រឿងកំប្លែងទី៧ បានតែថា អត់ធ្វើ

kemley_light

រឿងកំប្លែងទី៧ បានតែថា អត់ធ្វើ

ដៃ និងជើងរបស់មនុស្សនៅពេលធ្វើការសំណង់ហត់នឿយតែងតែខឹងនឹងមាត់ ព្រមទាំងស្តីបន្ទោសឲ្យមាត់ថាបានតែហូបយករស់ជាតិ ហើយឆ្ងាញ់តែឯង មិនព្រមជួយធ្វើការងារ ។ មាត់នៅពេលហូបអាហាររាល់ថ្ងៃតែងតែរអ៊ូថាក្រពះចាំតែត្រងយកអាហារដែលមិនព្រមជួយទំពារ ។ លើសពីនេះ ក្រពះ និងពោះវៀនក៏បានច្រណែនទៅសរីរាង្គដទៃទៀត ដូចជាថ្លើម សរសៃឈាម ។ល។ ចំណែកឯសរសៃឈាមនៅមិនសុខបានមួម៉ៅទៅនឹងសរីរាង្គនានាដូចជាដៃ ជើងដែលសរសៃឈាមខំប្របាច់ឈាមយកទៅចិញ្ចឹម ។ ដូចនេះសិរីរាង្គមានមុខងារសំខាន់ៗ រៀងៗខ្លួនដើម្បីអាចចិញ្ចឹមខ្លួនប្រាណមនុស្សឲ្យរស់បាននិងដំណើរការទៅរលូន ។

ក្នុងសាលារៀនមាននាយកសាលា គ្រូកីឡា សិស្ស គ្រូបង្រៀន បុគ្គលិកសិក្សា សន្តិសុខ និងអ្នកអនាម័យជាដើម ។ល។ មុខងារគ្រប់គ្រង បង្រៀន ធ្វើអនាម័យ យាមសន្តិសុខ មានមុខងាររៀងៗខ្លួន មិនអាចបន្ទោសជ្រុងណាមួយថា បានតែថានោះទេ ។

នៅក្នុងសង្គម មានព្រះមហាក្សត្រជាប្រមុខរដ្ឋ មានរដ្ឋាភិបាលជាអ្នកប្រតិបត្តិទូទៅ ប្រមូលពន្ធ អភិវឌ្ឍន៍ ផ្តល់សេវាសាធារណ: ។ល។ ចំណែកសភា គណបក្សប្រឆាំងមានតួរនាទីតាមដានរដ្ឋាភិបាល តាក់តែងច្បាប់ តំណាងពលរដ្ឋ ។ល។ គណបក្សទាំងអស់មិនមានតួនាទីប្រតិបត្តិ ឬធ្វើទេ ។ លើសពីនេះ ក្រុមប្រឹក្សាធម្មនុញ្ញមានតួនាទីពិនិត្យច្បាប់ ធម្មនុញ្ញភាពនៃច្បាប់ និងតាមដានការអនុវត្តន៍ គជប ។

មិនអាចថាពួកគាត់បានតែថាទេ

អង្គការសង្គមសុីវិលមានតួនាទីស្រាវជ្រាវ អនុវត្តកម្មវិធី គម្រោងថ្មីៗ និងរួមចំណែកផ្តល់សេវាជូនពលរដ្ឋលើផ្នែកនានាដែលរដ្ឋាភិបាលមិនបានបំពេញ និងមិនមានលទ្ធភាពបំពេញ ។ អង្គការសិទ្ធិមនុស្សមានតួនាទីការពារជនរងគ្រោះ តាមដានករណីរំលោភសិទ្ធិមនុស្ស ផ្តល់សេវាច្បាប់ ។ល។ ផ្នែកឯកជ ក្រុមហ៊ុនមសនតួនាទីធ្វើជំនួញ មុខរបរ និងរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ។

មិនអាចថាបានតែថាទេ

តុលាការមានតួនាទីជម្រះក្តី ផ្តល់យុត្តិធម៌ជូនជនរួមជាតិ រីឯ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានតួនាទីតាមដាន និងត្រួតពិនិត្យលើដំណើរការកាត់ក្តីនៃអង្គចៅក្រម ។ មិនអាចទៅប្រត្តិបត្តិដូចរដ្ឋាភិបាលបានទេ ហើយក៏មិនអាចថា ពួកគាត់បានតែថាដែរ ។

គ្រូមានតួនាទីបង្រៀនសិស្ស មិនមែនជាអ្នកចូលប្រលងទេ ។ មិនអាចថា គ្រូបានតែថា ឬបានតែបង្រៀនទេ ។

ព្រះសង្ឃបានបណ្តុះសីលធម៌ លើកកម្ពស់សាសនា ជំនឿ និងរួមចំណែកបណ្តុះសីលធម៌ស្អាតស្អំ ។ល។

មិនអាចថា បានតែថាទេ

គណបក្សប្រឆាំងមានតួនាទីប្រឆាំង និងតួនាទីជាសមាជិកសភាដែលមានចែងក្នុងច្បាប់ ។ គណបក្សប្រឆាំងមិនមានតួនាទីប្រតិបត្តិទេ ។ បើគណបក្សក្រៅរដ្ឋាភិបាលទៅប្រតិ្តបត្តិវិញ ច្បាស់ជាអ្នកថាខុសច្បាប់ហើយ ។

មិនអាចថា បានតែថាទេ

ពលរដ្ឋមានតួនាទីមកទទួលសេវាសាធារណ:ប្រកបដោយគុណភាព តាមដានការអនុវត្តរបស់េដ្ឋាភិបាល ចូលរួមតាក់តែងច្បាប់តាមរយៈតំណាង បំពេញតួនាទីជាពលរដ្ឋសកម្មក្នុងការជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន និងសុខទុក្ខរបស់ពលរដ្ខ ព្រមទាំងមានតួនាទីជ្រើសរើសតំណាងល្អ និងអ្នកបម្រើរបស់ខ្លួនស្អាតស្អំ និង ដែលមានគុណភាព ។ ពលរដ្ឋមានតួនាទីតវ៉ា ធ្វើបាតុកម្មដោយអហិង្សា និងមានតួនាទីរិះគន់អំពើអសកម្មរបស់អ្នបម្រើគឺរដ្ឋាភិបាល រួមទាំងនាយករដ្ឋមន្រ្តី និងតំណាងរបស់ខ្លួនគឺ តំណាងរាស្រ្ត និង ក្រុមប្រឹក្សាគ្រប់កម្រិត ។

មិនមែន បានតែថានោះទេ

អ្នកស្រាវជ្រាវ មានតួនាទីផលិតព័ត៌មានតាមលក្ខណវិទ្យាសាស្រ្ត និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន អ្នកគ្រប់គ្រង អ្នកតាក់តែងច្បាប់ អ្នកធ្វើសេចក្តីសម្រេចចិត្ត ។ មិនមែនជាអ្នកប្រត្តិបត្តិទេ ។ បើអ្នកស្រាវជ្រាវទៅប្រមូលពន្ធដារ និងចាប់ឈើខុសច្បាប់ ច្បាស់ជាអ្នកចោទថាខុសច្បាប់ហើយ ។

ដូចនេះ រដ្ឋាភិបាលមានតួនាទីធ្វើ និងភ្នាក់ងារផ្សេងទៀតមានតួនាទីរៀងៗខ្លួន ។ ការដែលសម្តែងថា បានតែថាអាចមានប្រសិទ្ធិភាពនៅពេលពលរដ្ឋមិនទាន់យល់ និងមិនទាន់ទទួលបានព័ត៌មានច្រើន ។

នយោបាយប្រជាភិថុ គួរតែបោះបង់

ដោយបណ្ឌិត កែម ឡី

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.