រឿកំប្លែងទី ៩ តើអ្នកស្រោចផ្កា និងថៅកែ មួយណាឆ្លាតជាង!

រឿកំប្លែងទី ៩ តើអ្នកស្រោចផ្កា និងថៅកែ មួយណាឆ្លាតជាង!

ពូសៅរ៍ជាអ្នកបម្រើនៅក្នុងផ្ទះពូសុខ ថ្ងៃមួយព្រះអាទិត្យបានបញ្ចេញកម្ដៅយ៉ាងខ្លាំង ពូសៅរ៍ក៏ចាប់ផ្តើមស្រោចផ្កាយ៉ាងសកម្ម ដែលបណ្តាលឲ្យថៅកែកោតសរសើរនិងពេញចិត្តខ្លាំងណាស់ ចេះស្រោចផ្កាបានល្អ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លំាង ដែលអ្នកស្រោចផ្កាក៏សម្រេចចិត្តឈប់ស្រោច។
ថៅកែក៏ចេញមកមើលម្តងទៀត មិនឃើញអ្នកបម្រើស្រោចផ្កា ក៏ស្រែកសួរថា វាយ៉ាងម៉េចបានជាឯងមិនស្រោចផ្កាបន្តទៀត អ្នកបម្រើប្រាប់ថា ភ្លៀងមកហើយថៅហ្វាយ មិនបាច់ស្រោចទេ ថៅកែបានបន្ទោសថា បើខ្លាចទទឹកខ្លួនម៉េចបានជាមិនយកឆ័ត្រមកបាំងទៅ ហើយស្រោចបន្ត ពូសៅរ៍ដោយសាតែខ្លាចអំណាចរបស់ថៅកែ ក៏ស្រោចផ្កាបន្តទាំងមានភ្លៀងខ្លាំង។

ក្នុងសង្គមមួយដែលមានអំណាចប្រមូលផ្តុំលើបុគ្គលដែលមិនមានការគិតសុីជម្រៅបែបយុទ្ធសាស្ត្រនិងបែបចូលរួមនោះ ប្រព័ន្ធដឹកនាំរដ្ឋនោះ បើទោះជាបទបញ្ជានោះខុស និងប្រកបដោយគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏អ្នកនៅក្នុងប្រព័ន្ធនោះត្រូវតែធ្វើតាមជាចាំបាច់ ប្រសិនណាភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
ភ្លៀងក៏ស្រោចឲ្យតែមេបញ្ជា ។

សូមបន្តតាមដានរឿងកម្លែងទី១០ បន្តទៀត និងរហូតដល់៩៩រឿងទើបយើងខ្ញុំរៀបចំបោះពុម្ភ ចែកផ្សាយជាសាធសរណ នៅចុងឆ្នាំ ២០១៦នេះ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.