អុងឈាងស៊ឺយួនចូលមកពឹងព្រះបរមពោធិសម្ភារ

%e1%9e%a2%e1%9e%bb%e1%9e%84%e1%9e%88%e1%9e%b6%e1%9e%84%e1%9e%9f%e1%9f%8a%e1%9e%ba

លុះឆ្នាំខាល ចត្វាស័ក ច.ស.១១៤៤ ម.ស.១៧០៤ ព.ស.២៣២៦ គ.ស.១៧៨២ ខាងក្រុងយួន អុងតៃសាន ចៅហ្វាយក្រុងគុយយើន លើកកងទ័ពមកវាយក្រុងព្រៃនគរ អុងឈាងស៊ឺជាចៅហ្វាយក្រុងលើកទ័ពចេញប្រយុទ្ធតទល់ ប៉ុន្តែទប់ទល់មិនឈ្នះ ក៏បែករប៉ាត់រប៉ាយរត់ចោលក្រុងទៅ នាំមាតា បុត្រភរិយានិងមន្រ្តី បក្សពួកចុះទូកភៀសខ្លួនមកតាមសមុទ្រ ឡើងទៅអាស្រ័យនៅកោះក្របី ពញាជលបុរី ព្រះរយ៉ងលើកចេញទៅត្រួតត្រាកោះក្របី ជួបអុងឈាងស៊ឺ ៗ តំណាលប្រាប់សេចក្តីឲ្យពញាជលបុរីព្រះរយ៉ងស្តាប់ថា អុងឈាងស៊ឺជាបុត្ររបស់គាងវឿង ជាចៅស្តេចយួន ខូចបង់ស្រុកទេសចំពោះបច្ចាមិត្រ ហើយទើបភៀសខ្លួនមក  ។

ពញាជលបុរីព្រះរយ៉ងជ្រាបសេចក្តីហើយទើបបបួលអុងឈាងស៊ឺចូលមកក្នុងក្រុង អុងឈាងស៊ឺមិនទុកចិត្តទើបនិយាយថា អុងឈាងស៊ុនជាឪពុកមាបានភៀសខ្លួនចូលមកពឹងព្រះបារមីម្នាក់ហើយ ព្រះអង្គក៏សម្លាប់ចោល ពញាជលបុរី ព្រះរយ៉ងទើបប្រាប់ថា ឥឡូវនេះ ផ្លាស់រាជ្យថ្មីហើយ ព្រះបាទសម្តេចព្រះបរមបពិត្រជាម្ចាស់ទ្រង់មានព្រះទ័យករុណាចំពោះជនានុជនរាស្រ្តប្រជាណាស់ មិនកាចសាហាវដូចស្តេចអង្គមុនទេ សូមឲ្យអុងឈាងស៊ឺចូលទៅពឹងព្រះតេជព្រះគុណឯទីក្រុងចុះ ព្រះអង្គមុខជាទ្រង់មេត្តាទំនុកបម្រុងអុងឈាងស៊ឺមិនខាន អុងឈាងស៊ឺក៏សុខចិត្តធ្វើជាបុត្រចិញ្ចឹមពញាជលបុរី ។

ពញាជលបុរីទើបនាំអុងឈាងស៊ឺចូលមកស្នាក់នៅក្រុងជលបុរី ហើយប្រាប់ឲ្យ ចូលមកក្រុងបាងកក ព្រះករុណាជាម្ចាស់ក៏ប្រោសប្រទានឲ្យមានត្រានាំអុងឈាងស៊ឺចូលមកគាល់បាន ពញាជលបុរីទើបនាំអុងឈាងស៊ឺមកដល់ក្រុងនៅខែផគ្គុនខាងរនោច ឆ្នាំខាល ចត្វាស័ក ច.ស. ១១៤៤ នុះឯង ។

%e1%9e%a2%e1%9e%bb%e1%9e%84%e1%9e%88%e1%9e%b6%e1%9e%842

loading…

កាលអុងឈាងស៊ឺចូលមកដល់ក្រុងបាងកកនោះ អាយុអុងឈាងស៊ឺបាន ៣៣ ឆ្នាំ ព្រះករុណាជាម្ចាស់ទើបប្រោសព្រះរាជទានឲ្យអុងឈាងស៊ឺនិងគ្រួសារទៅតាំងលំនៅឯខាងត្បូងភូមិដើមសំរោង ដែលក្រោយមក ទ្រង់ព្រះរាជទានឲ្យកុងស៊ុលព័រទុយគេរហូតដល់សព្វថ្ងៃ ទ្រង់ប្រោសព្រះរាជទានបៀវត្សដល់អុងឈាងស៊ឺ ១ ឆ្នាំ ៥ តម្លឹង ហើយព្រះរាជទានគ្រឿងយស ថាសស្លា ថូមាស ដាវមាស ក្លស់ខ្លី ទ្រង់ព្រះករុណាទំនុកបម្រុងដូចអ្នកអង្គអេង រាជានុញ្ញាតឲ្យអុងឈាងស៊ឺចូលគាល់រាល់ថ្ងៃ ឯអុងឈាងស៊ឺចូលគាល់ ជិះទូកយួន ៦ ចែវ បាវបាំងឆត្រឲ្យ លុះចូលទៅគាល់ ទ្រង់ប្រោសឲ្យចូលគាល់ខាងព្រះឆ្លៀង(របៀង)ព្រះទីនាំងអមរិន្ទវិនិច្ឆ័យ ប៉ែកខាងលិចលៀមសសរក្រឡាព្រះគំនាល់មុខចៅក្រុមតម្រួត អង្គុយពែនភ្នែនតាមភេទយួន ប្រោសឲ្យព្រះរាជមន្រ្តីលាមចូលទៅជាមួយ  មាតាអុងឈាងស៊ឺនិងអុងយួនដែលចូលជាមួយអុងឈាងស៊ឺក៏បានទទួលព្រះរាជទានបៀវត្សតាមសមគួរ  ហើយត្រាស់បញ្ជាឲ្យចៅហ្វាយក្រុងសមុទ្រប្រាការថា យួនបក្សពួករបស់អុងឈាងស៊ឺចេញចូលរកស៊ីតាមផ្ទៃសមុទ្របាន កុំឲ្យពួកដាន(ពួកកុងត្រូល, ពួកគយ)ហាមប្រាមឡើយ ទ្រង់ប្រោស ព្រះរាជទានឲ្យអុងឈាងស៊ឺរៀបរៀងកំណត់ហេតុក្នុងបឋមវង្សរបស់អុងឈាងស៊ឺ រៀងលំដាប់រាជវង្សមកបានប៉ុន្មានរជ្ជកាល រហូតដល់ខូចបង់នគរដល់ពួក ចលនាបះបោរតៃសាន អុងឈាងស៊ឺទើបឲ្យអុងបិត ចាត់អុងបិតទ្រឹងដែល ជាយួនព្រឹទ្ធាចារ្យ និងមន្រ្តីដែលមកជាមួយជួយគ្នារៀបរៀងពង្សាវតាររៀងលំដាប់រាជវង្សយួនទូលថ្វាយ ។

290 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS