រឿងកំប្លែងទី៨ ដូចតែគ្នាទេពូអើយ

kemley1

រឿងកំប្លែងទី៨ ដូចតែគ្នាទេពូអើយ

ក្រុមការងារមួយក្រុមបានទទួលបញ្ជាចុះមូលដ្ឋាន និងឲ្យលើកឡើងពីអ្នកនយោបាយមានស្រីច្រើន ។ លោកម្នាក់ឈ្មោះ ជ្រួលជ្រើមបានជួបប្រធានភូមិ មេឃុំ ចៅហ្វាយស្រុក និងអ្នកមុខអ្នកការក្នុងខេត្តជាច្រើនរូបក្នុងវេទិកាគណបក្សមួយ ។

លោកជ្រួលជ្រើមបានប្រជុំក្រុមការងារថា យើងត្រូវលើកពីស្នេហាក្រៅគ្រួសាររបស់មេគណបក្សគេ ថាមេដឹកនាំគណបក្សគេមានស្រីច្រើន និងមានស្នេហាលួចលាក់ ។ ប្រធានភូមិឈ្មោះបីបានឆ្លើយថា កុំអីព្រោះពលរដ្ឋក្នុងភូមិបានដឹងថាខ្ញុំមានប្រពន្ធបី និងក្រុមការងារយើងមានដូចគ្នា ។ ម្យ៉ាងទៀត យប់មិញបងយកមួយដែរ ហើយពលរដ្ឋដឹងគ្រប់គ្នា ។ មេក្រុមបានស្រែកថា មិនអីទេ ពលរដ្ឋមិនយល់ទេ យើងជាអ្នកធំ បុគ្គលណាតវ៉ា និងឡើងសួរ យើងកត់ឈ្មោះទុក ហើយថតរូបចំណាំទៅរួចស្រេចហើយ ។

ព្រឹកឡើងឈ្មោះមួយដែរ ជាមេក្រុមបានលើកឡើងថា បងប្អូនទាំងអស់គ្នាស្តាប់ឲ្យច្បាស់ សូមបងប្អូនពិចារណាកុំគាំទ្រគណបក្សគេ ព្រោះមេដឹកនាំគេមានប្រពន្ធច្រើន និងមានស្រ្តីក្រៅថែមទៀត ។ មេភូមិ មេឃុំ និងអ្នកដទៃចាប់ផ្តើមមុខស្ងួត អ្នកខ្លះដើរចេញ និងអ្នកខ្លះទៀតដាក់មុខចុះក្រោម ។

ក្មេងស្រីអាយុ ១៩ ឆ្នាំឈ្មោះស្រីរ័ត្នសម្តែងមតិថា ល្អណាស់លោកពូ ប្រធានភូមិនេះមានប្រពន្ធបី ដូចនេះខ្ញុំឈប់គាំទ្រ និងបោះឆ្នោតឲ្យហើយ ។

ប្អូនស្រីម្នាក់ដែលមានឪពុកជាអភិបាលស្រុកមានប្រពន្ធពីរបានបញ្ចេញយោបល់ដោយក្តីរំភើបថា ខ្ញុំចាប់ពីពេលនេះទៅឈប់បោះឆ្នោតឲ្យគណបក្សយើងហើយពីព្រោះឪពុកខ្ញុំធ្វើបាបម្តាយខ្ញុំណាស់ដោយគាត់មានប្រពន្ធច្រើន។

ស្រ្តីបម្រើការកំសាន្តសប្បាយម្នាក់បានក្រោកឈរ និងលើកឡើងថា ពូឯងយប់មិញដេកជាមួយខ្ញុំមិនទាន់ឲ្យលុយផង ហើយសន្យាថាចាំយប់ទី២ ។

ទើសចិត្តពេក ជំនួយការឡើយជួយ

ជំនួយការឡើងពន្យល់ម្តងថា សូមបងប្អូនបន្តបោះឆ្នោតឲ្យគណបក្សយើងព្រោះដូចរូបខ្ញុំមិនដែលមានស្រីទេ សូម្បីតែប្រពន្ធក៏អត់មានដែរ ។ ប្អូនប្រុសម្នាក់ឡើងតតាំងថា ពូអត់មានស្រី និងអត់មានប្រពន្ធមែន តែពូស្រឡាញ់បុរសដូចគ្នា ។
ចប់អង្គប្រជុំ

ដូចតែគ្នាទេពូអើយ

ហូបលៀសល្អៀសខ្លួន

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.