រឿងកំប្លែងទី១៦ យាយចាស់ៗអាយុ ៧០ ឆ្នាំមានកូនខ្ចី

រឿងកំប្លែងទី១៦ យាយចាស់ៗអាយុ ៧០ ឆ្នាំមានកូនខ្ចី

ការសិក្សាសុខភាពបន្តពូជ ស្រ្តីអាយុ១៥ដល់៤៩ឆ្នាំ គឺជាស្រ្តីក្នុងវ័យបន្តពូជដែលអាចបង្កកំណើតកូនចៅបាន ។ ផ្ទុយទៅវិញ ស្រ្តីដែលមានអាយុលើសពី៥០ឆ្នាំ ភាគច្រើនលើសលប់អស់រដូវនិងលែងមានលទ្ធភាពបង្កកំណើតបាន បើទោះណាពួកគាត់នៅសកម្មផ្លូវភេទក៏ដោយ ។

ចុះហេតុអ្វីបានជាយាយចាស់ៗខ្មែរអាយុ៧០ឆ្នាំ ៨០ឆ្នាំ និងជាង៨០ឆ្នាំបច្ចុប្បន្ននៅមានកូនខ្ចីម្នាក់ៗរហូតដល់៣ទៅ៥នាក់យ៉ាងនេះទៅវិញ ?

នៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅវេលាម៉ោងប្រមាណ៤រសៀល មានយាយម្នាក់ឈ្មោះយាយពេជ្រ សីុឡាត់ មានអាយុ៧២ឆ្នាំបានបណ្តើរកូនតូចៗ៤នាក់ ក្នុងនោះមានកូនមួយតូចជាងគេអាយុ៦ខែ មកផ្សារព្រៃស្លា ។

នៅពេលនោះ មនុស្សជាច្រើនចាប់ផ្តើមឆ្ងល់ថាហេតុអ្វីបានជាយាយមានកូនខ្ចី ?

ពូម្នាក់ឈ្មោះគ្រូ ងនបានសួរថា ហេតុអ្វីបានជាយាយមានកូនខ្ចី ? ចៅទេដឹង ? យាយបានស្រក់ទឹកភ្នែក យំយ៉ាងរន្ធត់ និយាយមិនចេញ ដោយសារលោកយាយទទួលការលំបាកហួសហេតុក្នុងជីវិត ។ គ្រូងនក៏ឈប់សួរ ហើយ សុំជម្រាបលាលោកយាយដោយទឹកចិត្តអាណិតអាសូរក្រៃលែង ។

បែរមកកូនទាំង៤នាក់ ខំស្រែកយំទ្រហឹងសុំយាយទិញនំហូបទាំងបីទាំង៤នាក់ តែជាអកុសល យាយបានឆ្លើយប្រាប់កូនវិញថា អត់លុយទេ មានតែលុយខ្ចីគេតិចតួចសម្រាប់ទិញម្ហូប និងបន្លែ ។ ទិញម្ហូបរួចហើយ យាយក៏ប្រញាប់ត្រឡប់ទៅវិញដោយដៃម្ខាងបីកូន ដៃម្ខាងទៀតយួរបន្លែផង ដឹកដៃកូនបី បួននាក់ផង ។ គួរឲ្យអាណិតអាសូរក្រៃលែង ។

មានបុរសម្នាក់មកពីភ្នំពេញ ឈ្មោះមួយរយរាត្រីបានស្នាក់អាស្រ័យនៅភូមិនេះមួយយប់ដែរ និងបានសួរលោកយាយបន្តថា តើមានមនុស្សចាស់ៗច្រើនទេមានកូនតូចៗ និងកូនខ្ចីដូចលោកយាយ ? លោកយាយយំបណ្តើរ ឆ្លើយបណ្តើរទាំងទឹកភ្នែកហូរយ៉ាងខ្លាំង ។ ប្អូនមើលទៅ កាលពីមុនមានស្រែ មានត្រីក្រោយផ្ទះ មានអុសដុតនៅព្រៃអង្គក្នុងភូមិ មានកូនចៅរស់នៅផ្តល់ភាពកក់ក្តៅក្នុងគ្រួសារណាស់ ។ អស់ហើយ អស់សង្ឃឹម ! ខ្ញុំបានមើលឃើញរីកចម្រើនណាស់ស្រុកយើង តើនរណាជាអ្នកទទួលផលពីការរីកចម្រើននេះ ? បើម្នាក់ៗក្នុងភូមិមានស្ថានភាពបែបនេះ !

លោកយាយបានបន្តថា កាលពីដើម កូនស្រីទៅរៀនមានបងប្អូនជាប្រព័ន្ធការពារយ៉ាងមាំ (Family Protection System) និងចេញទៅណាមកណា មានអ្នកជិតខាង អ៊ំុ ពូ មីងជួយថែរក្សាគ្នាទៅវិញទៅមកពេលមាន អាសន្នម្តងៗ មានការជួយគ្នាទៅវិញទៅមកល្អណាស់ តែឥឡូវ ប្រែប្រួលអស់រលីងហើយ ( Community Protection System) ។ លោកប្អូនដឹងទេ ពីសង្គមមុន កូនចៅទៅណាមកណា គ្មានការព្រួយបារម្ភទេ សុវត្ថិភាពល្អ ប៉ុន្តែសង្គមនេះ ព្រួយណាស់ព្រោះកូនចៅអាចជាប់អន្ទាក់ ដូចជាគ្រឿងញៀន កេងប្រវ័ញ្ចផ្លូវភេទ ពួកចោរកម្ម និងនៅសុខៗគេចោទថាចូលកក្នុងក្រុមសង្គមងងិត ( Lack of Social Safety Net or loose of social capital ) ។

មកដល់ត្រឹមនេះ លោកយាយបានបន្តយំយ៉ាងខ្លាំងដោយរៀបរាប់ថា តាមពិតមិនមែនកូនខ្ញុំទេ គឺសុទ្ធតែចៅទេ ។ យាយតាចាស់ៗគ្រប់ភូមិ គ្រប់ស្រុកស្ទើរទូទាំងប្រទេសមានចៅតូចៗម្នាក់៥ទៅ៦នាក់ដោយសារតែកូនៗ ចាកចោលស្រុកអស់ហើយ ទៅសុីឈ្នួលធ្វើការងារតាមផ្ទះគេនៅកូរ៉េ ម៉ាឡេសុី និងថៃ វេទនាណាស់ប្អូន ។

អ្នកខ្លះទៅធ្វើការចំប៉ះអ្នកល្អ បានរស់នៅស្រួល តែភាគច្រើន ដូចកូនខ្ញុំប៉ះម្ចាស់ផ្ទះចិត្តឃោរឃៅ មិនមានលុយផ្ញើមកផ្ទះទេ ។ កូនខ្ញុំបានប្រាប់ថាសេដ្ឋកិច្ចថៃធ្លាក់ចុះក្រោយរដ្ឋប្រហារយោធា ការងារមិនទៀងទាត់ ពេលខ្លះអត់ការងាររហូត៦ខែក្នុងមួយឆ្នាំ អត់មានលុយផ្ញើមកផ្ទះចិញ្ចឹមកូនចៅ និងមិនមានលុយសងការប្រាក់លោកដាទេ ។

ដោយសារក្រពេក ទើបឲ្យកូនទៅធ្វើខ្ញុំគេ តើមានបងប្អូនខ្មែរណាចង់ឲ្យកូនរបស់ខ្លួនទៅសុីឈ្នួលតាមផ្ទះគេទេ ?

យាយបន្តយំ និងនិយាយដោយក្តីអស់សង្ឃឹមក្នុងជីវិត

old_source

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.