សច្ចធម៌និងសម័យពិត របស់ខ្ញុំ

វាលស្រែ

សច្ចធម៌និងសម័យពិត
របស់ខ្ញុំ

អតីតកាល នឹកឃើញកាលខ្ញុំនៅតូចៗកាលនោះប្រហែលអាយុ ៧ ទៅ ៨ ឆ្នាំ(១៩៧៨)  ខ្ញុំហូបបបរ តែ ឃើញគេខ្លះ ហូបបាយ ខ្ញុំសួរម៉ែខ្ញុំ លោកថា អង្គការមិនឱ្យហូបបាយទេ កុំចង់ដឹងប្រយ័ត្នពួកគេសម្លាប់ ។
ហើយខ្ញុំក៏គ្មានចម្ងល់អ្វីតិចតួចក្នុងរឿងនោះដែរព្រោះអត់ទាន់ដឹងអីច្រើន ។
តែឃើញគេចងមនុស្សទាំងក្រុមៗ យកទៅព្រៃដាក់រទេះខ្លះ ដាក់ឡានអាទ្រុងខ្លះ ។
ខ្ញុំសួរអ៊ំនៅក្បែរនោះថា ម៉េចបានគេចងអ៊ីចឹង?
គាត់ប្រាប់ថា ពួកខ្មែរស្បែកសគឺយកទៅសម្លាប់ចោល ។
បញ្ហាច្រើនដែលខ្ញុំឃើញតែហាក់ដូចជាមិនចាប់អារម្មណ៍អីទាំងអស់ ព្រោះនៅក្មេង។
សំនួរមួយទៀតខ្ញុំសួរពូ ឆាន ថា
ពូ! គេយកស្រូវទៅណាអស់ ហេតុអីក៏ខ្លះហូបបបរខ្លះ ខ្លះហូបបាយ?
ពូឆ្លើយថា យកទៅឱ្យអង្គការចិនឯអ្នកហូបបាយដោយសារគេជា
ប្រធានអង្គការ ឬប្រធានក្រុមក្នុងភូមិ។
ដល់ពេលខ្ញុំធំឡើងសិក្សារៀនសូត្រអានសៀវភៅផ្សេងៗ សាក់សួរគេផងទើបដឹងថា ខ្មែរចាញ់បោកចិនយួនទាំងអស់ ដោយខ្មែរគ្មានបានចំណេញអីពីពួកនេះទេ។
អា ពត សម្លាប់ខ្មែរដោយត្រង់ផង សម្លាប់ខ្មែរដោយប្រយោលផង ។
ដោយត្រង់គឺលោកអ្នកដឹងហើយ យកទៅសម្លាប់ស្ដែងៗតែម្ដងឯសម្លាប់ដោយប្រយោល គឺ សម្លាប់តាមការ
បំពុលថ្នាំដាក់ក្នុងបាយឬដោយជំងឺតិចតួចទៅជាស្លាប់បាន ព្រោះគ្មានពេទ្យ បើរបួសស្នាមអ្វីធ្ងន់ គឺមានតេផ្លូវស្លាប់ ។ល។ វាមានចេតនា មិនឱ្យខ្មែររស់បានយូរទេ
គឺ ចុងក្រោយត្រូវតែស្លាប់ ។
ចំណែកនយោបាយសព្វថ្ងៃនេះ មានរដ្ឋាភិបាលជំនាន់ខ្លះ មិនខ្វល់នឹងដំណោះស្រាយថ្នាក់ជាតិទេ
គឺមិនអើពើនឹងការបាត់បង់ទឹកដីទៅយួនផង មិនអើពើនឹងយួនចូលស្រុកផង
មិនអើពើនឹងវិស័យនានាដែលមានប្រយោជន័ជាតិ (ធ្វើសោះខានមិនបាន) មានចេតនាធ្វើឱ្យខ្មែរកាន់តែខ្សោយ
ទាំងកម្លាំងស្មារតី ទាំងកម្លាំងខាងប្រាជ្ញាបំបាត់ប្រវត្តិសាស្ត្រខ្មែរ ស្ទើរតែគ្មានឱ្យកូនខ្មែរដឹង
ពីរឿងពីថ្ងៃរំដោះនិងថ្ងៃក្រោយរំដោះ ។

គឺមានចេតនាមិនបង្កើតឱ្យមានមធ្យោបាយកសិកម្ម ឧស្សាហកម្មដោយគ្មានកសាង
ប្រព័ន្ធសំខាន់ៗ ៣ ទេ គឺ
-មិនធ្វើផ្លូវ ធ្វើលំៗបន្ទាប់បន្សំ
-មិនធ្វើភ្លើង ធ្វើលក់ថ្លៃកប់ពពក
-មិនធ្វើប្រឡាយទឹក ធ្វើគ្រាន់តែសិប្បនិមិត្ត
ទាំងបីនេះគឺជាកត្តាសំខានជាងគេ ក្នុងចំណោមកត្តាសំខាន់ជាច្រើនទៀត ។ ទោះខ្មែរខ្លះមានដីធ្វើ
ស្រែ តែវាគ្មានទឹក គ្មានផ្លូវ ជាមធ្យោបាយដោះស្រាយ ម្ល៉ោះហើយរត់ចោលស្រុក ធ្វើឱ្យកម្លាំងយុវជនខ្សោយ និងប្រជាជនក្រ ។
សួរថា ហេតុអីបានជារដ្ឋាភិបាល មានចេតនាមិនដោះស្រាយកត្តាសំខាន់ទាំងបីនេះ ?
មិនមែនមិនមានទេ តែវាហាក់ដូចជាយឺតយ៉ាវណាស់ មិនសមនឹងកំណើនប្រជាជនធ្វើដូចជាអត់ ។
មួយទៀត ហេតុអីបានជារដ្ឋាភិបាល មិនដោះស្រាយកត្តាទាំងបីនេះ បែរជាបញ្ជូនពលរដ្ឋខ្លួនទៅ
ឱ្យធ្វើជាខ្ញុំបម្រើការងារនៅប្រទេសគេទៅវិញ ?
ដើម្បីច្បាស់លាស់ ទាន់តែអស់លោកប្រើការមើលដោយបញ្ញា និងតាមអង្កេតដោយប្រៀបធៀប ។
អរគុណ
By Rith Sorangsey

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.