រឿងកំប្លែងទី៥ ៖ សិស្សនិងគ្រូនិយាយរឿងនយោបាយក្នុងសាលា

kemley_smile

រឿងកំប្លែងទី៥ ៖ សិស្សនិងគ្រូនិយាយរឿងនយោបាយក្នុងសាលា

នៅថ្ងៃមួយ សាស្រ្តាចារ្យមហាវិទ្យាល័យម្នាក់ឈ្មោះ គ្រូភ័យខ្លាច ក្រោយពីបានទទួលការណែនាំពីគណបក្សយើងមក គាត់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏បានប្រជុំប្រាប់ដល់សិស្សថា សូមប្អូនៗឈប់ជជែក ឬនិយាយរឿងនយោបាយក្នុងសាលាពី ព្រោះយើងមិនមែនជាអ្នកនយោបាយទេ ។

សិស្សទាំងអស់ក្នុងថ្នាក់ក៏នៅស្ងៀម ហើយមានសិស្សម្នាក់ឈ្មោះថា ក្លាហាន បានអង្គុយឆ្ងល់ និងសួរទៅគ្រូវិញថា ខ្ញុំខ្លាចគេបណ្តេញចេញពេលនិយាយរឿងនយោបាយ ខ្ញុំត្រូវតែប្រយ័ត្ន ប៉ុន្តែសុំសួរលោកគ្រូមួយ តើឈប់និយាយទាំងគ្រូ នាយកសាលា ទាំងសិស្ស និងទាំងបុគ្គលិកសិក្សាមែនទេ លោកគ្រូ ? លោកគ្រូបានឆ្លើយដោយក្តីរីករាយថា ទាំងអស់គ្នា គ្មានអ្នកណាធំជាងច្បាប់ទេ !

សិស្សឈ្មោះក្លាហានបានសួរបន្តថា តើច្បាប់ណាលោកគ្រូ ? លោកគ្រូក៏ចាប់ផ្តើមខឹង ហើយឆ្លើយតបវិញទាំងហិង្សាថា កុំចេះដឹងច្រើនពេក ប្រយ័ត្នប្រលងធ្លាក់ ។ សិស្សទាំងអស់ភ័យ ក៏នៅស្ងៀមស្ងាត់ទាំងអស់គ្នា ។

លុះព្រឹកឡើង ប្រធានយុវជនបានប្រាប់លោកសាស្រ្តាចារ្យថា ឲ្យសិស្សទាំងអស់ទៅចុះឈ្មោះធ្វើប័ណ្ណគណបក្សយើង ។ លោកសាស្រ្តចារ្យបានអញ្ជើញសិស្សទាំងអស់ទៅសាលប្រជុំ ហើយប្រាប់ថាទៅប្រជុំបណ្តាញយុវជនបក្សយើង និងធ្វើប័ណ្ណគណបក្សយើង ។ សិស្សទាំងអស់នៅស្ងៀមហើយក៏នាំគ្នាទៅបណ្ណាល័យ និងអានសៀវភៅដោយមិនបានធ្វើតាមគ្រូប្រាប់ ។ គ្រូក៏ខឹងហើយបានសួរទៅសិស្សវិញថា ហេតុអ្វីបានមិនទៅធ្វើប័ណ្ណ ? សិស្សឈ្មោះប្រាជ្ញាបានឆ្លើយថា លោកគ្រូខ្ញុំមិនហានទៅទេ ខ្លាចធ្លាក់ដោយសារតែចូលគណបក្ស និងនិយាយរឿងនយោបាយ ។

លោកគ្រូទល់ប្រាជ្ញា។

នៅរៀងរាល់ថ្ងៃពុធ គ្រូបង្រៀនវិទ្យាសាស្រ្តនយោបាយបានមកបង្រៀនហើយបានលើកឡើងពីស្ថានការណ៍នយោបាយនៅក្នុងប្រទេស ។ ពេលនោះសិស្សទាំងអស់បានដើរចេញ ហើយឆ្លើយថាខ្លាចធ្លាក់ដោយសារតែរៀន និងនិយាយរឿងនយោបាយ ។ គ្រូទល់ប្រាជ្ញាក៏បានប្រាប់សិស្សវិញថា មិនអ្វីទេ ព្រោះនយោបាយនេះយើងនិយាយស្រាលៗទេ ។

សិស្សទាំងអស់ព្រមចូលរៀន ហើយមានសិស្សម្នាក់ឈ្មោះគណបក្សបានសួរគ្រូវិញថា ខ្ញុំ និងមិត្តភក្តិទាំងអស់ឆ្ងល់អ្វីទៅនយោបាយលោកគ្រូ ?

គ្រូបានឆ្លើយថា ៖

ងាប់ហើយ រៀនជិតចប់ហើយ មិនស្គាល់អ្វីជានយោបាយ ! គ្រូមានការរន្ធត់ណាស់ ដោយបង្រៀនសិស្សមិនបានផ្តល់និយមន័យច្បាស់លាស់ដល់សិស្ស ។ សិស្សម្នាក់ឈ្មោះយល់ដឹងដោយខ្លាចគ្រូថាមិនចេះបានឆ្លើយថា ខ្ញុំឃើញគេបង្ហោះតាមប្រព័ន្ធសង្គម និងបកស្រាយនយោបាយក្នុងស្រុុកយើងដូចនេះ ៖

នយោបាយប្រៀបបាននឹងសហគមន៍រីកចម្រើនមួយ នៅពេលដែលបុគ្គលិកអង្គការមួយឃើញក្មេងកំព្រា ចាស់ជរា ជនពិការ និងអ្នកក្រីក្រច្រើននោះ បានទៅប្រាប់មេសហគមន៍ និង អ្នកមានមុខងារទទួលខុសត្រូវ ។ មេសហគមន៍ក៏អញ្ជើញក្រុមដឹកនាំសហគមន៍ តំណាងពលរដ្ឋ និងអាជីវករ និងអ្នកពាក់ព័ន្ធមកប្រជុំដើម្បីដោះស្រាយ ។ យើងអាចរៀបចំផែនការ វិធីសាស្រ្ត និង សកម្មភាពជួយពួកគាត់ ។ នេះជានយោបាយត្រូវទេលោកគ្រូ !

សិស្សម្នាក់ទៀតឈ្មោះថាច្បាស់លាស់បានឆ្លើយកាត់ថា ទេ! នយោបាយដូចគ្រួសារសុភមង្គលមួយដែលពេលកូនអត់ទៅរៀន ឪពុកត្រូវស្វែងរកមូលហេតុឲ្យច្បាស់ថា ហេតុអ្វីបានជាកូនអត់ទៅរៀននិងត្រូវ ជូនកូនទៅរៀន ។ នៅពេលដែលអ្នកបម្រើប្រាក់ខែហូបមិនគ្រប់ ម្តាយត្រូវពិភាក្សាជាមួយអ្នកបម្រើ ហើយរកវិធីដំឡើងប្រាក់ខែជូនគាត់ លើសពីនេះ ករណី លោកយាយ លោកតា មេគ្រួសារ ត្រូវរៀបចំថែទាំ និងគាំពារពួកគាត់ឲ្យបានទន់ភ្លន់ និង គោរពពួកគាត់ ។

សិស្សម្នាក់ទៀតឈ្មោះថាប្អូនអសីលធម៌បានឆ្លើយថា ទេ នយោបាយគឺជេរគ្នា ប្រមាថគ្នា ចោទគ្នា លាបពណ៌គ្នា សម្លុតគ្នា លួចសម្លាប់គ្នា គម្រាមចាប់ដាក់ពន្ធនាគារ ។ល។

សិស្សស្រ្តីម្នាក់ទៀតបានលើកឡើងថា ទេ នយោបានដូចគ្រួសារមួយ ៖

នៅពេលដែលកូនៗឬពលរដ្ឋកំពុងរងទុក្ខលំបាក ម្តាយដែលដើរតួនាទីជានាយករដ្ឋមន្រ្តីត្រូវតែបម្រើ និង ដោះស្រាយជូនគាត់ ហើយឪពុកដែលដើរតួនាទីជាថៅកែត្រូវតែសហការជាមួយបងៗដែលជាសហជីពការពារ និងលើកទឹកចិត្តកម្មករឬកូនៗ ចំណែកបងៗ ឬកងកម្លាំងត្រូវជួយការពារប្អូនគ្រប់គ្នា ។

ដោយ បណ្ឌិត កែម ឡី

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.