រឿងដែលធំជាងគេប្រចាំឆ្នាំមមែ

sreymom1

គឺរឿង អនុប្រធាន បក្សប្រឆាំងដ៏មានប្រជាប្រិយភាព
បំផុត និង ស្រីខ្មែរសាមញ្ញម្នាក់ ដែលប្រកបរបរសុច្ចរិត
ជាអ្នកកក់សក់ ដើម្បីចិញ្ចឹមគ្រួសារទាំងត្រដាបត្រដួស។

បើអ្នកនយោបាយយកស្ត្រីកំសត់ម្នាក់នេះជាឧបករណ៍
នយោបាយនោះ ស្រ្តីកំសត់ដទៃទៀត នឹងមានការខកចិត្ត
យ៉ាងខ្លាំង ។

នៅប្រទេសកម្ពុជា ស្ត្រីមានភាគរយច្រើនជាងបុរស ។
តើនៅឆ្នាំវកខាងមុខ ប្រទេសកម្ពុជា នឹងមានអភូត
ហេតុអ្វីខ្លះកើតឡើង ។

ដើម្បីចិញ្ចឹមជីវិត ចិញ្ចឹមគ្រួរសារ និងរំដោះខ្លួនពីភាពក្រីក្រ
ស្ត្រីខ្មែរតស៊ូណាស់ កំសត់ណាស់ ពួកនាងហែលឆ្លងសមរភូមិ
ជីវិតគ្រប់រសជាតិ ។

** បើអ្នកមានគុណធម៌ ជាមេម្នាក់ ជាឪពុកម្នាក់ ឬ ជាបងប្រុស
ម្នាក់អ្នក គួរតែបំភ្លេចនិងសន្តោសដល់នាង កំសត់ ខុំ ច័ន្ទ
តារាទី ផង។ សេចក្តីឈឺចាប់ដែលនាងកំពុងជួបប្រទះសព្វថ្ងៃនេះ
គឺជាក្តីឈឺចាប់ដោយផ្ទាល់ ។ អនុគ្រោះដល់នាងម្តង ព្រះនឹង
រក្សាអ្នកឱ្យមានឱកាសល្អទៅថ្ងៃក្រោយមិនខាន ។

**សូមអាសូរទឹកភ្នែកនាងនិងគ្រួសារនាងផង ។ កូនគេកូនយើង
នរណាមិនស្រឡាញ់កិត្តិយសនិងសេចក្តីសុខ ។

(រូបគំនូរ លោក ខ្មែរ សុវណ្ណភូមិ )

ដោយ ហែន វិភាគ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.