វត្តមានទាហានវៀតណាម

viet_presence

វត្តមាន ទាហានយួននៅវត្តត្រពាំងថ្លុង ត្បូងឃ្មុំ! តើជាការអនុញ្ញាត ពីរដ្ឋាភិបាលខ្មែរដែរឬទេ? ដូច្នេះ គួរតែអ្នកសារព័តមាន សាកសួរ!
………………..
នេះជារូបភាពទាហាន យួន ចូលមកបោះជំរុំ ស្នាក់នៅក្នុង វត្តត្រពាំផ្លុង ភូមិត្រពាំផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។តាមព័ត៌មាន ដែលលោកតា លោកយាយ ព្រះសង្ឃ និងពលរដ្ឋ ដែល រស់នៅទីនេះ បានឲ្យដឹងថា ពួកទាហានយួន ទាំងនេះ បានមកបោះជំរុំ នៅក្នុងវត្តជិត ២ ខែ ហើយ ហើយឮថា នៅរហូតដល់ ១២០ ថ្ងៃ បានគេ ចេញទៅ ដូរពួកថ្មីមកវិញ។ ពេលនេះដែរ នៅក្នុងវត្ត ក៏មានទាហានខ្មែរ មួយក្រុម មកស៊ីឈ្នួលដេកយាម ពួកទាហានយួននេះដែរ ដែលតាមព័ត៌មាន ឲ្យដឹងថា យួន ជួល ១ ថ្ងៃ ឲ្យម្នាក់ ៣០០០០ រៀល (7.5$)។
សកម្មភាពដែលទាហានយួន លើកគ្នាចូលមកបោះជំរុំ នៅក្នុងវត្តខ្មែរ ដីខ្មែរនេះ គឺរំលោភកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ និងរំលោភច្បាប់រដ្ឋធម្មនុញ្ញខ្មែរ ដែលជាការរំលោភ អធិបតេយ្យភាព និងបូរណៈភាពទឹកដីខ្មែរ។ ថ្ងៃទី ០៦ មីនា ២០១៦

ដោយ Chham Chhany

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.