សៀមកៀរគ្រួសារខ្មែរ ១ ម៉ឺនទៅក្រុងធនបុរី

siam_khmer_king_02

គ្រានោះ លុះកងទ័ពសៀមលើកត្រឡប់ទៅវិញ សម្តេចព្រះនារាយណ៍រាជាក៏នាំកងទ័ពយួនឡើងមករក្សាក្រុងដូចមុន ចៅពញាចក្រីកាលបណ្តើរកងទ័ពត្រឡប់មកដល់ពាក់កណ្តាលផ្លូវ ក៏ទទួលដំណឹងថា យួនចូលមកជួយខ្មែរ ក៏គៀរប្រមូលយកគ្រួសារខ្មែរក្រុងបារាយ ក្រុងពោធិ៍សាត់ និងចាប់បាននាម៉ឺនខ្មែរ គឺ ព្រះពញាយមរាជ (គួន) ព្រះពញារាជតេជះ (មូ) ព្រះពញាក្រៃ(ឡាយ) ព្រះពញាសែនទងហ្វា(ឡាយ) ព្រមទាំងគ្រួសារ ក្នុងគ្រានោះ បាន ១ ម៉ឺនគ្រួសារគត់នាំចូលមកក្រុងធនបុរី ហើយរឹបយកក្រុងបាត់ដំបង ក្រុងសៀមរាប ទុកការពារ គ្រួសារខ្មែរដែលនាំចូលមកនៅគ្រានោះ ព្រះចៅក្រុងធនបុរីប្រោសព្រះរាជទានឲ្យទៅតាំងលំនៅឋានឯក្រុងរាជបុរី ។

siam_khmer_king_01

ចំណែកខាងព្រះរាមរាជាវិញ ព្រះចៅក្រុងធនបុរីទ្រង់ប្រោសព្រះរាជទានឲ្យតាំងនៅក្រុងកំពត និងឲ្យកងទ័ពសៀមនៅជាមួយ ១ កងពល ហើយទ្រង់តាំងព្រះពញាពិពិធជាជំនួយរាជការក្នុងក្រមកំពង់ឲ្យជាព្រះពញារាជាសេដ្ឋី ត្រួតត្រារាជការក្រុងបន្ទាយមាស ខាងក្រោយមក ទ្រង់ព្រះចិន្តាថា ក្រុងបន្ទាយមាស ងាយរងគ្រោះមិនអាចនឹងរក្សាការពារបានទេ ទើបទ្រង់មានព្រះរាជលញ្ជករឲ្យ ព្រះពញារាជាសេដ្ឋីវិលត្រឡប់ចូលមកបាងកកវិញ គង់រក្សាទុកតែក្រុងកំពត ក្រុងបាត់ដំបង និង ក្រុងសៀមរាប ៣ ក្រុងប៉ុណ្ណោះ ។

លុះឆ្នាំរោង ចត្វាស័ក ច.ស.១១៣៤ ម.ស.១៦៩៤ ព.ស.២៣១៦ គ.ស.១៧៧២ សម្តេចព្រះនារាយណ៍រាជាទ្រង់វិលត្រឡប់មកក្រុងកម្ពុជាវិញ តាំងនៅព្រែកប្រា ព្រះចៅក្រុងវៀតត្រាស់បញ្ជាឲ្យអុងបាវហ័រកាន់រេហ៍ពលមកនៅជាមួយ ។

%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%87%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%96%e1%9e%84%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b6%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%84%e1%9e%9a%e1%9e%8f

នៅគ្រានោះ លុះកើតចលាចលឯក្រុងយួន សម្តេចព្រះនារាយណ៍រាជាក៏ទ្រង់ព្រះចិន្តាថា ឯក្រុងវ៉េក៏កើតកោលាហល ហើយសៀមក៏កាន់កាប់ក្រុងបន្ទាយមាស ក្រុងកំពត ក្រុងបាត់ដំបង និងក្រុងសៀមរាប នឹងមិនឱនលំទោនសម្របសម្រួលក៏មិិនកើត អាស្រ័យនៅជាមួយយួនតែមួយភាគីគង់មិនបានសុខ ទើបត្រាស់បញ្ជាឲ្យព្រះអង្គកែវ ឈ្មោះ ដួង ចូលទៅរកមេទ័ពសៀមឯក្រុងបាត់ដំបង សូមបញ្ឈប់ការច្បាំងតតាំង ខ្មែរសុខចិត្តជាប្រទេសរាជដូចមុន មេទ័ពសៀមក៏បញ្ជូនព្រះអង្គកែវមកក្រុងធនបុរី ក្រាបទូលរឿងហេតុ លុះទ្រង់ជ្រាបហើយក៏ត្រាស់ថា រឿងនេះមិនពិតទេ ត្រាស់បញ្ជាឲ្យយកព្រះអង្គកែវទៅឃុំឃាំង ខាងក្រោយមក ព្រះអង្គកែវក៏ធ្វើរឿងរ៉ាវឲ្យមុខមន្រ្តីក្រាបទូលព្រះករុណាថា បានទទួលព្រះរាជអាជ្ញាជាប់ឃុំមកយូរហើយ ដែលគិតនឹងក្បត់ទុយ៌សយ៉ាងណាមួយមិនមានឡើយ  បើព្រះករុណាជាម្ចាស់នៅសង្ស័យ សូមឲ្យមានសុភអក្សរផ្ញើទៅមាតាបុត្រភរិយានាំចូលមកនៅបាងកកចុះ នឹងស្មោះស្ម័គ្រសូមធ្វើរាជការតបស្នងព្រះតេជព្រះគុណក្នុងក្រុងបាងកក មិនគិតនឹងវិលត្រឡប់ទៅក្រុងខ្មែរវិញទេ ។

ព្រះចៅក្រុងធនបុរីទើបត្រាស់ឲ្យដោះលែងព្រះអង្គកែវហើយឲ្យបម្រើរាជការក្នុងក្រុងបាងកក ។

%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%87%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%96%e1%9e%84%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b6%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%84%e1%9e%9a%e1%9e%8f

ប្រែចេញពីព្រះរាជពង្សាវតារក្រុងរតនកោសិន្ទ

 

240 total views, 2 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS