អ្នកស្គាល់កតិកាកីឡាបីដូចស្គាល់កតិកាសកល១

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%82%e1%9f%a1

អ្នកស្គាល់កតិកានៃការលេងកីឡានៅពេលទស្សនាការប្រកួតកីឡា តែងតែទទួលបានភាពស្រណុកស្រណានច្រើនជាងអ្នកមិនស្គាល់កតិកានៃការលេងកីឡា យ៉ាងណាមិញ អ្នកស្គាល់កតិការបស់លោក រស់នៅលើពិភព គឺ ផែនដីនេះ តែងតែបានប្រៀបជាងអ្នកមិនស្គាល់កតិការបស់លោកយ៉ាងនោះដែរ ។
ពុទ្ធធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បង្រៀនឲ្យមនុស្សយល់ដឹងកតិការបស់លោក ស្គាល់ការពិតរបស់លោក អ្នកយល់ដឹងពុទ្ធធម៌ជាអ្នកយល់ដឹងលោក គេនឹងលេងកីឡាជាមួយនឹងលោកនេះដោយទឹកចិត្តអ្នកកីឡា គឺថា ញញឹមជានិច្ចនៅពេលចាញ់ ឬ នៅពេលឈ្នះ ទាំងនៅពេលសោយសុខ និង នៅពេលរងទុក្ខ ។
មនុស្សយើងចូលចិត្តអ្វីៗងាយៗ មើលអ្វីងាយៗ អាន-ស្តាប់-យល់អ្វីងាយៗ ប៉ុន្តែពុទ្ធធម៌ជាពាក្យប្រៀនប្រដៅល្អិតជ្រាលជ្រៅ ពិបាកស្តាប់ ពិបាកអាន ពិបាកយល់ណាស់ ហេតុដូច្នេះបានជាមនុស្សមិនសូវចាប់អារម្មណ៍ វិធីផ្សព្វផ្សាយពុទ្ធធម៌ក្នុងពេលបច្ចុប្បន្ននេះសោត ក៏សំដៅយកការថែរក្សាប្រពៃណីដោយភាគច្រើនជាជាងឲ្យមនុស្សយល់ដឹងពុទ្ធធម៌ ទើបបានផលមិនជាទីគាប់ចិត្ត ។
រឿងលីលាវតីជាការលើកបង្ហាញពុទ្ធធម៌ក្នុងរូបបែបល្បើកនិទាន ដោយមិនចាំបាច់ឲ្យអ្នកអានប្រើខួរក្បាលគិតច្រើនពេកទេ ខ្ញុំ(ព្រះមហាភិរម្យ)ប្រែសម្រួលសេចក្តីចេញពីសៀវភៅរបស់ធម្មឃោសដោយមានគោលបំណង

  • ដើម្បីឲ្យពុទ្ធធម៌របស់ព្រះបរមសាស្តាស្ថិតនៅជាគូផែនដីខ្មែរជាយូរអង្វែង
  • ដើម្បីឲ្យខេមរជនទូទៅយល់ដឹងឲ្យទូលំទូលាយ មានចិត្តស្លូតបូត មានសុជីវធម៌ និង សីលធម៌ក្នុងសង្គម ។
  • ដើម្បីលើកទឹកចិត្តខេមរជនឲ្យស្រឡាញ់ក្នុងការអានសៀវភៅ និង
  • ដើម្បីលើកស្ទួយវណ្ណកម្មអក្សរសាស្រ្តជាតិ ក្នុងយុគសម័យបច្ចុប្បន្នផង ។
loading…

84 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS