លោក រ៉ុង ឈុន ជាអ្នកប្រយុទ្ធ និង មានឧត្តមគតិជាតិនិយម!

mennath

ឧត្តមគតិលោក រ៉ុង ឈុន គឺជាផ្នែកមួយនៃឧត្តមគតិរបស់វីរជនកម្មករ ជា វិជ្ជា និងជាផ្នែកមួយក្នុងចំណោមអ្នកជាតិនិយម ជឿនលឿន ដែលមានបំណង ជួយលើកស្ទួយជីវភាព និងលក្ខខណ្ឌល្អ របស់កម្មករ, មន្រ្តីរាជការ, គ្រូបង្រៀន និងពលរដ្ឋទូទៅ។

កើតធំដឹងក្តីនៅស្រុកស្អាង ខេត្តកណ្តាល លោក រ៉ុង ឈុន ធ្លាប់ជា សាស្រ្តាចារ្យ បរិញ្ញាបត្រ គណិតវិទ្យា, ជាមន្រ្តីរាជការក្រសួងអប់រំ, ជាមេដឹកនាំសមាគមគ្រូបង្រៀន, ជាមេដឹកនាំសហភាពសហជីពកម្មករ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា, ហើយបច្ចុប្បន្នជាសមាជិក គ.ជ.ប។

លោក រ៉ុង ឈុន មានឧត្តគតិល្អសម្រាប់ជាតិ ហើយជាជនរងគ្រោះ ដែលធ្លាប់ជាប់គុកជាង ៣ ខែ កាលពីឆ្នាំ ២០០៥ រឿងប្រឆាំងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមជាមួយយួន ក្នុងចំណោមក្រុមការងារនៃក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា។

ហើយពេលនេះ លោកត្រូវបានតុលាការភ្នំពេញ បន្តនីតិវិធីលើបទចោទប្រកាន់អំពើហិង្សាផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤ ។

សូមជនរួមជាតិ តាមឃ្លាំមើលដិតដល់សំណុំរឿងចោទប្រកាន់អយុត្តិធម៌មកលើ លោក រ៉ុង ឈុន, សកម្មជនសិទ្ធិមនុស្ស និង អ្នកនយោបាយឯទៀត ដែលកំពុង ស្ថិតក្នុងនីតិវិធីដំណើរការក្តី របស់តុលាការ នៃកូនជឹងរដ្ឋាភិបាលសព្វថ្ងៃ។

លោក រ៉ុង ឈុន និង លោក អ៊ុំ សំអាន គឺជាពលរដ្ឋល្អនិងជាអ្នកជាតិនិយមជឿនលឿន ដែលមានបំណង ជំរុញកម្ពុជាឲ្យមានអធិបតេយ្យភាពជាតិពេញលេញ និង មានប្រជាធិបតេយ្យពិតប្រាកដ ហើយដែល «ក្បត់កិច្ចសន្យានានាជាមួយពលរដ្ឋខ្មែរ»។

ដោយ ម៉ែន ណាត

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.