រឿងកំប្លែងទី៣ ស្តីពីតើយួនបោះឆ្នោតឲ្យគណបក្សណា

kemley_comic_01

រឿងកំប្លែងទី៣ ស្តីពីតើយួនបោះឆ្នោតឲ្យគណបក្សណា

ស្រី្តវៀតណាមបីនាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដោយសារតែរឿងបោះឆ្នោត ។

ស្រ្តីវៀតណាទី ១ ឈ្មោះ តើយ ហៅ ផល្លា បានលើកឡើងថា ឥឡូវរកសុីអត់បាន លក់អត់សូវដាច់ និងប្អូនប្រុសខ្ញុំមកបីខែហើយរកការងារធ្វើអត់បាន ។

ស្ត្រីវៀតណាទី២ ឈ្មោះ ហ្វឿង ហៅ ចិន្តា បានលើកឡើងថាអ្នកធំកម្ពុជារវល់ឈ្លោះគ្នាពិបាករកសុីលក់ដូរ ទៅណាមកណាពិបាក ខ្ញុំខំបោះឆ្នោតឲ្យគណបក្សយើងហើយ ថាបានសុខ តែនៅតែរកសុីអត់បាន ។ បងស្រីខ្ញុំទើបមកពីយួន អត់មានម៉ូយ និងលក់កាហ្វេ នំបាញ់ហយអត់ដាច់ ។

ស្រ្តីវៀតណាមទី ៣ ឈ្មោះ ប៊ិន ហៅ បូផា បានរអ៊ូរ ហើយឈ្លោះជាមួយស្ត្រីទី ២ យ៉ាងខ្លាំង ហើយនិយាយទាំងកំហឹងថា មកពីឯងបោះឆ្នោតឲ្យគណបក្សយើង បានជាវៀតណាមមកកាន់តែច្រើនឡើងៗ ពិបាករកសុីណាស់ ។ បើខ្មែរវិញគាត់អត់សូវចេះលក់ដូរដូចយើងទេ បើបោះឆ្នោតឲ្យគណបក្សយើង ពួកយើងមកកាន់តែច្រើននាំឲ្យការងារកាន់តែរចង្អៀត និងពិបាករកសុី ។ បងខ្ញុំពីមុនរកត្រីនៅឆ្នុកទ្រូ និងចុងឃ្នៀស រកត្រីបាន ២០ គីឡូក្នុង ១ ថ្ងៃ តែឥឡូវពួកយើងមកពេញទឹក រកត្រី ១ ថ្ងៃ អត់បាន ប្រាំ គីឡូទេ រកសុីអីទៅ ។

ឥឡូវមើលទៅហាងយួនច្រើន ឡានក្រុងយួនច្រើន និងអ្នករកសុីអេតចាយយួនច្រើន នាំឲ្យទីផ្សារចង្អៀត ពិបាករកសុី ។

ដូចនេះយើងត្រូវបោះឆ្នោតឲ្យគណបក្សគេវិញម្តងទៅ មុខជាគេឲ្យយួនមកថ្មីៗខុសច្បាប់ អត់ចេះនិយាយខ្មែរទៅវិញអស់ ហើយយើងមកយូរហើយ ចេះខ្មែរច្បាស់ គេអត់ដេញយើង នោះយើងងាយស្រួលរកសុី សប្បូរការងារ ហើយអត់មានរឿងដូចរាល់ថ្ងៃទេ ។

ដោយបណ្ឌិត កែម ឡី

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.