សម្លាប់រង្គាលព្រោះខ្លាចបញ្ញា

hitler1

អ៊ីត្លែរសម្លាប់រង្គាល ព្រោះគេខ្លាចបញ្ញា នៃជនដទៃ មកគ្របដណ្តប់ លើប្រទេសគេ ធ្វើអោយគេបាត់បង់អំណាចដ៏មហិមា ប៉ុន្តែទីបំផុត ប្រទេសអាឡឺម៉ង់ នៅតែមិនព្រមទទួលយក របប អំណាចផ្តាច់ការ របស់អ៊ីត្លែរ ដដែល។

OLYMPUS DIGITAL CAMERA
OLYMPUS DIGITAL CAMERA

ម៉ៅសេទុង សម្លាប់រង្គាល ព្រោះគេខ្លាចបញ្ញា នៃជនដទៃ មកគ្របដណ្តប់ លើប្រទេសគេ ហើយធ្វើយ៉ាងណា អោយតែ គេអាចវាយបំបាក់ ពន្លឺបញ្ញា របស់អ្នកដទៃបាន គឺគេនឹងធ្វើ ដើម្បីការពារអំណាចដែលខ្លួនគ្រប់គ្រង។ ទីបំផុត ចិននៅតែបោះជំហាន ដើរចេញឆ្ងាយ ពីរបបម៉ៅសេទុង កាន់តែឆ្ងាយឡើងៗ។

sadam

ស៊ូដាមហ៊ូសេន សម្លាប់រង្គាល ព្រោះគេខ្លាចបញ្ញា នៃជនដទៃ មកគ្របដណ្តប់ ការគ្រប់គ្រងប្រទេសរបស់គេ។ ទីបំផុត សូដាមត្រូវស្លាប់ ក្នុងដៃប្រជាពលរដ្ឋ ដែលបោះឆ្នោត អោយរូបគេជាប់ ចំនួន ១០០%.

មេទ័ពគីម នៅកូរេ សម្លាប់អ្នកនៅជុំវិញខ្លួន យ៉ាងរង្គាល ដោយសារ គេខ្លាចបញ្ញា នៃបញ្ញវន្តទាំងឡាយ ដែលនៅជុំវិញខ្លួនរបស់គេនោះ ខ្លាចថ្ងៃណាមួយ ជនទាំងនេះ នឹងដណ្តើមយកកៅអីអំណាច ពីខ្លួនបាត់ ដូច្នេះ គេបន្តការសម្លាប់រង្គាល ដោយឥតស្រណោះ ដើម្បីរក្សាអំណាច។ ទីបំផុត ប្រទេសរបស់គេ នៅតែជាប្រទេសក្រីក្រ តែលតោល ឯកា… ស្ទើរគ្មាននរណារាប់។

pol_pot

ប៉ុលពត សម្លាប់បញ្ញវន្ត យ៉ាងរង្គាល ព្រោះគេខ្លាចពន្លឺបញ្ញា របស់អ្នកដទៃ។ មិនតែប៉ុណ្ណោះ គេដុតបណ្ណាល័យចោល ដើម្បីទុកពលរដ្ឋ អោយនៅល្ងង់ងោះ ដើម្បីងាយត្រួតត្រា។ ទីបំផុត គ្មាននរណាម្នាក់ គេអបអរ ត្រេកត្រអាល នឹងជោគជ័យ របស់ប៉ុលពតឡើយ ។

តើមានមេទ័ព ប្រមុខរដ្ឋ ប្រទេសណាខ្លះ ដែលប្រព្រឹត្ត ស្រដៀងៗខាងលើនេះ? ហើយបើមានមែន តើយើងអាច ទស្សន៍ទាយ វាសនាអនាគត អោយមេទ័ពគ្រប់គ្រងនោះ បានទេ យោងតាមប្រវត្តិសាស្រ្ត ដែលយើងធ្លាប់បានអាន បានឃើញ បានឆ្លងកើត ទាំងឡាយនេះ? ហេតុអ្វីបាន? ហេតុអ្វីមិនបាន?

អ្នកស្រី កែវ ច័ន្ទបូរណ៍

201 total views, 2 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.