[:en]រឿងកំប្លែងខ្លី ទី១២ ដើមពោធិ៏ម្លប់ល្អ តែរន្ទះបាញ់[:]

[:en]រឿងកំប្លែងខ្លី ទី១២ ដើមពោធិ៏ម្លប់ល្អ តែរន្ទះបាញ់

ជាដើមឈើម្យ៉ាងដែលផ្តល់ម្លប់ល្អ មានការគោរព និង ជំនឿពីពលរដ្ឋ និងជាទីកន្លែងដែលមានការគោរពបែបសាសនាពីជនរួមជាតិជាទូទៅ ។

ក្រុមសិល្បករ និងសិល្បការី មួយក្រុមបានមកជួបជុំគ្នាសម្ដែង និងធ្វើយ៉ាងដូចម្តេចឲ្យទស្សនិកជនសប្បាយរីករាយក្នុងកម្មវិធីកំសាន្តយប់នេះ ។

ក្រោយពីអ្នកចំរៀងល្បីៗច្រៀងចប់ នៅចុងកម្មវីធី ដល់ពេលក្រុមអាយ៉ៃឆ្លងឆ្លើយម្តង ។ តារាល្បីស្រី្តម្នាក់បានសួរតារាល្បីប្រុសថា បង ខ្ញុំអត់ដែលទៅប្រទេសគេទេ ! តើពេលជិះយន្តហោះលើអាកាស តើយើងធ្វើយ៉ាងដូចម្តេចបានដឹងដល់ប្រទេសនីមួយៗ ?

តារាប្រុសឆ្លើយថា ងាយណាស់ ពេលលូកដៃចេញក្រៅយន្តហោះ ដឹងថាត្រជាក់ខ្លាំងហើយកកញើសទៀត មានន័យថាដល់ តំបន់សីុប៊េរី ប្រទេសរុស្សុី ។ តារាស្រី្តសួរបន្ត ចុះពេលដល់ប្រទេសអាហ្វ្រិក លូកដៃចេញក្រៅទៅយ៉ាងដូចម្តេចដែរ ? តារាប្រុសបានឆ្លើយថា ក្តៅខ្លាំង ឬខ្លោចដៃ ។ ចុះដល់វៀតណាម ? ងាយចំណាំទេអូន ពេលលូកដៃចេញក្រៅ បាត់នាឡិកាដៃ គឺយួនហើយ ។ បង!!!!! គ្រាន់តែនាឡិកាដៃសោះក៏បាត់ដែរ? ចុះដីយើង និង មរតកយើងទុកចោលពេលសង្គ្រាមទៅជាយ៉ាងណាទៅ ? មិនចាំបាច់សង្គ្រាមទេអូន យើងនៅពេញស្រុកដូចសព្វថ្ងៃនេះ ក៏យួននៅតែរំកិលចូលយកជារៀងរាល់ថ្ងៃដែរអូន ! ឲ្យតែយើងមិនរួមគ្នាការពារឲ្យបានហ្មត់ចត់នោះ ។

ចុះបើជិះយន្តហោះមកដល់ស្រុកយើងយ៉ាងដូចម្តេចដែរ ? ជាប់ខ្នោះណាអូន ! អូស…….វាមិនដែលទេបង !!!!!! គ្រាន់តែលូកដៃចេញក្រៅយន្តហោះ ក៏ជាប់ខ្នោះដែរនោះស្រេចហើយ ! នែ!!! បើមិនដឹងសួរខ្ញុំ តំណាងម្នាក់ជាប់មិនទាន់ចេញផង គ្រាន់តែចុះពីលើយន្តហោះមក ។

អូនមើលទៅ គ្រាន់តែបងថា ផ្លូវថ្នល់ស្រុកយើងធ្វើជាប់រហូត ក៏ធ្លាប់មានបញ្ហា ។ មានពេលមួយនោះ បងគ្រាន់តែនិយាយថា ដីខ្មែរ ស្រែយួន ក៏មានបញ្ហា ឬ អង្គរវត្តខ្មែរ ផ្លែផ្កានៅយួន ក៏គេតាមដាន បងថាភ្នំបូកគោខ្មែរ បង់តែឲ្យយួន ក៏មានបញ្ហា ផ្សារខ្មែរ បន្លែយួន ក៏គេចោទថាពួកបក្សប្រឆាំងដែរណាអូន ។ ល។

យ៉ាប់យ៉ាងនេះផងបង ?

ចុះហេតុអ្វីបានជាបងឈប់និយាយហើយឥឡូវនេះ ? បងកាលពីមុននិយាយល្អណាស់ ! បងមានទេពកោសល្យណាស់ បងអាចជួយសង្គមយើងបានច្រើន ។ បងអើយ សីល្ប សំខាន់ណាស់អាចជួយសង្គមបានច្រើនតាមរយៈអាយ៉ៃអាជិពរបស់បងប្រកបដោយការអប់រំ ។

អូនដឹងទេ? ពូជមាន់ជល់ ចង់តែជល់ទេណា ប៉ុន្តែឥឡូវយើងជ្រកក្រោមដើមពោធិព្រឹក្សគេ បើដើរចេញពីដើមពោធិ៏ ប៉ះថ្ងៃក្តៅខ្លោច ហើយចេញពីដើមពោធិ៏ឲ្យឆ្ងាយបន្តិច ខ្លាចរន្ទះបាញ់ ។ អូនដឹងទេ បងប្អូនយើងសិល្បករ និងសីល្បការីភាគច្រើនចង់ចេញពីដើមពោធិ៏ណាស់ តែខ្លាចរន្ទះបាញ់ ។ រន្ទះអីសាហាវម្លេះបង ? ដាច់អាជីព ! គេតាមដាន ! អាចលូកដៃចេញក្រៅជាប់ខ្នោះទៀត ។ ដូចនេះហើយបានជាបងប្អូនយើងលែងហ៊ាន !

មិនអីទេ !យើងនាំគ្នាយកខ្មោច បិសាចចេញពីដើមពោធិ៏ទៅទើបយើងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ធានាបានអធិបតេយ្យភាពនិង បូរណភាពទឹកដីពេញលេញ ។

ខ្ញុំយល់ យើងរួមគ្នាការពារមាតុភូមិយើង

តោះយើងចប់កម្មវិធីរាំញីកែងជើងទៅយប់នេះ

សូមបន្តតាមដានរឿងទី១៣ រហូតដល់ទី៩៩រឿង ។

farm[:]

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.