រឿងកំប្លែងទី ១០ មុងជ្រលក់មានលក់នៅផ្សារដែរ

រឿងកំប្លែងទី ១០ មុងជ្រលក់មានលក់នៅផ្សារដែរ

ម្នាក់ងារសុខភាពម្នាក់ឈ្មោះ ពូលក់មុង បានផ្សព្វផ្សាយដល់ពលរដ្ឋដែលរស់នៅតាមតំបន់ព្រៃភ្នំថាសូមបងប្អូនមកទទួលមុងជ្រលក់ដែលការពារជម្ងឺគ្រុនចាញ់ដោយឥតគិតថ្លៃ ! ហើយមុងនេះមិនមានលក់នៅទីផ្សារទេ ។ តឹងតែងណាស់ព្រោះធ្លាប់មានអំពើពុករលួយកន្លងមក ។

គ្រូងនដែលបានចូលរួមក្នុងកម្មវិធីដែរ បានសួរភ្នាក់ងារសុខភាពខេត្តថា តើលោកចែកឲ្យមួយគ្រួសារចំនួនមុងប៉ុន្មាន ? ពូលក់មុងបានឆ្លើយថា មួយគ្រួសារបាន២ទៅបីមុង ។ លោកគ្រូងនបានសួរបន្តថា ចុះគ្រួសារខ្ញុំមានសមាជិក១១នាក់ ដេកអត់គ្រប់ទេ ? ពូលក់មុងឆ្លើយថា ទិញនៅផ្សារខ្លះទៅ ! គ្រួងនបានបន្តថា ហេតុអ្វីបានមិនព្រមផ្តល់គ្រប់ៗគ្នាតែម្តងទៅព្រោះមុងនេះជាមុងពិសេសការពារមូសកុំឲ្យខាំបាន និងលោកពេទ្យថាអត់មានលក់នៅផ្សារទេ ។

ភ្នាក់ងារសុខភាពបានឆ្លើយថា មាននៅផ្សារខោអាវ តូបលេខ៣០ ។ គ្រូងនបានចោទសួរបន្ត លោកគ្រូឯងថា មុងនេះពិសេសនិងអត់មានលក់នៅផ្សារទេ ចុះហេតុអ្វីដឹងលេខតូប ! ភ្នាក់ងារសុខភាពឆ្លើយថា ចេះដឹងច្រើនពេកហើយ គេឲ្យយកទៅ កុំសួរច្រើនពេក ។

លោកគ្រូ ងនឈប់ហ៊ានសួរ ក៏ត្រឡប់មកផ្ទះវិញដោយចេះតែគិតថា គ្រួសារខ្លះមានសមាជិក២នាក់បានមុង៣ តែខ្ញុំបាទមានសមាជិក១១នាក់បានតែ៣ដែរ ។

លុះព្រឹកឡើង កូនលោកគ្រូ ងនក្តៅខ្លួន រួចទៅមណ្ឌលសុខភាព ។ បុគ្គលិកបានពិនិត្យ ហើយឃើញថាមិនមានគ្រុនចាញ់ទេ គ្រាន់តែក្តៅខ្លួនតិចតួច ។ ពេទ្យបានឲ្យថ្នាំប៉ារ៉ាសេដតាម៉ុលលេខ២៥០ មីលីក្រាមចំនួន៣គ្រាប់សម្រាប់កុមារ ។ គ្រូ ងនបានសួរពេទ្យបន្ត បានថ្នាំតិចណាស់ ! គ្រូពេទ្យបានផ្តល់យោបល់ថា ថ្នាំនេះ មួយគ្រាប់តម្លៃ៤០០០រៀលតាមបញ្ជីរ ! គ្រូ ងនបានភ្ញាក់ផ្អើលថា ថ្នាំនេះខ្ញុំធ្លាប់ទិញនៅផ្សារជិតនេះតែ៧០០រៀលទេគ្រូពេទ្យ គឺលេខដូចគ្នា បេះបិទ ហើយមកពីបារាំងទៀតផង ។ គ្រូពេទ្យបានយល់ព្រមតាមគ្រូ ងន ហើយខ្សិបប្រាប់ថា ថ្លៃណាស់ ខុសទីផ្សារមែន បើគេឲ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យទិញខ្លួនឯងវិញ អាចសល់លុយច្រើន និងអាចមានលទ្ធភាពកែប្រែគុណភាពសេវាសុខភាពបានល្អជាងនេះ លោកគ្រូ ។ សូមទោស ខ្ញុំមិនហ៊ានតវ៉ាទេ គេអ្នកធំ

ចប់យោបល់

សូមមេត្តាតាមដានរឿងកំប្លែងទី១១ បន្តទៀត និងរហូតដល់៩៩ រឿង ។ យើងខ្ញុំនិងបោះពុម្ភចែកផ្សាយចុងឆ្នាំ២០១៦នេះ ។

សាច់រឿងសម្រាប់ការគិតសុីជម្រៅ

kemley10

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.