រើសមុខចាត់ការ

suth_dina

ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយលើលោក ស៊ុត ឌីណា គឺដើម្បីលើកមុខមាត់ និងពង្រឹងគណបក្សប្រជាជន។
ទី១ កុំឲ្យមហាជនចោទថាចាត់ការតែលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដូច្នេះត្រូវចាត់ការលើមន្ត្រីគណបក្សប្រជាជនផងដែរ តែគេចេះរើសយកមនុស្សដែលត្រូវចាត់ការ គេមិនយកគ្នាគេទេ គេយកមនុស្សក្បត់រយដង។ បើធ្លាប់ក្បត់ច្រើនដងហើយ ថ្ងៃក្រោយគង់តែក្បត់ទៀត ដូច្នេះចាត់ការតែម្តងទៅ ដើម្បីស្តារមុខមាត់បក្សកាន់អំណាចផង។
ទី២ ជាស្នៀត អារ កមាន់បន្លាចស្វាទាំងឡាយដែលធ្លាប់ក្បត់ដូចគ្នា។ ការថ្លែងរបស់លោក ហ៊ុន សែន រឿងត្រូវចាប់ខ្លួនមន្ត្រីរាជការដែលមិនគាំទ្របក្សប្រជាជននោះ ជាសារទៅ កាន់ពួកអ្នករត់ទៅចុះចូលបក្សប្រជាជនថា កុំចេះតែហ៊ានចង់ងាកចេញពីបក្សនេះ បើចូលបាន តែបើចេញគឺស្លាប់។ សរុបមកនយោបាយនេះ ពិតណាស់ អាចថាល្អមើល តែអត្ថន័យពិតគឺគ្រោះថា្នក់ដល់កម្ពុជាខ្លាំងណាស់ ព្រោះគេអង្គុយលើច្បាប់ គេធ្វើអ្វីតាមតែចិត្តគេចង់ គេបំពានច្បាប់ ក៏គ្មានអ្នកណាហ៊ានប៉ះពាល់។ ចង់ចាប់អ្នកណា បង្កើតតែលេសមកបានហើយ និងរង់ចាំតែបញ្ជាពីមេ។ បើគេមិនចង់ចាប់ ទោះកំហុសគរដូចភ្នំ ក៏មើលមិនឃើញដែរ។ ចំណាត់ការដូចការចង់បានរបស់លោក ហ៊ុន សែន គឺដូចសម័យខ្មែរក្រហម ដែលគេយកមនុស្សទៅសម្លាប់ដោយរងការចោទថាមិនស្មោះនឹងមាគ៌ារបក្ស។

ដោយ Ir Channa

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.