សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 7 (OOP)

oop8

ការប្រកាសតួទុកតម្លៃ (variable declaration)
មុនយកតួទុកតម្លៃទៅប្រើ យើងត្រូវប្រកាសតួទុកតម្លៃនោះ ៗ សិន ដែលមានវិធីប្រកាសដូចខាងក្រោម
datatype
ការអានតួទុកតម្លៃនោះ គឺ អានពីស្តាំទៅឆ្វេង គឺ អានពីចំណុចក្បៀសរហូតដល់ប្រភេទទិន្នន័យ ដូចតទៅនេះ
1.    ;  ចំណុចក្បៀស
2.    Value តម្លៃ
3.    =  សមសញ្ញា
4.    varName តួទុកតម្លៃ
5.    Datatype ប្រភេទទិន្នន័យ

ឧទាហរណ៍

String name;  // តួទុកតម្លៃ name ជាប្រភេទ string (អត្ថ)  សម្រាប់ទុកទិន្នន័យឈ្មោះ

Int age; // តួទុកតម្លៃ age ជាប្រភេទ integer(ចំនួនគត់) សម្រាប់ទុកទិន្នន័យតួលេខ

Float score; //តួទុកតម្លៃ score ជាប្រភេទ float (ចំនួនទសភាគ)សម្រាប់ទុកទិន្នន័យពិន្ទុ

String name = ”maha”; //តម្លៃ maha ទុកក្នុងតួទុកតម្លៃ name ជាប្រភេទ string(អត្ថ)

Int age  = 35; //តម្លៃ 35 ទុកក្នុងតួទុកតម្លៃ age ជាប្រភេទ integer(ចំនួនគត់)

Float score = 3.5; // តម្លៃ 3.5 ទុកក្នុងតួទុកតម្លៃ score ជាប្រភេទ float (ចំនួនទសភាគ)

ក្នុងភាសា Java ប្រភេទទិន្នន័យចែកជា ៣ ប្រភេទធំ គឺ
1.    Primitive data types ប្រភេទទិន្នន័យមូលដ្ឋាន
2.    Class types ប្រភេទទិន្នន័យដែលចម្លងបែប(extends)មកពី class ឬ interface
3.    Array types  ប្រភេទទិន្នន័យកន្សោម
1.Primitive data types (ប្រភេទទិន្ន័យមូលដ្ឋាន) ចែកជា ៥ ប្រភេទ គឺ
1.    Integer ចំនួនគត់
2.    Floating point ចំនួនទសភាគ
3.    Character អក្ខរៈ
4.    Boolean តម្លៃតក្កៈ
5.    String អត្ថ ឬ សេចក្តីជាតួអក្សរ ឬ ក្រសែអក្ខរៈ

1.1.integer (ចំនួនគត់) ជាទិន្នន័យតម្លៃដែលគ្មានតម្លៃជាលេខទសភាគ ចែកជា ៤ ប្រភេទ គឺ

integer_khmer

ឧទាហរណ៍
Byte k = 1780;

/** តម្លៃ 1780 ទុកក្នុងតួទុកតម្លៃ k ជាប្រភេទទិន្នន័យ byte(អក្ខរៈ) តម្លៃ 1780 ជាតម្លៃអក្សរ ក ក្នុងតារាងយូនិកូដខ្មែរ */
តើកុំព្យូទ័រធ្វើការយ៉ាងដូចម្តេចទើបចេញអក្សរបានយ៉ាងត្រឹមត្រូវយ៉ាងនោះ?
មកពីកុំព្យូទ័រយក Byte នីមួយ ៗ មកតភ្ជាប់គ្នា ទើបកើតជាក្រសែអក្ខរៈបាន ដូចជា
byte K = 1780;
byte A = 17B6;
byte R = 179A;
KAR = K + A + R;
ហេតុនោះ
ការ = K + A + R ជាដើម
ការតភ្ជាប់អក្ខរៈមួយទៅនឹងអក្ខរៈមួយទៀត ហៅថា concatenation(អក្ខរសន្ធិ)
short  number = 32545;
int  Takeo = 32;
long area = 181035L;

សម្គាល់ : តម្លៃរបស់ long ត្រូវមាន L ជាប់ជាមួយផង ពុំនោះទេ តួប្រែកូដ(compiler) នឹងប្រមើលតម្លៃថាជា integer  ។

396 total views, 24 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.