រើសសំរាម ឬ ចោលសំរាម

ប្រមូលសំរាម ឬមកបាចសំរាមបង្ហូទឹកក្លិនស្អុយលើដងផ្លូវ? រថយន្តសំរាមជាញឹកញាប់ប្រមូលតែសំរាមគំនរធំៗមុខផ្ទះ អាជីវកម្ម ឯសំរាមស្បោងតូចៗមិនរើសចូលឡាន។ ពេលប្រ មូលម្តងៗសំរាមខ្ទាត់បាចពេញផ្លូវនាំឲ្យស្អុយនិងកខ្វក់ផ្លូវ។ ក្រុមហ៊ុនគួរបណ្តុះបណ្តាលបុគ្គលនិងតឡើងឈ្នួលបន្ថែម ឯសាលាក្រុងគួរត្រួតពិនិត្យក្រុមហ៊ុន។ ការដាក់ឲ្យដេញថ្លៃ ត្រឹមត្រូវពីការប្រមូលសំរាម ជាមធ្យោបាយល្អប្រកួតប្រជែង សេវាកម្មនិងអនាម័យបរិស្ថានក្រុង(ក្រុងស្អាត)។ (សូមថ្លែង អំណរបងSavuth Mamដែលចូលរួមកម្មវិធីទានសប្បុរស ដល់មនុស្សចាស់និងក្មេងក្រីក្រ ខ្ញុំនឹងធ្វើនាពេលចូលឆ្នាំ ខាង មុខនេះ $300។ សូមបងជួបនូវពុទ្ធពរបួនប្រការ។) ប្តូរ! ដោយ Dara

Read more

សើចលើគំនរទុក្ខ

កាលពីថ្ងៃទី០៥ ខែមេសា ម្សិលមិញ ខ្ញុំស្តាប់បាឋកថា របស់សម្តេចតេជោ ក្នុងពិធីសម្ពោភដាក់អោយប្រើប្រាស់សាលារាជធានីភ្នំពេញ ។ មិនមែនជាការចាប់កំហុសទេ ប៉ុន្តែវាជាទម្លាប់មិនល្អមួយរបស់ខ្មែរ ដែលខ្ញុំបានកត់ចំណាំ នៅពេលនាយករដ្ឋមន្រ្តីកំពុងស្តីបន្ទោសចំៗចំពោះ លោក សាំ ពិសិដ្ឋ ដែលជាប្រធានមន្ទិរសាធារណ៉ការ និងដឹកជញ្ជូននោះ ស្រាប់តែមានមន្រ្តីជាន់ខ្ពស់ជាច្រើនបានសើចសប្យាយ ចាត់ទុកបញ្ហាស្តីបន្ទោសនោះជារឿងកំប្ល៉ែងទៅវិញ ចំពោះខ្លួនខ្ញុំផ្ទាល់យល់ថាវាជារឿងអសីលធម៌ណាស់នៅពេលមនុស្សម្នាក់កំពុងតែមានទុក្ខលំបាក ស្ទើរបែកទ្រូង តែបែរជាមានមនុស្សជាច្រើនសើចសប្បាយលើគំនរទុក្ខរបស់ គាត់ទៅវិញ ។ តើទម្លាប់ដ៏អាក្រក់នេះគួរ ផ្លាស់ប្តូរ

Read more

ឈ្វេងយល់មាត្រាច្បាប់កំពូល

យើង ជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោក ស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា ”កោះសន្តិភាព” ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា

Read more

ដឹងខុសហើយកែប្រែជាល្អ

យោ ច បុព្វេ បមជ្ជិត្វា              បច្ឆា សោ នប្បមជ្ជតិ សោមំ លោកំ បភាសេតិ        អព្ភា មុត្តោវ ចន្ទិមា។ បុគ្គលណាប្រមាទហើយក្នុងកាលមុន តែក្រោយមកមិនប្រមាទវិញ បុគ្គលនោះឈ្មោះថាញាុំងលោកនេះឲ្យភ្លឺស្វាង ដូចព្រះចន្ទផុតចាកពពក។ ការដែលលោក ថេន សេន ចូលមកសាងផ្នួសនេះអាចជាសារមួយដាស់តឿន ក្រើនរំឭកដល់មេដឹកនាំដែលមានសភាពដូចគាត់កាលពីមុន។ យើងដឹងហើយថា ពុុំមាននរណាមិនចេះខុសនោះទេ តែអ្វីដែលសំខាន់ដឹងខុសហើយ

Read more

អុជធូបដើម្បីអ្វី?

ការបន់ស្រន់បួងសួងរបស់ប្រជាជនខ្មែរ គឺប្រើប្រាស់ធូប តែប្រើប៉ុន្មានសរសៃក្នុងកម្មវិធីអ្វី ដើម្បីអ្វី និងតំណាងឲ្យអ្វីមួយនោះ ពិតជាមានមនុស្សតិចតួចណាស់ដែលដឹងពីអត្ថន័យតាមសរសៃធូបដែលអុជ! យោងតាមឯកសារពិគ្រោះរបស់ព្រះគ្រូឧត្ដមមុនី តែ គឹមលីន (វត្តបទុមវត្តី) អ្នកស្រី កែវ ណារុំ, លោកម៉ៅ ចាន់ថន ដែលបង្ហាញក្នុងផេកហ្វេសប៊ុកមន្តអាគមខ្មែរ បានដឹងថាក្រិត្យក្រមនៃការអុជធូប មានដូចតទៅ៖ -ការអុជធូប ១ សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និងតួខ្លួន។ -ការអុជធូប ២

Read more

ប្រឌិតរឿងចោទថា​ រនុកក្នុង

បន្ទាប់ ហោ ណាំហុង ហ៊ុន សែន ចាប់ផ្តើមធ្វើក ស ខេង តាមរយៈការប្រឌិតរឿងចោទថាជា រនុកក្នុង មិនយូទេដល់វេន សុខ អាន ហើយ ។ និយាយរួមអ្នកដែលដឹងរឿង ហ៊ុន សែន ក្បត់ជាតិ គឺ ហ៊ុន សែន និងកំចាត់ចោលបំបិទភស្តុតាងទាំងអស់ ។ ដោយ

Read more

វគ្គតេជោ លាបពណ៌កម្ចាត់ក្រុម ស ខេង

លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនមន្រ្តីរដ្ឋបាលដែលលោកថាបក្សនយោបាយប្រើជារនុកក្នុង ដោយ លោក ស៊ុន ណារិន | ថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០១៦ VOD លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅថ្ងៃទី៥ខែមេសា ក្នុងពិធីសម្ពោធសំណង់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាឲ្យចាប់ខ្លួនមន្រ្តីរដ្ឋបាលមួយចំនួនដែលលោកថាជាមនុស្សដែលត្រូវបានប្រើដោយបក្សនយោបាយមួយចំនួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ

Read more

ប្តីមានស្រីមិនសប្បាយចិត្ត

គ្មានប្រពន្ធ គ្មានកូនណាដែលសប្បាយចិត្តនៅពេលឃើញប្ដី ឫឪពុករបស់ខ្លួនមានស្រីនោះទេ តែភរិយា និងកូនស្រីរបស់លោកកឹមសុខាបង្ហាញទឹកមុខរីករាយពោរពេញដោយសុភមង្គល នេះសបញ្ជាក់ថា លោកកឹមសុខាគ្មានស្រីទេ! ! ដោយ Sopheap Chan  

Read more

ចែកទានដល់ក្មេង ៗ

ម្តាយខ្ញុំនិងខ្ញុំផ្សំគំនិតគ្នានឹងប្រមូលក្មេងក្រីក្រក្នុងភូមិរបស់ខ្ញុំ ដើម្បីចែកទាន និងសម្លៀកបំពាក់អបអរឆ្នាំថ្មីជានិមិត្តរូបនៃក្តីស្រឡាញ់ ពង្រីកសីលធម៌សង្គម និងគុណធម៌។ ខ្ញុំមិនមានទ្រព្យស្តុកស្តម គ្រាន់តែខ្ញុំមិនចាំទាល់តែមានព្រោះយើងមិន ដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង។ ខ្ញុំធ្វើទានរៀងរាល់ឆ្នាំ សម្រាប់ចាស់ៗ តែលើកនេះបូកក្មេងៗគំនិតពីម្តាយ។ យើងមិនអាចធ្វើជាមួយមនុស្ស ១ នគរ តែធ្វើជាមួយអ្នកនៅជិតដៃ តិចតួច ជាការចូលរួមមួយ។ សីលធម៌ជាប្រភពអហិង្សា។ ប្តូរ!   ដោយ Dara Sorn

Read more

យួនទន្ទ្រានដីស្រុកចន្ទ្រា

រឿងថ្មីៗ ពលរដ្ឋម្ចាស់ដី ត្រូវយួនឈ្លានពានទន្ទ្រានយក នៅស្រុកចន្ទ្រា ស្វាយរៀង។ ហេតុអ្វីបានជារដ្ឋាភិបាលខ្មែរនៅតែធ្វើមិនដឹងមិនឮ? តើមេដឹកនាំរដ្ឋាភិបាលកម្ពុជា ជានរណា? ដោយ ម៉ែន ណាត

Read more

រឿងដែលធំជាងគេប្រចាំឆ្នាំមមែ

គឺរឿង អនុប្រធាន បក្សប្រឆាំងដ៏មានប្រជាប្រិយភាព បំផុត និង ស្រីខ្មែរសាមញ្ញម្នាក់ ដែលប្រកបរបរសុច្ចរិត ជាអ្នកកក់សក់ ដើម្បីចិញ្ចឹមគ្រួសារទាំងត្រដាបត្រដួស។ បើអ្នកនយោបាយយកស្ត្រីកំសត់ម្នាក់នេះជាឧបករណ៍ នយោបាយនោះ ស្រ្តីកំសត់ដទៃទៀត នឹងមានការខកចិត្ត យ៉ាងខ្លាំង ។ នៅប្រទេសកម្ពុជា ស្ត្រីមានភាគរយច្រើនជាងបុរស ។ តើនៅឆ្នាំវកខាងមុខ ប្រទេសកម្ពុជា នឹងមានអភូត ហេតុអ្វីខ្លះកើតឡើង ។ ដើម្បីចិញ្ចឹមជីវិត ចិញ្ចឹមគ្រួរសារ

Read more

ជីវិតក្នុងផ្នួសរបស់ខ្ញុំចាប់ផ្តើមរង្គើ(2)

ព្រះទិវាករឧទ័យឡើងឯទិសបូព៌ ពន្លឺរស្មីចាំងរន្ទាលមកកាន់ផែនដី ធ្វើឲ្យសព្វជីវិតត្រូវត្រដរតស៊ូតាមវិថីជិវិតរៀង ៗ ខ្លួន ខ្ញុំកណាភ្ញាក់ពីព្រលឹម ស្រង់ទឹកហើយត្រៀមបាត្រ​ដើម្បីត្រាច់ចរទៅ​តាមលង្វែកផ្ទះ​របស់អ្នកស្រុកតាមផ្លូវអរិយបុគ្គលដែលលោកបានណែនាំ ប៉ុន្តែការដើរបិណ្ឌបាត​របស់ខ្ញុំកណា​នៅថ្ងៃនេះ(៤ មេសា​)ហាក់ដូចជាប៉កល្វើយកន្តើយ  ដើរចច្រប់ទៅបីដូច​ជាគ្មានចិត្តវិញ្ញាណនៅទីនេះទេ ចិត្តរបស់ខ្ញុំកណាបានអណ្តែតត្រសែត​ទៅរួមរស់​នែប​និត្យជាមួយនឹងបវរកញ្ញាក្នុងដួងចិត្តនោះបាត់ទៅហើយ ខ្ញុំកណានៅសល់តែសំបកកាយត្រាច់ចរទៅតាមលង្វែកផ្ទះរបស់អ្នកស្រុកតែប៉ុណ្ណោះ ទោះជាយ៉ាងណា ខ្ញុំកណាក៏ត្រូវខំញញឹមដាក់ទាយកដែលដាក់ចង្ហាន់តាមតួនាទី ។ លុះត្រឡប់មកដល់កុដិវិញ ខ្ញុំកណាក៏រើសយកអាហារបិណ្ឌបាត​មួយចំណែក​សម្រាប់​ខ្លួនឯង ២​ចំណែកទៀតក៏ចែករំលែកឲ្យកូនសេក្ខដែល​ធ្វើដំណើរទៅជាមួយនិង​ម្នាក់​ទៀតនៅរង់ចាំបោសសម្អាតនៅខាងមុខកុដិ ។ បន្ទាប់ពីឆាន់ចង្ហាន់ព្រឹកហើយ នៅម៉ោង ៨ កន្លះព្រឹក ខ្ញុំកណាក៏ទៅធ្វើកិច្ចវត្តថ្វាយ​បង្គំព្រះតាមបទបញ្ញត្តិរបស់វត្តអារាម មិត្រសម្លាញ់ទាំងឡាយ

Read more

ជីវិតក្នុងផ្នួសរបស់ខ្ញុំចាប់ផ្តើមរង្គើ(1)

នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៦ ខ្ញុំព្រះករុណា ព្រះមហាភិរម្យបានតំណាលរឿងក្នុងចិត្តប្រាប់មិត្រជាសហធម្មិកនៅក្នុងក្រុមមិត្រសាលាបាលីថា ក្រោយពីវិលត្រឡប់មកពីស្រុកកំណើតវិញ រូបភាពស្រមើលស្រមៃចេះតែអណ្តែតត្រសែតមកក្នុងលំនឹកគិតម្តងម្កាល ខ្ញុំកណានឹកឃើញវាលស្រែស្រស់បំព្រងគួរឲ្យគយគន់ នឹកឃើញវ័យកុមារភាពដែលធ្លាប់តែរស់នៅកណ្តាលហ្វូងគោ ប៉ុន្តែអ្វីដែលស្រមៃជារឿយ ៗ នោះ គឺ រូបភាពគូជីវិតដែលគួរឲ្យស្រឡាញ់នៅនែបនិត្យ​ជាមួយគ្នា តាមធម្មជាតិ សត្វលោកតែងតែមានគូជីវិត ប៉ុន្តែសម្រាប់ខ្ញុំកណាវិញហាក់នៅកណ្តោចកណ្តែងខុសពីធម្មជាតិរបស់សត្វលោក កាលក្រឡេកមកមើលខ្សែជីវិតខ្លួនឯងវិញ ក៏ឃើញថា​បានអាស្រ័យនៅក្នុងផ្នួសនេះជាងម្ភៃឆ្នាំហើយ ប៉ុន្តែនៅតែមិនទាន់ចូលដល់ធម៌ជាន់ខ្ពស់ដែលព្រះអរិយបុគ្គលចូលដល់ទេ នេះប្រហែលជាវាសនាបារមីរបស់ខ្ញុំកណាមិនទាន់ទុំជោរនៅជាតិនេះទេដឹង កាលបើពិចារណាដល់ចំណុចនេះ ជីវិតប្រែភេទរបស់ខ្ញុំកណាក៏ចាប់ផ្តើមរង្គោះរង្គើ

Read more

បំណងចុងក្រោយ

នៅពេលចុងក្រោយនៃជីវិតរបស់ខ្លួន, ALEXANDER THE GREATបានហៅមេទ័ពគាត់ទាំងអស់មកក្បែរគ្រែរបស់គាត់ ហើយបានផ្ដាំផ្ញើឲ្យជួយធ្វើកិច្ចការបីយ៉ាងនៅពេលគាត់ផុតដង្ហើមទៅ៖ ទី១៖សូមជ្រើសរើសគ្រូពេទ្យពូកែជាងគេ មកសែងមឈូសរបស់គាត់ ទី២៖ សូមយកទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់ ក្រាលធ្វើជាផ្លូវសម្រាប់ហែសាកសពខ្ញុំ ទី៣៖ សូមដាក់ដៃរបស់ខ្ញុំនៅខាងក្រៅមឈូសដើម្បីឲ្យអ្នកដទៃបានឃើញ ក្រោយពីបានលឺសំដីរបស់គាត់ហើយ មានមេទ័ពរបស់គាត់ម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវកិច្ចការទាំង៣យ៉ាងនោះ ទើបគាត់សួរ ALEXANDER THE GREAT ឲ្យបកស្រាយហេតុអ្វីធ្វើបែបនេះ ។ ALEXANDER THE GREAT ក៏បានពន្យល់ថា ទី១៖សូមជ្រើសរើសគ្រូពេទ្យពូកែជាងគេ

Read more