តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(3)

មួយវិញសោត ព្រះសង្ឃប្រៀបដូចជាទាហាន ប៉ុន្តែជាទាហានពុទ្ធធម៌ នៅក្នុងសម័យពុទ្ធកាល ព្រះសារីបុត្រចាត់ជាធម្មសេនាបតី គឺ មេទាហានពុទ្ធធម៌ តាមការពិត ទាហានមានច្រើនលំដាប់ថ្នាក់ និងបំពេញមុខងាររៀង ៗខ្លួន ប៉ុន្តែមានសម្ពន្ធភាពរវាងគ្នានិងគ្នា ទាហានវិស្វករ ទាហានឃ្លាំង(ភស្តុភារ) ទាហានគ្រួ ទាហានទូរគមនាគមន៍ ទាហានឆ្មាំ ទាហានច្បាំង ទាហាន សេនាធិការ ទាហានវិទ្យាចារ្យ និងទាហានហិរញ្ញិកជាដើម ទាហានច្រើនផ្នែក ច្រើនថ្នាក់រួមគ្នាទៅជាកងពលតូច ឬ

815 total views, no views today

Read more

ពង្សាវតារយួន3

ការងាររាជការស្រុកទេសស្ថិតនៅក្នុងកណ្តាប់ដៃវៀនក្រាយមហាឧបរាជទាំងស្រុង វៀនក្រាយមានកូនស្រី ១ នាក់ ឈ្មោះ កុងជួ និង កូនប្រុស ១ នាក់ ឈ្មោះ ជួទៀន កូនស្រីលើកឲ្យជាភរិយារបស់ តិនកៀម ដែលជាមន្រ្តីក្នុងក្រុងតុងកឹង ។ មហាឧបរាជជម្រាបប្រាប់ចៅហ្វាយក្រុងតុងកឹងថា ខ្លួនចាស់ជរាហើយ សូមឲ្យតិនកៀមជាកូនប្រសាទទួលរាជការជាទីឧបរាជជំនួសខ្លួនលុះត្រាតែជួទៀនជាកូនប្រុសធំឡើង បើកូនប្រុសធំឡើងហើយ សូមឲ្យកូនប្រុសឡើងជាមហាឧបរាជតទៅ  ចៅហ្វាយក្រុងតុងកឹងក៏យល់ព្រម ។ លុះមហាឧបរាជស្លាប់ហើយ តិនកៀមជាកូនប្រសាគិតនឹងសម្លាប់ជួទៀនជាប្អូនប្រុសរបស់ភរិយា

1,005 total views, 1 views today

Read more

ដឹងទេថាប្រជានិករ Asean មានប៉ុន្មាន?

ស្ថិតិឆ្នាំ ២០១៤ ប្រជានិករអាស៊ានមានចំនួន 636,512,723 លាននាក់ ឬ ស្មើ 8.85 % របស់ប្រជានិករសកលលោក ។ បណ្តាប្រទេសទាំង ១០ ប្រទេសឥណ្តូនេស៊ីមានប្រជានិករច្រើនជាងគេ គឺ 253,609,643 នាក់ និង ប្រទេសព្រុយណេមានប្រជានិករតិចជាងគេ គឺ 422,675 នាក់ ។ ១.ប្រទេសឥណ្តូនេស៊ី ប្រជានិករ :

602 total views, 2 views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ? 2

ព្រះសង្ឃដែលស្ថិតនៅក្នុងព្រះធម្មវិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏បំពេញមុខងាររបស់ខ្លួនដូចយ៉ាងមនុស្សទូទៅដែរ ពោលគឺ ត្រូវសិក្សារៀនសូធ្យពុទ្ធវចនៈ វិជ្ជាផ្លូវលោក និងជំនាញផ្សេង ៗតាមតែឱកាស និងប្រព្រឹត្តបដិបត្តិខ្លួនក្នុងសម្មាបដិបត្តិ ព្រមទាំងបង្រៀនប្រជាជនឲ្យតាំងនៅក្នុងផ្លូវត្រូវនិងផ្លូវល្អតាមចេតនារម្មណ៍ដែលសង្គមត្រូវការ ។ នៅក្នុងសង្គម មនុស្សតែងធ្វើការងារផ្សេង ៗគ្នាទៅតាមជំនាញរៀង ៗ ខ្លួន កាលបើនិយាយដល់អ្នកធ្វើការងារ ត្រូវបែងចែកជា ៣ ប្រភេទ គឺ អ្នកធ្វើការងារដោយប្រើកម្លាំងកាយ (skilled or unskilled labor) អ្នកធ្វើការងារដោយប្រើខួរក្បាល(Mental

649 total views, no views today

Read more

ពង្សាវតារយួន2

ពង្សាវតារយួននេះប្រែចេញពីព្រះរាជពង្សាវតារក្រុងរតនកោសិន្ទ លុះភ្ញាក់ឡើងនៅពេលព្រឹក វៀនក្រាយក៏ចេញពីទេពាល័យដើរមកដល់ភូមិលាំសឺន លុះវេលាយប់ ក៏ដើររកមើល មានផ្ទះ ១ ខ្នងមានពន្លឺភ្លឺស្វាងពិតដូច ទេព្តាប្រាប់មែន វៀនក្រាយក៏ដើរចូលទៅរកឡេឡឺយ ឡេឡឺយនិងវៀនក្រាយក៏ជួបគ្នា  ហើយក៏សាកសួរឈ្មោះត្រកូលគ្នាទៅវិញទៅមកតាមទេពនិម្មិតទាំងសងខាង វៀនក្រាយសូមមើលដួងត្រានិងព្រះខ័ន(ដាវ)របស់ឡេឡឺយ ៗ ក៏ឲ្យមើល  វៀនក្រាយគ្មានសេចក្តីសង្ស័យទៀតទេទើបនិយាយថា យើងទាំងពីរនឹងបានជាចៅក្រុងតុងកឹង ។ ឲ្យឡេឡឺយប្រកើតក្រុមក្លៀវក្លមមនុស្សក្នុងភូមិលាំសឺន ចំណែកខាងវៀនក្រាយនឹងទៅក្លៀវក្លមមនុស្សក្នុងសង្កាត់ក្រុងតុងកឹង ។ loading… លុះក្លៀវក្លមមនុស្សបានច្រើនហើយ វៀនក្រាយនិងឡេឡឺយក៏ក្បត់លើកកម្លាំង ចូលវាយយកក្រុងតុងកឹងបាន

605 total views, 1 views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(1)

ព្រះសង្ឃជាធាតុផ្សំមួយក្នុងចំណោមធាតុផ្សំ ៣ គឺ ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ហៅដោយរួមថា ព្រះរតនត្រ័យ មានតែព្រះពុទ្ធ ព្រះធម៌ដោយខ្វះព្រះសង្ឃមិនចាត់ទុកថាជាព្រះរតនត្រ័យ ។ ព្រះសង្ឃគឺជាក្រុមអ្នកបួសតាមពុទ្ធានុញ្ញាត សិក្សានិងបដិបត្តិធម៌តាមសមគួរដល់ឧបនិស្ស័យរៀង ៗខ្លួន ចាត់ជាសមាគមអ្នកឃើញភ័យក្នុងសង្សារវដ្ត ក្រុមអ្នកបួសទាំងនេះត្រូវបានគេចោទប្រកាន់ដោយបទចោទប្រការផ្សេង ៗតាមតែគំនិតយល់ឃើញរបស់គេ ជាពិសេសបទចោទប្រកាន់ត្រង់ចំណុចជីវភាពរស់នៅរបស់ព្រះសង្ឃហ្នឹងឯង ពោលគឺ ព្រះសង្ឃត្រូវបានគេចោទប្រកាន់យ៉ាងពេញក្រអូមមាត់ថាជាឈ្លើងឬបញ្ញើក្អែកសង្គម ព្រោះគេសំអាងហេតុផលថា ព្រះសង្ឃមិនបានជួយផលិតបច្ច័យ ៤ ឲ្យដល់សង្គមជាតិទេ

1,173 total views, no views today

Read more

ប្រវត្តិចាងហ្វាងសាលាបាលីជាន់ខ្ពស់ដំបូងបង្អស់

Credit : រូបភាពពីឧបាសក សុខ សុគន្ធ សហរដ្ឋ ប្រវត្តិចាងហ្វាងសាលាបាលីជាន់ខ្ពស់ដំបូងបង្អស់ ព្រះថេរៈខ្មែរ ១ អង្គព្រះនាម ថោង មាននាទីជា «ព្រះមហាវិមលធម្ម ឧត្តមមេធាវី មហាបរិយត្តិនាយក» ជាចាងហ្វាងសាលាបាលីដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គកើតនៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំច ចត្វាស័ក ព.ស.២៤០៦ គ.ស.១៨៦២

2,092 total views, 1 views today

Read more

ពង្សាវតារយួន(1)

ដើមឡើយ ក្រុងតុងកឹងជារាជធានីរបស់ព្រះចៅ កឹម ដែលបន្តសន្តតិវង្សមកបាន ៦ អង្គ ហើយព្រះរាជាអង្គទី ៦ ឈ្មោះថា ហុងមឿង ។ គ្រានោះ ព្រះចៅក្រុងចិនឲ្យ លៀវថាង ជាមេទ័ពលើកមកវាយក្រុងតុងកឹងបាន លៀវថាងចាប់ខ្លួនព្រះចៅ ហុងមឿង និង បក្សពួកសម្លាប់ចោលទាំងអស់ ហើយលៀវថាងក៏ឡើងជាចៅហ្វាយក្រុងតុងកឹង ។ ក្រុងតុងកឹងក៏ចំណុះក្រុងចិនតាំងពីពេលនោះមក ។ ចំណេរកាលតមក ក៏កើតមានអ្នកបុណ្យ

833 total views, 1 views today

Read more

សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 12 (OOP)

៣. សញ្ញាប្រៀបធៀប(relational operators) សញ្ញានេះប្រើសម្រាប់ប្រៀបធៀបទិន្នន័យរវាងការិតខាងឆ្វេងនិងការិតខាងស្តាំរបស់សញ្ញានេះ លទ្ធផលដែលទទួលបាន គឺ តម្លៃពិត (True) ឬ តម្លៃកាឡៃ (False) ។  អធិប្បាយការធ្វើការរបស់សញ្ញានីមួយ ៗ ដូចតទៅនេះ សញ្ញា អត្ថន័យ ឧទាហរណ៍ == ស្មើនឹង : ប្រៀបធៀបរវាងតម្លៃការិតខាង ឆ្វេងនិងតម្លៃការិតខាងស្តាំ របស់សញ្ញានេះថាតើមានតម្លៃស្មើគ្នាឬទេ បើស្មើគ្នាក៏ឲ្យលទ្ធផលជាតម្លៃពិត

897 total views, 1 views today

Read more

អុងឈាងស៊ឺយួនចូលមកពឹងព្រះបរមពោធិសម្ភារ

លុះឆ្នាំខាល ចត្វាស័ក ច.ស.១១៤៤ ម.ស.១៧០៤ ព.ស.២៣២៦ គ.ស.១៧៨២ ខាងក្រុងយួន អុងតៃសាន ចៅហ្វាយក្រុងគុយយើន លើកកងទ័ពមកវាយក្រុងព្រៃនគរ អុងឈាងស៊ឺជាចៅហ្វាយក្រុងលើកទ័ពចេញប្រយុទ្ធតទល់ ប៉ុន្តែទប់ទល់មិនឈ្នះ ក៏បែករប៉ាត់រប៉ាយរត់ចោលក្រុងទៅ នាំមាតា បុត្រភរិយានិងមន្រ្តី បក្សពួកចុះទូកភៀសខ្លួនមកតាមសមុទ្រ ឡើងទៅអាស្រ័យនៅកោះក្របី ពញាជលបុរី ព្រះរយ៉ងលើកចេញទៅត្រួតត្រាកោះក្របី ជួបអុងឈាងស៊ឺ ៗ តំណាលប្រាប់សេចក្តីឲ្យពញាជលបុរីព្រះរយ៉ងស្តាប់ថា អុងឈាងស៊ឺជាបុត្ររបស់គាងវឿង ជាចៅស្តេចយួន ខូចបង់ស្រុកទេសចំពោះបច្ចាមិត្រ

913 total views, no views today

Read more

សម្លាប់ស្តេចខ្មែរចូលយួនដើម្បីសងសឹក

លុះឆ្នាំខាល ចត្វាស័ក ច.ស.១១៤៤ ម.ស.១៧០៤ ព.ស.២៣២៦ គ.ស.១៧៨២ សម្តេចចៅពញាមហាក្សត្រសឹកបានឡើងគ្រងរាជ្យ នៅគ្រានោះ ពួកយួនតៃសាន(ចលនាបះបោរ) លើកទ័ពមកវាយក្រុងព្រៃនគរ អុងឈាងសឺឲ្យមកសុំ កងទ័ពខ្មែរទៅជួយ សម្តេចហ្វាទឡ្ហៈ មូ សម្តេចចៅពញា សូ ប្រើឲ្យពញាក្រឡាហោម ប៉ា នាំទាហាន ៥ ពាន់ទៅជួយ អុងឈាងសឺ ពញាក្រឡាហោម ប៉ា ស្លាប់លើសមរភូមិនៅវាលប៉ាយុង ខូចខាតរេហ៍ពលជាច្រើន

1,184 total views, no views today

Read more

ក្រុងធនបុរីវាយខ្មែរព្រោះចូលខាងយួន

លុះឆ្នាំឆ្លូវ ត្រីស័ក ច.ស.១១៤៣ ម.ស.១៧០៣ ព.ស.២៣២៥ គ.ស. ១៧៨១ នៅខែមិគសិរនោះ ព្រះចៅក្រុងធនបុរីបានជ្រាបដំណឹងថា ខ្មែរងាកទៅចូលជាមួយយួនដូចមុន ទើបត្រាស់បញ្ជាឲ្យព្រះរាជបុត្រក្រុមឃុនឥន្ទ្រពិទក្ស និង សម្តេចចៅពញាមហាក្សត្រសឹកនិងចៅពញាសុរសីហ៍ពិស្ណ្វាធិរាជលើករេហ៍ពល ២ ម៉ឺនចេញទៅជា ៣ ផ្លូវ ។ សម្តេចចៅពញាមហាក្សត្រសឹកសូមយកព្រះពញាយមរាជ បែន ទៅជាមួយដែរ លើកទ័ពទៅខាងនគរវត្ត, ព្រះរាជបុត្រក្រុមឃុនឥន្ទ្រពិទក្សលើកទ័ពទៅខាងក្រុងបន្ទាយពេជ្រ, ចៅពញាសុរសីហ៍ពិស្ណ្វាធិរាជលើកទ័ពទៅខាងក្រុងកំពង់ស្វាយ ។

991 total views, no views today

Read more

ការសិក្សាភាសាបាលីនៅប្រទេសថៃ

ការសិក្សាភាសាបាលីរបស់ប្រទេសថៃមានមកតាំងពីសម័យក្រុងអយុធ្យារហូតដល់សម័យក្រុងរតនកោសិន្ទចាប់តាំងពីរជ្ជកាលទី ១ ដល់រជ្ជកាលទី ៩ បច្ចុប្បន្ន  នៅសម័យអធុយ្យាមានការចាត់ប្រឡងរាល់ ៣ ឆ្នាំម្តង  ជាការប្រឡងដោយមាត់ទទេមានព្រះថេរាចារ្យដែលមានចំណេះដឹងផ្នែកភាសាបាលីជាកម្មការផ្ទៀងផ្ទាត់ការប្រែផ្ទាល់មាត់របស់បេក្ខជនប្រឡង ពោលគឺ នៅសម័យនោះមិនមានការប្រឡងដោយការសរសេរទេ ។ វិធីប្រឡងនៅសម័យអយុធ្យា គឺ ឲ្យបេក្ខជនប្រឡងចូលទៅប្រែគម្ពីរអដ្ឋកថានៅចំពោះមុខព្រះថេរាចារ្យដែលជាកម្មការប្រឡង  ហើយព្រះថេរាចារ្យក៏សួរដេញដោលបេក្ខជនប្រឡងតាមអធ្យាស្រ័យ រហូតដល់កើតជាពាក្យថា ប្រឡងដេញប្រយោគ ។ ប្រធានគណៈកម្មការភាសាបាលី ហៅថា មេកងបាលី មាន ៨ រូបតាំងពីគ.ស.

1,090 total views, 1 views today

Read more

ប្រែលោតសព្ទ យោ សញ្ញតានំ

វិនយកបិដក មហាវគ្គ យាគុអនុមោទនាគាថា យោ សញ្ញតានំ បរទត្តភោជិនំ កាលេន សក្កច្ច ទទាតិ យាគុំ ទសស្ស ឋានានិ អនុប្បវេច្ឆតិ អាយុញ្ច វណ្ណញ្ច សុខំ ពលញ្ច បដិភាណមស្ស ឧបជាយតេ តតោ ខុទំ បិបាសំ ព្យបនេតិ វាតំ សោធេតិ

861 total views, 1 views today

Read more

ពញាហ្វាទឡ្ហៈតាំងខ្លួនឡើងជាសម្តេចហ្វាទឡ្ហៈមហារាជបពិត្រ

  គ្រានោះ ព្រះពញាហ្វាទឡ្ហៈ មូ តាំងខ្លួនឡើងជាសម្តេចហ្វាទឡ្ហៈមហារាជបពិត្រ ឲ្យព្រះពញាស្រីធិករណ៍ ប៉ុក ដែលជាភីលៀងអ្នកអង្គអេង ឡើងជាព្រះពញាវាំង ព្រះពញាវិបូល្យរាជ សូ ឡើងជាព្រះពញាក្រឡាហោម ព្រះពញាសែនទងហ្វា ពាង ឡើងជាព្រះពញាចក្រី ។សម្តេចហ្វាទឡ្ហៈទំនុកបម្រុងព្រះអង្គឯងគ្រប់គ្រងផែនដី ។ ចំណែកខាងព្រះពញាយមរាជ បែន ដែលជារាជបម្រើចាស់របស់សម្តេចព្រះរាមរាជា ជាមិត្ររួមសម្បថជាមួយព្រះពញាក្រឡាហោម សូ ៗ ជួយគិតដោះស្រាយ ទើបមិនស្លាប់

971 total views, 2 views today

Read more

ប្រែលោតសព្ទ អន្នំ បានំ

អន្នំ បានំ វត្ថំ យានំ                            មាលា គន្ធំ វិលេបនំ សេយ្យាវសថំ បទីបេយ្យំ                 ទានវត្ថូ ឥមេ ទស ។ អន្នទោ ពលទោ ហោតិ                  វត្ថទោ ហោតិ វណ្ណទោ យានទោ សុខទោ ហោតិ

1,124 total views, no views today

Read more

ចាប់ព្រះរាមរាជាជ្រមុជទឹកបឹងខ្យង

នៅច.ស. ១១៤១ ម.ស.១៧០១ ព.ស.២៣២៣ គ.ស.១៧៧៩ ឆ្នាំកុរ ឯកស័ក ពញាតេជោ ទែន ពញាសែនទងហ្វាជាប្អូន បំភៀសគ្រួសារភៀសទៅនៅក្រុងយួន ។ កងទ័ពសម្តេចចៅពញាមហាក្សត្រសឹកនិងចៅពញាសុរសីហ៍វិស្ណ្វាធិរាជវាយប្រហារក្រុងលានជាងបានហើយ បញ្ជាឲ្យប្រមូលទ្រព្យសម្បត្តិ កាំភ្លើងធំ កាំភ្លើងតូច និង គ្រួសារចូលមកកាន់ក្រុងពាន់ប្រាវ ហើយឲ្យកងទ័ពហ្លួងព្រះបាងទៅវាយក្រុងទន្ត  យួនហៅថា ក្រុងសឺងី ក្រុងម៉យ  ២ ក្រុងនេះជាលាវខ្មៅ នៅមាត់ច្រកព្រំដែនក្រុងយួន

1,021 total views, no views today

Read more