ស្រណោះខ្លួនឯង

yon2

កាលពី ៣០ ឆ្នាំមុនយាយទួតរបស់ខ្ញុំដុតនៅទីនេះ !
កាលពី ៥ ឆ្នាំមុនតារបស់ខ្ញុំដុតនៅទីនេះ !
ថ្ងៃនេះយាយរបស់ខ្ញុំដុតនៅទីនេះ !
តើខ្លួនរបស់ខ្ញុំនឹងត្រូវដុតនៅទីនេះ មែនឬ ?

yon1

មិនបាច់ច្រណែនខ្ញុំទេ ព្រោះខ្ញុំគង់រលាយរូបក្នុងពេលណាមួួយ ។
មិនបាច់ចាប់កំហុសខ្ញុំទេ ព្រោះខ្ញុំមានកំហុសតាំងពីកើតមករហូតដល់ស្លាប់ ។
មិនបាច់ចង់សម្លាប់ខ្ញុំទេ ព្រោះខ្ញុំគង់តែស្លាប់ដោយខានមិនបាន ។
មិនបាច់ខ្ពើមខ្ញុំទេ ព្រោះរូបខ្ញុំគង់តែក្លាយជាគម្រង់ក្នុងថ្ងៃណាមួយ ។
មិនបាច់ចង់ឈ្នះខ្ញុំទេ ព្រោះខ្ញុំនឹងចាញ់នូវវដ្តសង្សារនេះ ។
មិនបាច់មើលងាយខ្ញុំទេ ព្រោះខ្ញុំគង់នឹងក្លាយជាធូលី ជាផេះផង់ គ្មានខ្លឹមសារអ្វីឡើយ ។
មិនបាច់កុហកខ្ញុំទេ ព្រោះខ្ញុំមានគ្រប់យ៉ាងជាភាពមិនពិត ។
មិនបាច់លួចខ្ញុំទេ ព្រោះខ្ញុំនឹងបាត់វាមិនខាន ។
អ្នកមានអ្វីៗគ្រប់យ៉ាងហើយ រីករាយជាមួយវាចុះ ជីវិតអ្នកនឹងរីករាយ កុំបន្តអ្វីដែលនាំអោយជីវិតអ្នកលំបាកដោយសារខ្ញុំ ។

yon3

ដោយ Yon Seng Yeath

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.