អ្នកវិទ្យាសាស្រ្តរកឃើញថា ជីវិតបរលោកមានពិតមែន

hereafter

អ្នកវិទ្យាសាស្រ្តរកឃើញថា ជីវិតបរលោកមានពិតមែន

ក្រុមពេទ្យចិត្តវិទ្យានិងពេទ្យមហាវិទ្យាល័យបច្ចេកទេសនៃទីក្រុង Berlin នៃប្រទេសអាឡឺម៉ង់បានរកឃើញថា វត្តមានជីវិតក្រោយស្លាប់មានពិតមែន ។

ការពិសោធរឿងជីវិតបរលោកនេះធ្វើឡើងរយៈពេល ៤ ឆ្នាំ ។

ដំបូង ក្រុមគ្រូពេទ្យបានឲ្យអ្នកស្ម័គ្រចិត្ត ៩៤៤ នាក់ លេបថ្នាំផ្សំម្យ៉ាងធ្វើឲ្យ រាងកាយមានសភាពស្លាប់និងរស់វិញដោយឥតគ្រោះថ្នាក់ ។

អ្នករងពិសោធត្រូវស្ថិតក្នុងសភាពស្លាប់មួយរយៈ ហើយត្រូវត្រងឈាមដោយ ឱស្សោន(ozone)ក្នុងកំលុងពេលរស់ឡើងវិញក្រោយ ១៨ នាទី ។

ព្រោះតែការពិសោធដ៏យូរអង្វែងនោះ ក្រុមពេទ្យបានផលិតឧបករណ៍កន្រ្តាក់ បេះដូងថ្មីមួយ ឈ្មោះថា Autoplus ដែលឧបករណ៍ថ្មីនេះបានជួយស្រោចស្រង់ ជីវិតអ្នកទើបស្លាប់ក្នុងកំលុង ៤០ នាទី ដល់ ១ ម៉ោង ។

យោងទៅតាមសម្តីរបស់អ្នករស់ឡើងវិញភាគច្រើននិយាយថា កាលដែលស្លាប់ ទៅនោះ គេបានរបូតចាករាងកាយ អណ្តែតត្រសែតលឿនលយទៅ ស្រាល ស្កើក ស្រឡះស្រឡំ និងមានពន្លឺដាលច្រវាត់ទូទៅ ។

ក្នុងអតីតកាល មានការតាំងសម្មតិដ្ឋានជាច្រើនថា និមិត្តដែលអ្នកស្លាប់ចងចាំ បាននោះជារូបភាពស្រមើស្រមៃ ប៉ុន្តែក្រុមពេទ្យនេះបានអះអាងតាមរយៈការ ពិសោធនោះថា នេះ គឺ ភស្តុតាងវត្តមានជីវិតក្រោយស្លាប់ និង មានលក្ខណៈ ២ យ៉ាងដាច់ដោយឡែកពីគ្នា គឺ រាងកាយ និង វិញ្ញាណ ។

ក្រុមពេទ្យបាននិយាយថា លទ្ធផលនៃការពិសោធនេះអាចប៉ះពារលើជំនឿ របស់មនុស្សជាច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏ជួយផ្តល់ចម្លើយដ៏ធំដល់ មនុស្សជាច្រើនដែលមិនជឿថា ក្រោយស្លាប់ នៅមានវត្តមានជីវិតទៀតនោះទេ ប៉ុន្តែថា នេះ គឺ សេចក្តីពិតដែលទទួលបានដោយការពិសោធ ព្រោះថា មនុស្សគ្រប់រូបតែងមានជីវិតបរលោកដូចគ្នា ។

 

loading…

ប្រភព : worldnewsdailyreport.com

494 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS