រឿងកំប្លែងទី១ ៖ អ្នកវិភាគអត់ចេះអ្វីទេ

kemley_comic_01

រឿងកំប្លែងទី១ ៖ អ្នកវិភាគអត់ចេះអ្វីទេ

មានបុរសពីរនាក់ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម និងនយោបាយខ្មែរ នៅថ្ងៃទី២៧ មិថុនា ២០១៦

បុរសឈ្មោះ បញ្ហា បានលើកឡើងថា ៖ សង្គមយើងឥឡូវសប្បាយណាស់ មានកន្លែងផឹកសុីគ្រប់ទីកន្លែង លេងល្បែងសុីសងតាមចិត្ត និងមានកន្លែងទិញគ្រឿងញៀនបានទៀតផង ។

បុរសឈ្មោះ ពូកែស្តាប់ បានសួរថា ហេតុអ្វីបានជាលោកកែម ឡីចេះគ្រប់មុខ និង និយាយត្រូវៗ និង ចំៗ ម្លេះ ? បុរសម្នាក់ទៀតបានបដិសេធភ្លាមថា ទេ លោកកែម ឡី គាត់មិនដឹងអ្វីច្រើនទេ គាត់អត់ចេះអ្វីច្រើនទេ ប៉ុន្តែដោយសារតែយើងបង្កើតបញ្ហាច្រើនពេក និយាយត្រង់ណាក៏ត្រូវដែរ ។ បញ្ហាមួយមិនព្រមដោះស្រាយ ទៅនាំគ្នាបង្កើតបញ្ហារាប់រយជំពូកថែមទៀត ។ ដូចនេះ មិនចាំបាច់តែ លោក កែម ឡី និយាយទេ សូម្បីតែកុមារតូចៗក៏និយាយមិនខុសដែរព្រោះបញ្ហាសង្គមច្រើនហួសហេតុ គ្រប់ទីកន្លែង ។

និយាយកន្លែងណាក៏មិនខុសដែរ មិនចាំបាច់តែ លោក កែម ឡីនិយាយទេ ។ សូមបងប្អូនជួយលើកឡើង និងចូលរួមធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងទទួលខុសត្រូវចំពោះពលរដ្ឋនិងជួយជម្រុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាសង្គមប្រកបដោយភាពយុត្តិធម៌ និង តម្លាភាព ។

ដោយបណ្ឌិត កែម ឡី

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.