អ្នកវិទ្យាសាស្រ្តជប៉ុនរកឃើញថាការអត់អាហារមានប្រយោជន៍ចំពោះសុខភាព

fasting_good_for_health

អ្នកជីវសាស្រ្តកោសិកាជនជាតិជប៉ុន ឈ្មោះ Yoshinori Ohsumi បានទទួល រង្វាន់ណូបែលនៅឆ្នាំ ២០១៦ នេះ ព្រោះរកឃើញថា ការអត់អាហារ ដូចជា អត់អាហារពេលល្ងាច ជាដើម ធ្វើឲ្យកោសិកាកើតចលនាជួសជុលខ្លួនឯង (autophagy) គឺ យកចំណែកលើសមកជួសជុលចំណែកខ្វះ និងបំផ្លាញចោល ចំណែកខូចក្នុងកោសិកា ទើបជាហេតុនាំឲ្យមានផលល្អចំពោះសុខភាព និង ជួយកាត់បន្ថយភាពចាស់ទ្រុឌទ្រោមមុនអាយុ ។

របកគំហើញនេះត្រូវបានគណៈកម្មការរង្វាន់ណូបែលទទួលស្គាល់នៅឆ្នាំនេះ

vidh1

កាលពីពេលមុន មានពេទ្យជប៉ុនម្នាក់សរសេរសៀវភៅថា ការអត់អាហារធ្វើឲ្យ នៅក្មេងជាងវ័យ ប៉ុន្តែមានអ្នកជំទាស់ថា បើដូច្នោះ អ្នកអត់ឃ្លាននៅអាហ្វ្រិក គង់ នៅក្មេងជាងគេឯងមិនខាន ប៉ុន្តែថា ការអត់ឃ្លាននោះខ្លាំងហួសពេក ។

រឿងការអត់អាហារល្ងាចនេះ ព្រះពុទ្ធជាម្ចាស់បានរកឃើញតាំងពីជាង ២៦០០ ឆ្នាំមកម្លេះ រហូតដល់ព្រះអង្គទ្រង់ហាមភិក្ខុសាមណេរមិនឲ្យឆាន់អាហារល្ងាចទៀតផង ប៉ុន្តែគ្មានអ្នកវិទ្យាសាស្រ្តណាអះអាងរឿងនេះឡើយ ទើបតែនៅ ឆ្នាំនេះ បានមានការទទួលស្គាល់របកគំហើញនេះជាផ្លូវការ ។

loading…

 

ប្រភព  : pageqq, pravoslavie

 

886 total views, 4 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS