ស្តេចអុកទល់ក្រឡា

checkboard

 

ស្តេចអុកទល់ក្រឡា

នៅពេលដែលអ្នកនៅជុំវិញខ្លួនមានការភ័យខ្លាចក្នុងការផ្តល់យោបល់ ឲ្យគំនិតនោះ ស្តេចអុកតែងតែប្រើប្រាស់ហិង្សានយោបាយសម្រេចកិច្ចការធំៗដោយអត្តនោម័តិ បុគ្គលខ្វះការពិចារណា ដែលធ្វើឲ្យនយោបាយរបស់ខ្លួនមិនត្រឹមតែមិនចំណេញដល់ពលរដ្ឋទេ ប៉ុន្តែថែមទាំងនយោបាយឡុងចុង។

លើសពីនេះទៅទៀត នៅពេលដែលខ្វះទំនុកចិត្តក្នុងការស្តាប់ ការទទួលយកគំនិត និងការគោរពយោបល់អ្នកនៅជុំវិញខ្លួន និងមិនបានធ្វើការវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងការសម្រេចមួយដោយមិនបានផ្អែកលើផលវិជ្ជមាន និងផលអវិជ្ជមាននោះទេ បានឈានដល់អុកទល់ក្រឡា និង ប្រើប្រាស់អំណាចដោយរំលោភនូវអំណាចអ្នកដទៃ គឺ ចុងបញ្ចប់មហន្តរាយខ្លួនឯង និង អ្នកដទៃ ។ សេះដើរខុសក្រឡាក៏មិនខ្វល់ យកទូកមកដាក់អង្គទាំងមិនទាន់បានចាប់ផ្តើមលេង។

គួរឲ្យអស់សំណើច ចង់អុកឲ្យបែកទូកនៅពេលដែលសេះរបស់ខ្លួនមិននៅចំក្រឡា ។

ដោយ កែម ឡី

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.