វិសុទ្ធិមគ្គភាគ ១ កម្មដ្ឋាននិទ្ទេស អធិប្បាយគណៈពលិពោធ

[sociallocker]​វិសុទ្ធិមគ្គភាគ ១ កម្មដ្ឋាននិទ្ទេស អធិប្បាយគណៈពលិពោធ
សួរដោយភិក្ខុ សៀន សឿម Sean Soeurm  ថា ប្រយោគខាងក្រោម ប្រែ និង សម្ពន្ធដូចម្តេច?
ឯវម្បិ អលភមានេន  មយ្ហំ  អាវុសោ ឯកំ កិច្ចំ អត្ថិ តុម្ហេ យថាផាសុកដ្ឋានានិ គច្ឆថាតិ គណំ បហាយ អត្តនោ កម្មំ កត្តព្វំ.
១)ប្រែរៀងសេចក្តី
ព្រះយោគាវចរកាលមិនបានសូម្បីយ៉ាងនេះ គប្បីប្រាប់ថា ម្នាលអាវុសោទាំងឡាយ ! ខ្ញុំព្រះករុណាមានរវល់មួយ សូមលោកម្ចាស់ទាំងឡាយនិមន្តទៅរកកន្លែងតាមដែលស្រួលចុះ ដូច្នេះហើយទើបដោះដៃចោលគណៈទៅធ្វើការងាររបស់ខ្លួន ។
២)ប្រែលោតប្រយោគ
កម្មំ រីការងារ អត្ថនោ របស់ខ្លួន ឯវំបិ អលភមានេន យោគាវចរេន គឺព្រះយោគាវចរអ្នកកាលមិនបានសូម្បីយ៉ាងនេះ វត្វា ប្រាប់ហើយថា អាវុសោ ម្នាលអាវុសោទ. កិច្ចំ រីរវល់ ឯកំ មួយ មយ្ហំ របស់ខ្ញុំព្រះករុណា អត្ថិ មាន តុម្ហេ រីលោកម្ចាស់ទ.   គច្ឆថ សូមនិមន្តទៅ យថាផាសុកដ្ឋានានិ កាន់ទីតាមដែលស្រួលទ. ឥតិ ដូច្នេះ បហាយ ដោះដៃចោលហើយ គណំ  នូវគណៈ កាតព្វំ គប្បីធ្វើ ។
៣)សម្ពន្ធមាលា
កម្មំ វុត្តកម្ម ក្នុង កាតព្វំ យោគាវចរេន អនភិហិតកត្តា ក្នុងកាតព្វំ ៗ កិតបទ កម្មវាចក បិ-សព្ទ អបេក្ខត្ថ ចូលនឹង ឯវំ ៗ កិរិយាវិសេសន ក្នុង អលភមានេន ៗ វិសេសន របស់ យោគាវចរេន អាវុសោ អគារវាលបន កិច្ចំ សយកត្តា ក្នុងអត្ថិ ៗ អាខ្យាតបទ កត្តុវាចក មយ្ហំ សាមីសម្ពន្ធ ក្នុង កិច្ចំ ឯកំ វិសេសន របស់ កិច្ចំ  តុម្ហេ សយកត្តា ក្នុងគច្ឆថ ៗ អាខ្យាតបទ កត្តុវាចក យថាផាសុកដ្ឋានានិ សម្បាបុណិយកម្ម ក្នុង គច្ឆថ ឥតិ-សព្ទ អាការ ក្នុង វត្វា ៗ បុព្វកាលកិរិយា ក្នុង បហាយ គណំ អវុត្តកម្ម ក្នុងបហាយ ៗ បុព្វកាលកិរិយា ក្នុង កាតព្វំ អត្តនោ សាមីសម្ពន្ធ ក្នុង កម្មំ ។[/sociallocker]

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.