សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 11 (OOP)

arithmeticoperators

២.សញ្ញាលេខគណិត (arithmetic operators)

សញ្ញាលេខគណិតប្រើសម្រាប់ប្រមើលតម្លៃរវាងការិតតាំងពី ២ តួឡើងទៅ មានគោលការណ៍ប្រើដូចតទៅនេះ

សញ្ញា សេចក្តីពន្យល់
+ បូកនឹង : យកតម្លៃការិតខាងឆ្វេងបូកនឹងតម្លៃការិតខាងស្តាំ ។
ដកនឹង : យកតម្លៃការិតខាងឆ្វេងដកនឹងតម្លៃការិតខាងស្តាំ ។
* គុណនឹង : យកតម្លៃការិតខាងឆ្វេងគុណនឹងតម្លៃការិតខាងស្តាំ ។
/ ចែកនឹង :  យកតម្លៃការិតខាងឆ្វេងចែកនឹងតម្លៃការិតខាងស្តាំ ។
% ចែកយកសំណល់ : សំណល់ចែករវាងតម្លៃការិតខាងឆ្វេង ចែក នឹងតម្លៃការិតខាងស្តាំ ។

 

ដើម្បីយល់ច្បាស់ សូមមើលឧទាហរណ៍ខាងក្រោម

ប្រកាសតួទុកតម្លៃ A, B, C ជាទិន្នន័យប្រភេទចំណួនគត់ និងកំណត់តម្លៃឲ្យ A = 13, B = 3

ឃ្លា សេចក្តីពន្យល់ តម្លៃ
C = A + B យកតម្លៃ A បូក តម្លៃ B ទុកក្នុង C 16
C = A – B យកតម្លៃ A ដក តម្លៃ B ទុកក្នុង C 10
C = A * B យកតម្លៃ A គុណ តម្លៃ B ទុកក្នុង C 39
C = A / B យកតម្លៃ A ចែក តម្លៃ B ទុកក្នុង C 4
C = A % B យកសំណល់ចែករវាងតម្លៃ A ចែក តម្លៃ B ទុកក្នុង C 1

សំណេរកូដ  :

កត់សម្គាល់ :

សញ្ញា + – * /  ដែលមានតម្លៃទសភាគលាយឡំ តែងបានលទ្ទផលជាតម្លៃទសភាគ ។

សញ្ញា + – * / ដែលមានតម្លៃជាចំណួនគត់ តែងបានលទ្ទផលជាតម្លៃចំណួនគត់ ចំពោះលេខចែក តម្លៃទសភាគត្រូវបានផាត់ចោល ។

សញ្ញា % តែងបានលទ្ធផលជាចំណួនគត់ ។

history_java_02

294 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS