រឿងកំប្លែងទី ៦ មេទ័ព និង នយោបាយ

kemley_smile

រឿងកំប្លែងទី៦ មេទ័ព និង នយោបាយ

នៅក្នុងអង្គភាពទ័ពមួយដែលមានពលប្រមាណ ២០០០ នាក់ មានមេទ័ពធំម្នាក់ និង មេទ័ពរង ៤ នាក់ ។

រសៀលគងភ្នំ បុរសឈ្មោះ ចម្រើន ជាកូនទាហានបានត្រឡប់មកផ្ទះជាមួយរបបប្រចាំឆ្នាំ ខោអាវទាហានពីរសម្រាប់ សម្ភារៈ និងស្បៀងឧបត្ថមមួយចំនួន ។ ប្រពន្ធឈ្មោះ រចនា មានកូនប្រុសប្រាំនាក់ បានសួរទៅប្តីថា បង ហេតុអ្វីបានជាមួយឆ្នាំនេះមានរបបតែប៉ុណ្ណឹង ? បើប្រៀបធៀបឆ្នាំមុនៗបានច្រើនជាងនេះឆ្ងាយណាស់ ?

ប្តីឆ្លើយដោយទឹកមុខស្លេកស្លាំងថា អូន ឆ្នាំនេះជាឆ្នាំបោះឆ្នោត និងមេទ័ពបងគាត់សន្សំទុកយកទៅចែកពលរដ្ឋនៅភូមិព្រៃស្លាដែលជាក្រុមការងារគាត់នៅទីនោះ ។
ប្រពន្ធបានសួរបន្តទៀtថា ប្រាក់ខែបានតែ ៨០ មឺុនរៀល របបកូនម្នាក់ៗ បានតែ២មុឺនប្រាំពាន់រៀលក្នុងមួយខែ តើហូបគ្រប់ដែរអីបង ? ហេតុអ្វីប្រាក់ខែអត់គ្រប់ចំនួន ?
ប្តីបានឆ្លើយថា ឆ្នាំបោះឆ្នោត មេទ័ពបងសន្សំទុកចែកពលរដ្ឋមុនបោះឆ្នោត !

ប្រពន្ធបន្តទៀតថា អូនឆ្ងល់ណាស់ មេបងបានគិតទេថា កងទ័ព២០០០នាក់ ប្រពន្ធកូនកងទ័ពគ្រប់អាយុបោះឆ្នោតសរុប ២មុឺននាក់ ហេតុអ្វីបានជាមេបងមិនយកចិត្តទុកដាក់ពលទាហានក្នុងអង្គភាពនេះ ? ហេតុអ្វីមិនដំឡើងប្រាក់ខែឲ្យពលទាហានឲ្យគ្រប់ និងរស់នៅបានសេចក្តីសុខទៅ វាចំណេញសន្លឹកឆ្នោតជាង ។ ហេយអ្វីចាំបាច់ ប្រមូលពីអង្គភាព ពីកូនទាហាន ចំណាយពេលចុះទៅភូមិដែលមានតែពលរដ្ឋប្រមាណ១០០គ្រួសារ និងមានអ្នកបោះឆ្នោត តែ៤០០នាក់ក្នុងភូមិ ។ មេបងដឹងទេ ? ប្តីឆ្លើយថា គាត់ដឹងតើ តែស្រេចតែថ្នាក់លើបញ្ជា !

ប្តីឆ្លើយបន្តថា ស្រេចតែមេ អូនដឹងទេ វិន័យទ័ព មេថាយ៉ាងម៉េចត្រូវធ្វើតាម ។ កុំចេះដឹងច្រើន មើលតែកូនទៅ ។ បង បើមេបងឲ្យចូលរន្ធក្តាម បងចូលដែរឬ ? ត្រូវតែចូល នេះជាវិន័យទ័ព ។ ប្រពន្ធឆ្លើយ ងាប់ហើយ បងជាប្តីអូន គួរឆ្លាតជាងនេះ បន្តិចទៅ ! បងគួរតែប្រាប់មេរបស់បង ឲ្យយកចិត្តទុកដាក់កងទ័ព និងគ្រួសារទ័ពដែលជាកម្លាំងបោះឆ្នោតធំជាង មូលដ្ឋានភូមិដែលមេបងចុះជាប្រចាំនោះ ។ ផែនការអុងកាឡុងហើយបង !

ប្រពន្ធបន្តថា បងធ្វើបែបនេះ គឺចាក់អង្ករចោល ខំសន្សំអង្កាមទុក ។ ធ្វើបែបនេះ ត្រីរ៉ស់ក៏រួច ទន្សាយក៏រួចណាបង ។

បើបងធ្វើមេវិញ តើបងគិតយ៉ាងដូចម្តេច ? ប្រាប់អូនមក ! ប្រាប់ត្រូវ នៅជាមួយគ្នាបន្តទៀត ប៉ុន្តែបើឆ្លើយខុស ត្រូវបែកគ្នា ព្រោះខ្ញុំត្រូវការប្តីឆ្លាត !

បើបងធ្វើមេវិញ បងយកចិត្តទុកដាក់ជីវភាពពលទាហាន ជួយគ្រួសារទាហាន និងរៀបចំផែនការពីរ ទី១ ផែនការយុទ្ធសាស្រ្តទ័ព និងទី២ ផែនការកសាងសេដ្ឋកិច្ចគ្រួសារកងទ័ព ។ ចំណែកពលរដ្ឋតាមភូមិទុកឲ្យក្រុមប្រឹក្សា និង ក្រុមការងារថ្នាក់ខេត្ត ។ លើសពីនេះ បងមិនត្រឹមតែមិនកេងប្រវ័ញ្ចពីកូនទ័ពទេ បងថែមទាំងហានលក់ផ្ទះ លក់ដី លក់អ្វីៗដែលបងមានដើម្បីសេចក្តីសុខយុទ្ធមិត្តបង ។

បង និងអូនមិនអាចធ្វើនាក់មានស្តុកស្តម្ភលើគំនរទុក្ខមិត្តរួមអាវុធបងទេ ។ តែអកុសល់ បងមិនមានសំណាងធ្វើមេទ័ព ។

សេចក្តីសុខរបស់ទ័ពបង ភាពមានបានរបស់គ្រួសារយើង ត្រូវតែជាភាពមានបានរបស់កងកម្លាំងបងណាអូន ! បងមិនអាចសប្បាយ វិឡារ ឡាន ដីឡូ ហឺុហារ និង សម្ភារនិយមហួសហេតុ នៅពេលដែលឃើញកងទ័ពបងរងទុក្ខវេទនានោះទេ ។

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.