សម្លាប់ស្តេចខ្មែរចូលយួនដើម្បីសងសឹក

kill_khmer_king_for_revenge

លុះឆ្នាំខាល ចត្វាស័ក ច.ស.១១៤៤ ម.ស.១៧០៤ ព.ស.២៣២៦ គ.ស.១៧៨២ សម្តេចចៅពញាមហាក្សត្រសឹកបានឡើងគ្រងរាជ្យ នៅគ្រានោះ ពួកយួនតៃសាន(ចលនាបះបោរ) លើកទ័ពមកវាយក្រុងព្រៃនគរ អុងឈាងសឺឲ្យមកសុំ កងទ័ពខ្មែរទៅជួយ សម្តេចហ្វាទឡ្ហៈ មូ សម្តេចចៅពញា សូ ប្រើឲ្យពញាក្រឡាហោម ប៉ា នាំទាហាន ៥ ពាន់ទៅជួយ អុងឈាងសឺ ពញាក្រឡាហោម ប៉ា ស្លាប់លើសមរភូមិនៅវាលប៉ាយុង ខូចខាតរេហ៍ពលជាច្រើន ។

អុងឈាងសឺភៀសខ្លួនចុះទូកចូលមកក្នុងតំបន់ព្រំដែនបាងកក លុះខែអាសាឍ ឆ្នាំខាលនោះ សម្តេចចៅពញា សូ ដែលជាមិត្ររួមសម្បថជាមួយចៅពញាយមរាជ បែន ឯបាងកក មានលិខិតចូលមកដល់ពញាយមរាជ បែន ឲ្យក្រាបទូលព្រះចៅក្រុងធនបុរី(អង្គថ្មី)ចេញមកជួយរាជការ ត្រូវការយកក្រុងខ្មែរមកចូលខាងក្រុងធនបុរីដូចមុន ព្រះចៅក្រុងធនបុរីទើបទ្រង់រាជានុញ្ញាតឲ្យពញាយមរាជ បែន ចេញទៅដល់ក្រុងបាត់ដំបង ។

សម្តេចចៅពញា សូ ជ្រាបហើយក៏មានសេចក្តីត្រេកអរ មកទទួលពញាយមរាជ បែន ទៅក្រុងបន្ទាយពេជ្រ មានគំនិតព្រមគ្នាថានឹងលើកទ័ព ទៅច្បាំងសម្តេច ហ្វាទឡ្ហៈ មូ និងពញាចក្រី ពាង ។

សម្តេចហ្វាទឡ្ហៈ មូ ប្រយុទ្ធតស៊ូមិនឈ្នះ ក៏ភៀសខ្លួនទៅនៅក្រុងបាស័ក ពញាអាទិត្យវង្សា លួត ចៅហ្វាយក្រុងបាស័កក៏ចាប់ខ្លួនសម្តេចហ្វាទឡ្ហៈ មូ បញ្ជូនមកឲ្យសម្តេចចៅពញា សូ  ពញាយមរាជក៏ធ្វើគុតព្រះអង្គទៅ ។

ពញាចក្រី ពាង ភៀសខ្លួនទៅនៅក្នុងព្រៃ លុះចាប់បានក៏សម្លាប់ចោលនៅខែអស្សុជខាងរនោច ។

លុះខែកត្តិក ថ្ងៃ ១៥ រោច ពញាយមរាជ បែន ក៏លួចធ្វើឃាតសម្តេចចៅពញា សូ ព្រោះគិតថា បានធ្វើបាបចៅហ្វាយនាយរបស់ខ្លួន ហើយក៏សម្លាប់មន្រ្តីដែលធ្វើបាបសម្តេចព្រះរាមរាជាចោលទាំងអស់  ហើយពញាយមរាជ បែន ក៏លើកខ្លួនឯងឡើងជាស្តីទីសម្តេចហ្វាទឡ្ហៈ ហើយតែងតាំងមន្រ្តីបក្សពួកខ្លួនឡើងជាអ្នកមុខអ្នកការពេញគ្រប់តាមតំណែង  ហើយឲ្យពញាចក្រី កែប ទៅចាប់ពញាតេជោ ទែន ឯក្រុងកំពង់ស្វាយ  ពញាតេជោ ទែន  ភៀសខ្លួនទៅក្រុងចំប្រាំង ។

loading…

ចំណែកខាងពញាមហាទេព ពញាវរជុន និងពួកចាមក្រុងត្បូងឃ្មុំ គិតគ្នាថានឹង លើកទ័ពជើងទឹកមកក្រុងភ្នំពេញ ប៉ុនប៉ងនឹងចាប់ខ្លួនពញាយមរាជ បែន ពញាក្រឡាហោម ប៉ុក សម្លាប់ចោល ។ ពញាយមរាជ បែន ពញាក្រឡាហោម ប៉ុក យល់ឃើញថា មិនអាចនឹងតស៊ូទប់ទល់បាន ព្រោះមិនទាន់ត្រៀមខ្លួន ក៏នាំព្រះរាជធីតា ២ អង្គដែលជាកនិដ្ឋភគិនីរបស់សម្តេចព្រះនារាយណ៍រាជានិង ព្រះរៀមបុត្រី ៣ អង្គព្រមទាំងអ្នកអង្គអេងជាបុត្រសម្តេចព្រះនារាយណ៍រាជាចុះទូកកៀរគរគ្រួសារខ្មែរភៀសខ្លួនប្រមាណ ៥០០ នាក់មកឡើងឯក្រុងបាត់ដំបង ហើយបានចូលមកដល់ក្រុងបាងកកនៅឆ្នាំខាល  ចត្វាស័កនុះឯង ។

ព្រះជន្មាយុអ្នកអង្គអេងបាន ១០ ឆ្នាំ ប៉ុន្តែអ្នកអង្គមេនប្រឈួន ក៏ដល់ពិរាល័យទៅ នៅសល់តែព្រះរៀម ២ អង្គ គឺ អ្នកអង្គអ៊ី អ្នកអង្គពៅ ។

សម្តេចព្រះអនុជាធិរាជជាម្ចាស់ក្រាបទូលសុំយកទៅជាព្រះស្នំឯកក្នុងព្រះរាជវាំងបវរទាំង ២ អង្គ រីឯអ្នកអង្គអេង ព្រះចៅក្រុងធនបុរីទ្រង់ប្រោសប្រាណទទួលយកជាព្រះរាជបុត្រធម៌ ហើយប្រោសព្រះរាជទានឲ្យទៅតាំងលំនៅជាមួយនឹងព្រះរៀមទាំង ២ អង្គ និង ពញាក្រឡាហោម ប៉ុក ។ ភីលៀងឯតំបន់គោកក្របី ខ្មែរភៀសខ្លួន ពួកឧកញា ប៉ែន ឧកញា នួន ឲ្យទៅតាំងលំនៅខាងជើងវត្តសម៉រាយ និង ពញាយមរាជ បែន ទ្រង់ប្រោសព្រះរាជទានតាំងជាចៅពញាអភ័យភូបេស្សរវិសេសសង្រ្គាម រាមនរិន្ទ្របតី អភ័យពិរិយប្រាក្រមពាហុ

371 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS