឬបុគ្គលណាមួយអាចព្យាបាលបានទេ លុះត្រាតែពលរដ្ឋគ្រប់រូបចូលរួមព្យាបាលជំងឺនេះទាំងអស់គ្នា ។

តើការចូលរួមរបស់ពលរដ្ឋដោយវិធីណា ? និងអ្វីទៅជាពលរដ្ឋសកម្ម ?

១. ធ្វើការផ្លាស់ប្តូរពីពលរដ្ឋដែលមិនខ្វល់ពីនយោបាយ និងសង្គម ឲ្យទៅជាពលរដ្ឋសកម្ម និងពលរដ្ឋប្រជាធិបតេយ្យ ។

២. ពលរដ្ឋសកម្មត្រូវតាមដានព័ត៌មានសង្គម នយោបាយ និងចូលរួមផ្តល់ព័ត៌មានពីតថភាពសង្គម និង នយោបាយ ។

៣. ពលរដ្ឋសកម្មត្រូវតាមដានសកម្មភាពតំណាងរបស់ខ្លួនដែលបំពេញតួនាទីនៅអង្គសភា និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ឲ្យបានគ្រប់ជ្រុងជ្រោយ ។

៤. ពលរដ្ឋសកម្មត្រូវចូលរួមចុះឈ្មោះបោះឆ្នោត តាមដានបញ្ជីឈ្មោះបោះឆ្នោត ចូលរួមជាអ្នកអង្កេតការបោះឆ្នោត ទៅបោះឆ្នោត តាមដានលទ្ធផលឆ្នោត និងតាមដានអ្នកជាប់ឆ្នោតដែលទៅកាន់រដ្ឋាភិបាល ថាតើពួកគាត់បានបំពេញតួនាទីត្រឹមត្រូវកម្រិតណា ? និង ពួកគាត់មានការទទួលខុសត្រូវសង្គមកម្រិតណា ?

៥. ពលរដ្ឋសកម្មត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ឈប់លេងល្បែងសុីសង ជួយចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ឈប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ និងចូលរួមបើកបរដោយមានការគោរពគ្នា និងគោរពច្បាប់ចរាចរណ៍ ។

៦. ពលរដ្ឋសកម្មត្រូវចូលរួមកុំចោលសំរាមទីសាធារណៈ និងចូលរួមរក្សាបរិស្ថានតាមរយៈជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងធនធានសង្គមដទៃទៀត ។

៧. ពលរដ្ឋសកម្មត្រូវចូលរួមទប់ស្កាត់អំពើពុករលួយតាមរយៈសម្លេង និងសកម្មភាពក្នុងភាពស្អាតស្អំ ។

៨. ពលរដ្ឋសកម្មត្រូវចូលរួមរិះគន់រដ្ឋាភិបាល និងអ្នកប្រតិបត្តិការសេវាសាធារណៈ ដើម្បីឲ្យពួកគាត់បំពេញតួនាទីរបស់ខ្លួនប្រកបដោយតម្លាភាព គណនេយ្យភាព និងដោយបើកចំហ ។

៩. ពលរដ្ឋសកម្មត្រូវចូលរួមជំរុញសិទ្ធិទទួលព័ត៌មាន សិទ្ធិលំនៅដ្ឋាន សិទ្ធិជាម្ចាស់របស់ជនជាតិដើមភាគតិច សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងសិទ្ធិរបស់ពលរដ្ឋទូទៅ ។

១០. ពលរដ្ឋសកម្មត្រូវចូលរួមតវ៉ាដោយសន្តិវិធី អហិង្សា តាមច្បាប់ និង ជួយការពារជនរងគ្រោះជាពិសេសសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ។ គាំទ្រ និងលើកទឹកចិត្តជនរងគ្រោះជាទូទៅ អ្នកការពារសិទ្ធិមនុស្សដែលជាប់ពន្ធនាគារជាជនរងគ្រោះដែលយើងត្រូវការពារពេញលេញ និងសកម្ម ។

យើងនៅជាមួយជនរងគ្រោះជានិច្ច

body_procession_01[:]

98 total views, 10 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.