រឿងទី ៧ ព្រះមហាមោគ្គលាន សម្ពន្ធញែកធាតុ

រឿងទី៧ព្រះហាមោគ្គលាន

ក្នុងទណ្ឌវគ្គទី១០

ព្រះបរមគ្រូនៃយើងទ្រង់ប្រារព្ភចំពោះចោរហារយដែលសម្លាប់ព្រះមហាមោគ្គលាន ត្រូវព្រះបាទអជាតសត្រូវចាប់បាន យកទៅកប់ត្រឹមចង្កេៈខ្លះ ត្រឹមដោះខ្លះរួចដុតទាំងរស់ហើយ យកន័ង្គ័លដែកទឹមដោយដំរី ភ្ជួរដាច់ជាកំណាត់តូចកំណាត់ធំ ស្លាប់បង់អស់ទៅហោង

គតិតឿនចិត្ត

អ្នកអាងអំណាចអាងលុយអាងចំណេះ អាងពួក ធ្វើបាបអ្នកទន់ខ្សោយ អំពើអាក្រក់នឹងវិលទៅរក បុគ្គលនោះវិញ ឃើញទាន់ហន់ ទាន់ភ្នែកឆាប់ៗមិនយូរឡើយ ១០ យ៉ាង

១. នឹងជួបទុក្ខវេទនាយ៉ាងអាក្រក់
២. នឹងជួបអន្តរាយ រកស៊ីខាត
៣. ជិះឡាន ៗក្រឡាប់ ជិះកាណូតៗលិច ដើរធម្មតាត្រូវឡានជាន់ ពស់ចឹក ក្របីវ័ធ
៤. ឈឺធ្ងន់ កើតរោគប្លែកៗ ព្យាបាលមិនជា
៥. ក្រឡកចិត្ត ឆ្កួត រាយមាយ
៦. ត្រូវរឹបអូសទ្រព្យ ឬចាញ់ក្ដីក្ដាំ
៧. ត្រូវគេមួលបង្កាច់ ធ្វើល្អប៉ុនណា ក៏ក្លាយជាទោស គ្មានអ្នកណាមើលឃើញ
៨. ញាតិក៏លែងសេពគប់ ពុំដូច្នោះ មានកូនៗនឹងស្លាប់ ឬ ខ្វះភ្នែក ឬគោក្របីឆ្លងរោគស្លាប់ខ្វះភ្នែកជាដើម
៩. ទ្រព្យទាំងអស់ក៏វិនាស ត្រូវចោរលួចចោរប្លន់ ឬចាញ់ល្បែងអស់
១០. ឆេះផ្ទះ
១១. ស្លាប់ទៅ ទៅកើតក្នុងនរកទៀត

សាធុជន ជាសប្បុរស កុំប្រទូស្តរ៉ាយអ្នកណាឲ្យសោះ ខ្លាចកម្មទាន់ហន់

សុភាសិតចាស់ថា

ឈាមស្រែកស្បែកហៅ

គាថា

យោ ទណ្ឌេន អទណ្ឌេសុ អប្បទុដ្ឋេសុ ទុស្សតិ
ទសន្នមញ្ញតរំ ឋានំ ខិប្បមេវ និគច្ឆតិ
វេទនំ ផរុសំ ជានឹ សរីរស្ស វ ភេទនំ
គរុកំ វាបិ អាពាធំ ចិត្តក្ខេបំ វ បាបុណេ
រាជតោ វា ឧបសគ្គំ អព្ភក្ខានំ វ ទារុណំ
បរិក្ខយំ វ ញាតីនំ អគ្គិ ឌហតិ បាវកោ
កាយស្សភេទា ទុប្បញ្ញោ និរិយំ សោ ឧបបជ្ជតិ

សម្ពន្ធញែកធាតុ

យោ យ.អនិយម វិសេសននៃ
(បុគ្គលោ ៗ បុ.សទ្ទុបបទ គល.ធាតុ ចុះក្នុងអត្ថថា លេប អ.បច្ច័យ អការន្តបុំលិង្គ សិ.បឋមាវិភត្តិឯកវចន ) សយកត្តា ក្នុងទុស្សតិៗ ទុស.ចុះក្នុងអត្ថថា បៀតបៀន យ.បច្ច័យ តិវត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទ បឋមបុរិស ឯកវចនៈ អាខ្យាតបទ កត្តុវាចក នៃបុគ្គលោ
ទណ្ឌេន ទណ្ឌ.ធាតុ ចុះក្នុងអត្ថថា ធ្វើទោស អ.បច្ច័យ អ.ការន្តបុំលិង្គ នា តតិយាវិភត្តិ ឯកវចន ករណក្នុងទុស្សតិ
អទណ្ឌេសុ ន.បុព្វបទ ទណ្ឌ.ធាតុ ចុះក្នុងអត្ថថា ធ្វើទោស អ.បច្ច័យ ក្ដី អប្បទុដ្ឋេសុ ន.បុព្វបទ ទុស.ធាតុ ក្នុងអត្ថថា ធ្វើទោស ត.បច្ច័យ ក្ដី វិសេសននៃ(ខីណាសវេសុ ៗ ខីណ.សទ្ទុបបទ អា.បុព្វបទ សុ.ធាតុ ចុះក្នុងអត្ថថា ត្រាំ ណ.បច្ច័យ) អការន្តបុំលិង្គ សុ.សត្តមីវិភត្តិពហុវចន អាធារក្នុងទុស្សតិ សោ ស.និយម វិសេសននៃ (បុគ្គលោ ៗ បុ.សទ្ទុបបទ គល.ធាតុ ចុះក្នុងអត្ថថា លេប អ.បច្ច័យ អការន្ត បុំលិង្គសិ.បឋមាវិភត្តិឯកវចន ) សយកត្តា ក្នុងនិគច្ឆតិ ៗ និ.បុព្វបទ គម.ធាតុ ចុះក្នុងអត្ថថាទៅ អ.បច្ច័យ តិ.វត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទបឋមបុរិសឯកវចនៈ អាខ្យាតបទកត្តុវាចកនៃបុគ្គលោ
ទសន្នំ ទស.ស័ង្ខយាស័ព្ទ វិសេសននៃឋានានំៗ ឋា.ធាតុ ចុះក្នុងអត្ថថា តាំងនៅ យុ.បច្ច័យ អការន្តនបុំសកលិង្គ នំ.ឆដ្ឋីវិភត្តិពហុវចន និទ្ធារណ ក្នុង អញ្ញតរំ ឋានំ ៗ និទ្ធារណីយ អញ្ញតរំ អញ្ញតរ អនិយម វិសេសសននៃ
ឋានំ ៗ ឋា.ធាតុ ចុះក្នុងអត្ថថា តាំងនៅ យុ.បច្ច័យ អំ.ទុតិយាវិភត្តិឯកវចន អវុត្តកម្មក្នុងនិគច្ឆតិ ឯវស័ព្ទអវធារណចូលនឹងខិប្បំ ៗស័ព្ទ សីឃត្ថជោតកៈ ឬ កិរិយាវិសេសនក្នុងនិគច្ឆតិ ផរុសំ បរ.បុព្វបទ ឧស.ធាតុ ចុះក្នុងអត្ថថា បៀតបៀន អ.បច្ច័យ វិសេសននៃវេទនំៗ វិទ.ធាតុ ចុះក្នុងអត្ថថា ដឹង.សោយ យុ.បច្ច័យ អា.បច្ច័័យ អា.ការន្តឥត្ថីលិង្គក្តី ជានឹ ហា.ធាតុ ចុះក្នុងអត្ថថា លះបង់ តិ.បច្ច័យ ឥការន្តឥត្ថីលិង្គក្ដី សរីរស្ស សរ.ធាតុ ចុះក្នុងអត្ថថា ដើរទៅ ឦរ.បច្ច័យ អ.ការន្តនបុំសកលិង្គ ស.ឆដ្ឋីវិភត្តិឯវចន ឆដ្ឋីកម្មក្នុងភេទនំ ៗ ភិទ.ធាតុ ចុះក្នុងអត្ថថា បែក យុ.បច្ច័យ អការន្តនបុំសកលិង្គក្ដី គរុកំ គរ.ធាតុ ចុះក្នុងអត្ថថា លូតទៅ ឧ.បច្ច័យ ក.សកត្ថ វិសេសន នៃអាពាធំ ៗ អា.បុព្វបទ ពាធ.ធាតុ ចុះក្នុងអត្ថថា បៀតបៀន អ.បច្ច័យ អ.ការន្តបុំលិង្គ ក្ដី
ចិត្តក្ខេបំ ចិត្ត.សទ្ទុបបទ ខេប.ធាតុ ចុះក្នុងអត្ថថា បោះទៅក្រៅ អ.បច្ច័យ អ.ការន្តបុំលិង្គ ក្ដី
រាជតោ រជ.ធាតុ ចុះក្នុងអត្ថថា ត្រេកអ ណ.បច្ច័យ តោ.បច្ច័យ អាបាទានក្នុងឧបសគ្គំ ៗ ឧប.បុព្វបទ សជ.ធាតុ ចុះក្នុងអត្ថថា ជាប់ ណ.បច្ច័យ អ.ការន្តបុំសកលិង្គក្ដី ទារុណំ ទរ.ធាតុ ចុះក្នុងអត្ថថា ភ័យ យុ.បច្ច័យវិសេសននៃ
អព្ភក្ខានំៗ អភិ.បុព្វបទ ខា.ធាតុ ចុះក្នុងអត្ថថា ពោល យុ.បច្ច័យអ.ការន្តនបុំសកលិង្គក្ដី ញាតីនំ ញា.ធាតុ ចុះក្នុងអត្ថថា ដឹង តិ.បច្ច័យ ឥ.ការន្តឥត្ថីលិង្គ នំ.ឆដ្ឋីវិភត្តិពហុវចន ឆដ្ឋីកម្មក្នុងបរិក្ខយំ ៗ បរិ.បុព្វបទ ខី.ធាតុ ចុះក្នុងអត្ថថា អស់ អ.បច្ច័យ អការន្តបុំលិង្គក្ដី ចុះអំទុតិយវិភត្តិឯកវចន អវុត្តកម្មក្នុងបាបុណេ ៗ ប.បុព្វបទ អាប.ធាតុ ចុះក្នុងអត្ថថា ដល់ ឧណា.បច្ច័យ ឯយ្យសត្តមីវិភត្តិអនុត្តកាលកាលបរស្សបទបឋម បុរិសឯកវចនអាខ្យាតបទកត្តុវាចកនៃបុគ្គលោ បិស័ព្ទអបេក្ខត្ថចូលក្នុង វា ៨ស័ព្ទ ៗ បទវិកប្បត្ថចូលក្នុង
វេទនំ ផរុសំ ជានឹ សរីរស្ស ភេទនំ គរុកំ អាពាធំ ចិត្តក្ខេបំ រាជតោ ឧបសគ្គំ អព្ភក្ខានំ ទារុណំ នឹង បរិក្ខយំ ញាតីនំ
អគ្គិ អគ្គ.ធាតុ ចុះក្នុងអត្ថថា កោងកាច ឥ.បច្ច័យ ឥ.ការន្តបុំលិង្គ សិ.បឋមាវិភ័ត្តិឯកវចនសយកត្តាក្នុង
ឌហតិ ៗ ទហ.ធាតុ ចុះក្នុងអត្ថថា ឆេះ អ.បច្ច័យ តិវត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទឯកវចនបឋមបុរិស អាខ្យាតបទកត្តុវាចក នៃអគ្គិ បាវកោ បុ.ធាតុ ចុះក្នុងអត្ថថា ជម្រះ ណ្វុ.បច្ច័យ វិសេននៃអគ្គិ ទុប្បញ្ញោ ទុ.បុព្វបទ ញា.ធាតុ ចុះក្នុងអត្ថថា ដឹង ក្វិ.បច្ច័យ ក្ដី សោ ត.និយម ក្ដី វិសេសននៃ (បុគ្គលោ ៗ បុ.សទ្ទុបបទ គល.ធាតុ ចុះក្នុងអត្ថថា លេប អ.បច្ច័យ អការន្ត សិ.បឋមាវិភត្តិឯកវចន ) សយកត្តា ក្នុងឧបបជ្ជតិ ៗ ឧប.បុព្វបទ បទ.ធាតុ ចុះក្នុងអត្ថថា ដល់ យ.បច្ច័យ តិវត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទឯកវចន បឋមបុរិស អាខ្យាតបទកត្តុវាចក នៃបុគ្គលោ កាយស្ស កុ.បុព្វបទ ចុះក្នុងអត្ថថា ដែលបណ្ឌិត គប្បីខ្ពើម អាយ.ធាតុ ចុះក្នុងអត្ថថា ប្រព្រឹត្តទៅ អ.បច្ច័យ អ.ការន្ត បុំលិង្គ ឆដ្ឋីវិភត្តិឯកវចន ឆដ្ឋីកម្ម ក្នុងភេទា ៗ ភិទ.ធាតុចុះក្នុងអត្ថថា ទំលាយ ណ.បច្ច័យ ស្មា.បញ្ចមីវិភត្តិ ឯកវចន អាបាទានក្នុងឧបបជ្ជតិ និរិយំ និ.បុព្វបទ ចុះក្នុងអត្ថថា ប្រាសចាក អយ.ធាតុ ចុះក្នុងអត្ថថា ចម្រើន អ.បច្ច័យ រ.អាគម អការន្ត បុំលិង្គអំទុតិយាវិភត្តិ សម្បាបុណិយកម្ម ក្នុងឧបបជ្ជតិ៏

សមណសិស្ស ៦ ប្រយោគ ចាកក្រុងសមុទ្រប្រាការ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.