គតិអ្នកតស៊ូ : ស៊ូស្រក់ឈាមមិនសម្រក់ទឹកភ្នែក

នៅលើសមរភូមិនៃការតស៊ូប្រយុទ្ធនឹងខ្មាំងសត្រូវ មេទ័ពនិងកូនទាហានត្រូវតែរឹងប៉ឹងនិងម៉ឺងម៉ាត់ ទោះបីមានការបាត់បង់ក៏ដោយ មិនត្រូវសម្រក់ទឹកភ្នែកនៅចំពោះមុខសត្រូវជាដាច់ខាត ព្រោះមិនត្រូវការបង្ហាញចំណុចខ្សោយឲ្យសត្រូវដឹង ប៉ុន្តែសម្រាប់គ្រួសាទ័ពដែលបាត់បង់ ការសម្រក់ទឹកភ្នែកចាត់ជារឿងធម្មតា យ៉ាងណាមិញ អ្នកតស៊ូ អ្នកស្នេហាជាតិទាំងឡាយត្រូវតែរឹងប៉ឹងឡើង ត្រូវតែខំទប់ចិត្តសោកសង្រេងឲ្យបានដើម្បីកុំឲ្យសត្រូវដឹងថា យើងទន់ជ្រាយ ខ្វះអំណត់អត់ធ្មត់ ប៉ុន្តែសម្រាប់ប្រជាជនទូទៅ យើងមិនហាមឃាត់ពួកគាត់បានទេ ព្រោះយើងក៏ផ្នែកមួយរបស់គាត់ ។ សម្រាប់អ្នកតស៊ូ អ្នកស្នេហាជាតិទាំងឡាយ ការស្លាប់គឺជារឿងធម្មតា ព្រោះការតស៊ូតែងមានពាក្យថា បាត់បង់ និងជោគជ័យ ។ លោកបណ្ឌិត

Read more

រឿងកំប្លែងទី ៦ មេទ័ព និង នយោបាយ

រឿងកំប្លែងទី៦ មេទ័ព និង នយោបាយ នៅក្នុងអង្គភាពទ័ពមួយដែលមានពលប្រមាណ ២០០០ នាក់ មានមេទ័ពធំម្នាក់ និង មេទ័ពរង ៤ នាក់ ។ រសៀលគងភ្នំ បុរសឈ្មោះ ចម្រើន ជាកូនទាហានបានត្រឡប់មកផ្ទះជាមួយរបបប្រចាំឆ្នាំ ខោអាវទាហានពីរសម្រាប់ សម្ភារៈ និងស្បៀងឧបត្ថមមួយចំនួន ។ ប្រពន្ធឈ្មោះ រចនា មានកូនប្រុសប្រាំនាក់ បានសួរទៅប្តីថា

Read more

សម្តីមាសទាំង ១០ ឃ្លា របស់លោកបណ្ឌិត កែម ឡី សម្រាប់គិត ពិចារណា

សម្តីមាសទាំង ១០ ឃ្លា របស់លោកបណ្ឌិត កែម ឡី សម្រាប់គិត ពិចារណា ។ 1. ធ្វើជាអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត ។ 2. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត ។ 3. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ ។ 4. ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ ។ 5.

Read more

សម្លាប់​លោក​ កែម​ ឡី​ ​​ធ្វើ​ឃាត​ប្រជាប្រិយរដ្ឋ​អំណាច​​

លោក កែម ឡី ត្រូវបានធ្វើឃាតបន្ទាប់ពីលោកបានអះអាងថា របាយការណ៍របស់ Global  Witness «Hostile Takeover» ដែលនិយាយពីការក្តោបក្តាប់សេដ្ឋកិច្ចរបស់គ្រួសារត្រកូល ហ៊ុន ថាមានការពិតចំនួនដល់ទៅ ៩៥%និងសកម្មភាពចុះសិក្សាដល់មូលដ្ឋានជាច្រើនរបស់លោក ពិសេសគឺទាក់ទងនឹងជនអន្តោប្រវេសន៍វៀតណាមនិងគម្រោងសិក្សាបម្រុងនឹងធ្វើតាមកោះនានានៅក្បែរប្រទេសវៀតណាម ។ ខ្ញុំធ្លាប់អះអាងថាមូលហេតុដែលគេមិនចង់ធ្វើឃាតរូបលោក ព្រោះលោកមានការគាំទ្រខ្លាំងមិនមែនត្រឹមតែពីសាធារណជននោះទេគឺសូម្បីតែនៅក្នុងគណបក្សកាន់អំណាចក៏មានអ្នកគាំទ្រលោកមិនតិចដែរ ។ ជាក់ស្តែងណាស់ ការយល់ឃើញរបស់ខ្ញុំខុសហើយ ការគាំទ្រទាំងនេះមិនអាចធ្វើជាខែលការពារលោកបានទេ នៅពេលអ្នកបញ្ជាមិនខ្វល់ពីផលវិបាកកើតក្រោយពីឃាតកម្ម។ ទោះបីយ៉ាងណា គេអាចប្រាកដបានថាឃាតកម្មនេះនឹងទទួលបានលទ្ធផលផ្ទុយពីបំណងដែលអ្នកបញ្ជាឃាតកចង់បាន៖ សាធារណជននឹងមិនត្រឹមតែមិនបាក់ស្បាតទេ

Read more

រឿងកំប្លែងទី៥ ៖ សិស្សនិងគ្រូនិយាយរឿងនយោបាយក្នុងសាលា

រឿងកំប្លែងទី៥ ៖ សិស្សនិងគ្រូនិយាយរឿងនយោបាយក្នុងសាលា នៅថ្ងៃមួយ សាស្រ្តាចារ្យមហាវិទ្យាល័យម្នាក់ឈ្មោះ គ្រូភ័យខ្លាច ក្រោយពីបានទទួលការណែនាំពីគណបក្សយើងមក គាត់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏បានប្រជុំប្រាប់ដល់សិស្សថា សូមប្អូនៗឈប់ជជែក ឬនិយាយរឿងនយោបាយក្នុងសាលាពី ព្រោះយើងមិនមែនជាអ្នកនយោបាយទេ ។ សិស្សទាំងអស់ក្នុងថ្នាក់ក៏នៅស្ងៀម ហើយមានសិស្សម្នាក់ឈ្មោះថា ក្លាហាន បានអង្គុយឆ្ងល់ និងសួរទៅគ្រូវិញថា ខ្ញុំខ្លាចគេបណ្តេញចេញពេលនិយាយរឿងនយោបាយ ខ្ញុំត្រូវតែប្រយ័ត្ន ប៉ុន្តែសុំសួរលោកគ្រូមួយ តើឈប់និយាយទាំងគ្រូ នាយកសាលា ទាំងសិស្ស និងទាំងបុគ្គលិកសិក្សាមែនទេ

Read more

រឿងកំប្លែងទី៤ ៖ មីងស្រុកស្រែអាចធ្វើជារដ្ឋមន្រ្តីបាន

រឿងកំប្លែងទី៤ ៖ មីងស្រុកស្រែអាចធ្វើជារដ្ឋមន្រ្តីបាន លោកពូនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្បែរអង់តាសោម ឈ្មោះពូ សំ បាននិយាយនៅហាងកាហ្វេថា រដ្ឋមន្រ្តី មួយៗរៀនបានច្រើន មានបទពិសោធន៍ក្នុងការងារ ចេះគ្រប់គ្រងរដ្ឋបាលទូទៅ មានជំនាញពិតប្រាកដអ្វីមួយ និងមានទេពកោសល្យក្នុងការដឹកនាំទើបអាចធ្វើរដ្ឋមន្រ្តីបាន ។ កុមារឈ្មោះ ចយ បានឆ្ងល់ថា ខ្ញុំឃើញមុខពូរដ្ឋមន្រ្តីច្រើននាក់នៅលើវេទិការាល់ថ្ងៃ អង្គុយមួយព្រឹកៗ តើអង្គុយក្រោយគេ ចាំបាច់ចេះអ្វីដែរ ? ពូសំបានពន្យល់កុមារថា

Read more

រឿងកំប្លែងទី៣ ស្តីពីតើយួនបោះឆ្នោតឲ្យគណបក្សណា

រឿងកំប្លែងទី៣ ស្តីពីតើយួនបោះឆ្នោតឲ្យគណបក្សណា ស្រី្តវៀតណាមបីនាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដោយសារតែរឿងបោះឆ្នោត ។ ស្រ្តីវៀតណាទី ១ ឈ្មោះ តើយ ហៅ ផល្លា បានលើកឡើងថា ឥឡូវរកសុីអត់បាន លក់អត់សូវដាច់ និងប្អូនប្រុសខ្ញុំមកបីខែហើយរកការងារធ្វើអត់បាន ។ ស្ត្រីវៀតណាទី២ ឈ្មោះ ហ្វឿង ហៅ ចិន្តា បានលើកឡើងថាអ្នកធំកម្ពុជារវល់ឈ្លោះគ្នាពិបាករកសុីលក់ដូរ ទៅណាមកណាពិបាក ខ្ញុំខំបោះឆ្នោតឲ្យគណបក្សយើងហើយ ថាបានសុខ តែនៅតែរកសុីអត់បាន

Read more

រឿងកំប្លែងទី២ ៖ តើមន្រ្តីស្អាតស្អំមានរាងបែបណា ?

រឿងកំប្លែងទី២ ៖ តើមន្រ្តីស្អាតស្អំមានរាងបែបណា ? មន្រ្តីបីនាក់បានជជែកគ្នាពីកន្លែងការងារ មន្រ្តីម្នាក់ឈ្មោះថា ស្អាតស្អំ បាននិយាយថា ខ្ញុំធ្វើការជាង ២០ ឆ្នាំហើយ នៅតែជាបុគ្គលិកការិយាល័យដដែល និងកាំប្រាក់ឡើងបានពីរបីកាំ ។ មន្រ្តីម្នាក់ទៀតឈ្មោះថា ជើងពីរ បានឆ្លើយថា មកពីមិត្តឯងចេះតែជំនាញបច្ចេកទេសមួយមុខ ។ មិត្តឯងមិនអាចឡើងធំ និងបានការប្រាក់ច្រើនបានទេ លុះត្រាតែចេះជំនាញនយោបាយមួយទៀត ។ មន្រ្តីស្អាតស្អំបានសួរបន្តថា ចេះជំនាញនយោបាយយ៉ាងដូចម្តេចទៅ

Read more

រឿងកំប្លែងទី១ ៖ អ្នកវិភាគអត់ចេះអ្វីទេ

រឿងកំប្លែងទី១ ៖ អ្នកវិភាគអត់ចេះអ្វីទេ មានបុរសពីរនាក់ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម និងនយោបាយខ្មែរ នៅថ្ងៃទី២៧ មិថុនា ២០១៦ បុរសឈ្មោះ បញ្ហា បានលើកឡើងថា ៖ សង្គមយើងឥឡូវសប្បាយណាស់ មានកន្លែងផឹកសុីគ្រប់ទីកន្លែង លេងល្បែងសុីសងតាមចិត្ត និងមានកន្លែងទិញគ្រឿងញៀនបានទៀតផង ។ បុរសឈ្មោះ ពូកែស្តាប់ បានសួរថា ហេតុអ្វីបានជាលោកកែម ឡីចេះគ្រប់មុខ និង និយាយត្រូវៗ និង

Read more

ក្រោយការស្លាប់របស់ បណ្ឌិត កែម ឡី

ក្រោយការស្លាប់របស់ បណ្ឌិត កែម ឡី គាត់ស្លាប់បាត់ហើយ។ គាត់នឹងស្លាប់ទៅអត់ប្រយោជន៍ បើសិនជាក្រោយពេលនេះទៅ យើងទាំងអស់គ្នាមិនបានកែប្រែការគិតរបស់យើង។ ការទៅដង្ហែរសព ការគោរព ការសោកស្តាយជារឿងគួរណាស់ តែនៅមានរឿងមួយទៀតដែលយើងត្រូវធ្វើឱ្យបាន ដើម្បីកុំឱ្យមានអ្នកស្លាប់ដូចគាត់ទៀត។ ការដែលគាត់ខំប្រឹងនិយាយពីនេះពីនោះ ដោយប្រើទ្រឹស្តីផង ប្រើការគិតរបស់គាត់ផង ក៏ដើម្បីឱ្យអ្នកស្តាប់ចេះគិត ចេះយល់ដែរ។ ដោយសារតែយើងគ្រប់គ្នាល្ងង់ពេក ទើបគាត់ត្រូវនិយាយដល់ៗ ប៉ុន្តែការនិយាយបែបនេះ ធ្វើឱ្យគាត់ត្រូវអស់ជីវិតទៅ។ នៅពេលដែលគាត់ស្លាប់ អ្នកទាំងអស់គ្នា បានទម្លាក់កំហុសទាំងអស់ទៅលើអ្នកដែលសម្លាប់គាត់

Read more

លោកបណ្ឌិត កែម ឡី ជានរណា?

គ្រប់គ្នាមានការភ្ញាក់ផ្អើលនិងថ្កោលទោសយ៉ាងខ្លាំង ក្រោយពីមានឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់រហស្សនាមថាជា អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា ។ លោកត្រូវបានជនអនាមិកបាញ់សម្លាប់នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ២០១៦ នេះ ខណៈលោកកំពុងអង្គុយពិសាកាហ្វេនៅក្នុង Star Mart ស្តុបបូកគោនៅម៉ោងជាង ៨ ព្រឹក ។ លោកស្លាប់ក្នុងជន្មាយុ

Read more

យកបណ្ឌិត កែម ឡី ជាកម្លាំងវាយបកសត្រូវ

យកកាំភ្លើងខ្លីបាញ់សម្លាប់ ប៉ុន្តែបែរជាខ្ទាតឈាមមកប្រឡាក់អាវឃាតករទៅវិញ ហើយរយៈពេលនៃការបាញ់ និងការចាប់បាន គឺ ខុសគ្នាក្នុងរង្វង់ ១៥ ទៅ ២០ នាទី លឿនខុសធម្មតា។ ចំណែកឃាតករវិញ  ឈាមប្រឡាក់ អាវហើយ នៅតែជិះរត់ទៅទាំងជាប់ឈាមលើអាវ ។ ឈ្មោះឃាតករ “ជួប សម្លាប់” គឺជារហ័ស្សនាមសុទ្ធសាធដែលគេកំណត់ឲ្យស្រាប់  ។ ទី២. តាំងតែពីដើមមក គឺ កែម

Read more

បានសុខលើគំនរទុក្ខអ្នកដទៃ

         បរទុក្ខូបធានេន                  យោ អត្តនោ សុខមិច្ឆតិ       វេរសំសគ្គសំសដ្ឋោ               វេរា សោ បរិមុច្ចតិ ។ ជនណាត្រូវការសេចក្តីសុខដល់ខ្លួនដោយការធ្វើទុក្ខបុកម្នេញអ្នកដទៃ ជននោះឈ្មោះថា ជាប់ជំពាក់ពៀរ តែងមិនរួចផុតពីពៀរបាន ។ ការស្វែងរកសេចក្តីសុខឲ្យដល់ខ្លួនឯង ចាត់ជារឿងធម្មតារបស់មនុស្សគ្រប់គ្នា ពីព្រោះសេចក្តីសុខនោះត្រូវ ស្វែងរក ត្រូវធ្វើដោយខ្លួនឯង សេចក្តីសុខទើបកើតឡើងបាន ប៉ុន្តែការស្វែងរកសេចក្តីសុខឲ្យដល់ខ្លួនឯងនោះ គួរស្វែងរកដោយត្រឹមត្រូវតាមគន្លងធម៌

Read more

ម៉ែស៊ូនាំកូនមកស្រុកវិញ មួយសែននាក់

ថ្ងៃនេះម៉ែស៊ូ រដ្ឋមន្ត្រីក្រសួងការបរទេសបានសម្រេចចិត្តរៀប ចំនាំកម្មករចំនាកស្រុកភូមា មួយសែននាក់ ប្រមាណ៩% នៃកម្មករចំនាកស្រុកភូមានៅស្រុកសៀមមកភូមាវិញ ។ មុននាំពួកភូមាចំនាកស្រុកមកវិញ ម៉ែស៊ូបានរៀបចំ កន្លែងធ្វើការថ្មីជូនពួកគេ ដែលអាចទទួលប្រាក់ចំណូល ប្រហាក់ប្រហែលធ្វើការនៅប្រទេសថៃដែរ ។ មេដឹកនាំកម្ពុជាគួរយកគំរូតាមម៉ែស៊ូ ដើម្បីកុំអោយគេថា « ចាញ់មនុស្សស្រី » ។ភូមាធ្វើបានកម្ពុជាក៏ធ្វើបានដែរ ។ By ហែន វិភាគ  

Read more

ធ្វើចិត្តឲ្យស្រួលទទួលពាក្យរិះគន់

បុថុជ្ជនអ្នកនៅមានកិលេសតែងតែមានអសុក្រិតភាពជាច្រើនដែលត្រូវកែតម្រូវ ប៉ុន្តែថានឹងមើលឃើញ អសុក្រិតភាពនោះឬក៏អត់ សុខចិត្តកែតម្រូវឬទេ ប៉ុន្តែមនុស្សភាគច្រើនច្រើនតែកាន់ជើងខ្លួនឯង អ្វីដែលខ្លួនធ្វើ យល់ថា សុទ្ធតែល្អទាំងអស់ មិនឃើញមានអសុក្រិតភាពណាមួយទេ ហើយក៏មិនចាំបាច់ឲ្យមានអ្នកណាមក ចង្អុលប្រាប់ដែរ បើមើលមិនឃើញអសុក្រិតភាពរបស់ខ្លួនទេ ក៏គួរតែបើកឱកាសឲ្យអ្នកដទៃជួយចង្អុលប្រាប់ ការបើកបេះដូងឲ្យទូលាយដើម្បីឲ្យអ្នកដទៃដាស់តឿនក្នុងកាលៈទេសៈខ្លះ ការទទួលស្តាប់ពាក្យដាស់តឿនទាំង នោះក្នុងករណីខ្លះ ឃើញថាមានផលល្អច្រើនជាងផលអាក្រក់ សំខាន់នៅត្រង់ថា មានចិត្តបើកទូលាយប៉ុនណា សុខចិត្តត្រងត្រាប់ស្តាប់ពាក្យដាស់តឿនបានប៉ុនណា បុថុជ្ជនអ្នកនៅមានកិលេសមើលទៅដូចជាពិបាកបន្តិច ប៉ុន្តែ សម្រាប់លោកអ្នកដែលជាព្រះអរហន្តមិនមានបញ្ហាឡើយ នៅសម័យមួយ ព្រះដ៏មានព្រះភាគជាម្ចាស់ប្រថាបនៅក្នុងវត្តបុព្វារាម

Read more

ធ្វើបុណ្យបានបាប ធ្វើបាបបានលុយ

សំនួនថា “ធ្វើបុណ្យបានបាប ធ្វើបាបបានលុយ” នេះត្រូវបានលើកយកមកនិយាយក្នុងសង្គមខ្មែរដោយមនុស្ស មួយចំនួនដែលមានចិត្តមិនបានអប់រំពីការធ្វើបុណ្យ និយាយទៅដោយស្រណុកមាត់ ឬ ដោយបន្ទច់បង្អាក់ការធ្វើ អំពើល្អរបស់អ្នកដទៃ ពាក្យនេះក្លាយជាអាវុធកាប់ប្រហារបេះដូងរបស់មនុស្សដែលស្រឡាញ់ការធ្វើអំពើល្អឲ្យទន់ជា្រយទៅបាន ជាការនិយាយដោយគ្មានការទទួលខុសត្រូវអ្វីទាំងអស់ និយាយទៅស្រេចតែចិត្តនឹកឃើញ ឬ អាចយល់ថាជា សិទ្ធិក្នុងការនិយាយស្តីរបស់ខ្លួន ការប្រើសិទ្ធិដើម្បីបន្ទច់បង្អាក់ការធ្វើអំពើល្អរបស់អ្នកដទៃបែបនេះ ចាត់ជាការ ប្រើសិទ្ធិមិនសមរម្យ ទាំងជាការមើលស្រាលដល់អំពើល្អដែលមនុស្សក្នុងលោកកំពុងតែត្រូវការផង លោក នេះបើខ្វះមនុស្សធ្វើអំពើល្អទេ ច្បាស់ជានឹងខ្វះសន្តិភាពនិងសន្តិសុខមិនខាន អំពើល្អចាត់ជាវិធីសាស្ត្រមួយក្នុង ការស្រឡាបទឹកចិត្តរបស់មនុស្សនៅក្នុងសង្គម អ្នកមានគុណធម៌គប្បីលើកតម្កើងការធ្វើអំពើល្អ

Read more