ស្តេចត្រាញ់ក្រុងកំពតបះបោរប្រឆាំងសៀម

bya_bang

លុះឆ្នាំថោះ បញ្ចស័ក ច.ស.១១៤៥ ម.ស. ១៧០៥ ព.ស. ២៣២៧ គ.ស.១៧៨៣ ទ្រង់ព្រះមេត្តាប្រោសឲ្យពញារាជាសេដ្ឋីត្រឡប់ទៅរក្សាក្រុង បន្ទាយមាសដូចមុន ហើយទ្រង់យល់ឃើញថា ក្រុងបន្ទាយមាសជាក្រុងមុខ សឹកប្របនឹងព្រំដែនយួន ទើបទ្រង់ព្រះមេត្តាប្រោសឲ្យពញាទស្តាចេញទៅ ជួយរាជការការពារក្រុងដែរ ។

ចំណែកឯ ពញាបាំងស្តេចត្រាញ់ក្រុងកំពតដឹងដំណឹងថា ក្រុងទេពមហានគរ ស្រីអយុធ្យាផ្លាស់រជ្ជកាលថ្មី ក៏គិតក្បត់ពង្រឹងអធិបតេយ្យ មិិនចំណុះចុះញ៉មជា ប្រទេសរាជដូចមុន ពញារាជាសេដ្ឋី ពញាទស្តាក៏ពិតទូលសេចក្តីចូលមក ទើបទ្រង់ត្រាស់ឲ្យមានត្រាឆ្លើយតបទៅពញារាជាសេដ្ឋី ពញាទស្តា ឲ្យគិតពួត ដៃចាប់ខ្លួនពញាបាំងនាំចូលមកក្រុងបាងកក ។

loading…

ពញារាជាសេដ្ឋី ពញាទស្តាក៏លើកកងទ័ពពីក្រុងបន្ទាយមាសមកក្រុងកំពត ចាប់ខ្លួនពញាបាំងបាន ហើយនាំខ្លួនចូលមកថ្វាយព្រះបាទសម្តេចជាអម្ចាស់ជីវិតតម្កល់លើត្បូង ៗ ទើបត្រាស់បញ្ជាឲ្យនាំខ្លួនពញាបាំងយកទៅប្រហារជីវិតចោល ។

នៅពេលចាប់ពញាបាំងបានទើបត្រាស់ឲ្យយកទៅកាត់ជើងចោល ហើយចងព្យួរសំយុងក្បាលចុះក្រោម ធ្វើអាក្រោសនៅឯប៉ាឆាវត្តពោធារាមក្រៅព្រះនគរទិសខាងកើតរហូតដល់ដាច់ខ្យល់ស្លាប់ ។

 

227 total views, 12 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS