វគ្គតេជោ លាបពណ៌កម្ចាត់ក្រុម ស ខេង

techo_rid_sar_keng_side

លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនមន្រ្តីរដ្ឋបាលដែលលោកថាបក្សនយោបាយប្រើជារនុកក្នុង
ដោយ លោក ស៊ុន ណារិន | ថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០១៦ VOD
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅថ្ងៃទី៥ខែមេសា ក្នុងពិធីសម្ពោធសំណង់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាឲ្យចាប់ខ្លួនមន្រ្តីរដ្ឋបាលមួយចំនួនដែលលោកថាជាមនុស្សដែលត្រូវបានប្រើដោយបក្សនយោបាយមួយចំនួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាមនុស្សមួយចំនួនតែប៉ុណ្ណោះនៅតាមរដ្ឋបាលសាធារណៈដែលធ្វើឲ្យខូចឈ្មោះរបស់រដ្ឋាភិបាល ហើយមន្រ្តីទាំងនោះជាមនុស្សរបស់បក្សនយោបាយផ្សេង។

លោកមានប្រសាសន៍ថា៖ “កន្លែងខ្លះ មន្រ្តី១ពាន់នាក់ មានមន្រ្តីតែបួនប្រាំនាក់ទេ ដែលខិលខូច ប៉ុន្តែវាធ្វើឲ្យខូចមន្រ្តី១ពាន់នាក់។ មិនមែនមន្រ្តីយើងខូចច្រើនជាងល្អទេ ភាគច្រើនល្អ ធ្វើការត្រឹមត្រូវ។ ប៉ុន្តែមួយចំនួនតូចណានោះ មានចេតនារុញឲ្យខ្លោច រោចឲ្យឆៅ។ ហើយតាមការស្រាវជ្រាវខ្លះ គឺជាមនុស្សរបស់បក្សផ្សេង គេចង់ធ្វើរឿងហ្នឹង ដើម្បីឲ្យរដ្ឋបាលរបស់យើងខូចឈ្មោះ”។

លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា៖ “អញ្ចឹងបានរដ្ឋបាលសាធារណៈមិនមែនជារបស់បក្សនយោបាយណាមួយទេ ប៉ុន្តែមានបក្សនយោបាយខ្លះបានប្រើប្រាស់នូវមនុស្សដែលខ្លួនចាត់តាំងបាននៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនៃមន្រ្តីរដ្ឋបាលសាធារណៈ។ ខ្ញុំសូមស្នើឲ្យមន្រ្តីដែលល្អៗ ចាប់ខ្លួនអាមនុស្សហ្នឹងដើម្បីផ្តន្ទាទោស ហើយលាងសងស្អាតភាពស្អាតស្អំសម្រាប់យើងវិញ”។

លោកនាយករដ្ឋមន្រ្តីមិនបានបញ្ចេញឈ្មោះមន្រ្តីទាំងនោះនិងគណបក្សនយោបាយណាមួយនោះទេ។ លោកក៏បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនធ្វើការងារសេវាតម្រូវការឲ្យបានល្អនិងឆាប់រហ័សដល់ប្រជាពលរដ្ឋ។លោក ហ៊ុន សែន ថ្លែងបែបនេះស្របពេលដែលមានការរុះរើគណៈរដ្ឋមន្រ្តី ដែលក្នុងនោះមានការបញ្ចប់តំណែងរដ្ឋមន្រ្តីបីរូបនិងផ្លាស់ប្តូរការដឹកនាំរដ្ឋមន្រ្តីចំនួន៥រូប។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថានាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទទួលស្គាល់ដែលលោកថា”មន្រ្តីរដ្ឋបាលច្រើនដែលខូចខិល”។ លោកមានប្រសាសន៍ថា៖ “ទីមួយ មន្រ្តីរដ្ឋបាលគឺខូចច្រើន មិនមែនតិចបែបហ្នឹងទេ មិនមែន៥ទេ ទីពីរកុំបន្ទោសអ្នកដទៃ គ្មាននរណាទៅធ្វើអីណា បញ្ចូល ដូចគាត់គិតនោះទេ។ ល្បែងនយោបាយបែបហ្នឹង គឺខ្ញុំមើលទៅគ្មានអ្នកផ្សេងប្រើទេ។ ការបន្ទោសអ្នកដទៃ គឺការអត់ទទួលខុសត្រូវ អត់ទទួលស្គាល់នូវការពិត វាអាចធ្វើឲ្យអត់ឈានដល់កំណែទម្រង់ពិតប្រាកដដែលអាចល្អសម្រាប់ប្រទេសជាតិ”៕

ស្រង់ផ្សាយពី VOD ដោយ Chham Chhany

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.