អតីតព្រះនារាយណ៍រាជាទ្រង់សោយពិរាល័យព្រោះទោមនស្សព្រះទ័យរឿងឃាតកម្មព្រះអនុជ

king_nareay_dead

លុះច.ស.១១៣៨ ម.ស.១៦៩៨ ព.ស.២៣២០ គ.ស.១៧៧៦ ក្រុមយួនបះបោរ ប្រយុទ្ធប្រឆាំងនឹងព្រះចៅក្រុងវៀត ហើយចូលទៅវាយប្រហារ ក្រុងព្រៃនគរ ចៅហ្វាយក្រុងព្រៃនគរឲ្យចូល មកស្នើសុំរេហ៍ពលស្បៀងអាហារទៅជួយ ច្បាំងក្រុមយួនបះបោរនោះ សម្តេចព្រះរាមរាជាឆ្លើយតបថា ខ្មែរមិនចំណុះ យួនទេ ហេតុនោះ ទើបទ្រង់មិនប្រោសព្រះរាជទាន ។

ចៅហ្វាយក្រុងព្រៃនគរខឹងក្រោធ ទើបឲ្យលើកកងទ័ពមកច្បាំង ប៉ុន្តែច្បាំងមិនឈ្នះក៏លើកត្រឡប់ទៅព្រៃនគរវិញ ។

លុះមកដល់ឆ្នាំរកា នព្វស័ក ច.ស.១១៣៩ ម.ស.១៦៩៩ ព.ស. ២៣២១ គ.ស. ១៧៧៧ ព្រះពញាវិបូល្យរាជ សូ គិតនឹងយករាជសម្បត្តិឲ្យព្រះមហាឧបរាជ ៗមិនព្រម ទើបវិលត្រឡប់ទៅក្រាបទូលព្រះរាមរាជាថា ព្រះមហាឧបរាជគិត ក្បត់ សម្តេចព្រះរាមរាជាទ្រង់មិនទាន់ពិចារណា ទ្រង់ជឿថាជារឿងពិត ទើបបញ្ជាឲ្យព្រះពញាវិបូល្យរាជទៅធ្វើឃាតព្រះមហាឧបរាជ ។ ព្រះពញាវិបូល្យរាជទើបប្រើឲ្យព្រះពញាស្រីអគ្គរាជទៅលបធ្វើឃាតព្រះមហាឧបរាជ ។ ព្រះមហាឧបរាជមានអាយុបាន ២២ ឆ្នាំ ។

ចំណែកខាងព្រះមហាឧបយោរាជចេញពីទ្រង់រាជ្យហើយបាន ២ ឆ្នាំ ក៏ធ្លាក់ខ្លួនឈឺ លុះទទួលដំណឹងថា មានអ្នកលួចធ្វើឃាតព្រះមហាឧបរាជ ជាអនុជហើយ ក៏ទ្រង់មានសេចក្តីទោមនស្សជាអតិបរមា រោគាពាធដែល កំពុងតែឈឺស្រាប់ក៏កម្រើករំពើកឡើង ហើយក៏ទទួលអនិច្ចធម្មនៅខែបុស្ស ខាងរនោចក្នុងឆ្នាំរកា នព្វស័កនុះឯង មានព្រះជន្មាយុបាន ៣៩ ឆ្នាំ មានធីតា ៣ អង្គ គឺ អ្នកអង្គមេន អ្នកអង្គអ៊ី អ្នកអង្គពៅ និង ឱរស ១ អង្គ គឺ អ្នកអង្គអេង កើតឆ្នាំម្សាញ់ បញ្ចស័ក ច.ស. ១១៣៥ ម.ស.១៦៩៥ ព.ស.២៣១៧ គ.ស. ១៧៧៣ ។

 

230 total views, 2 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS