១២.ទឹកភ្នែកញោមប្រុស

បរិយាកាសយប់ជ្រៅកាន់តែត្រជាក់ខ្លាំងឡើង រហូតដល់ភិក្ខុកម្លោះត្រូវលាលាតសង្ឃាដីមក ដណ្តប់ ទោះជាអស់កម្លាំងល្ងមពីការធ្វើដំណើរផ្លូវឆ្ងាយយ៉ាងណាក៏ដោយ លោកក៏នៅតែចង់នឹង សំណេះសំណាលជាមួយនឹងញោមប្រុសតទៅទៀត ចំណែកឯញោមប្រុសវិញក៏ហាក់ដូចជាចាប់ អារម្មណ៍ចំពោះភ្ញៀវរបស់ខ្លួនដែរ ត្បិតតែនៅក្មេងមែន ប៉ុន្តែក៏និយាយស្តីមានហេតុផលពីរោះ ក្បោះក្បាយគួរឲ្យចង់ស្តាប់ សម្តីរបស់ភិក្ខុកម្លោះធ្វើឲ្យគាត់ស្បើយគំនិតគិតអាល័យដល់កូនប្រុស យ៉ាងច្រើន “ម្នាលឧបាសក ! ឧបមាថាកូនប្រុសរបស់ញោមនឹងមកទទួលញោមទៅនៅជាមួយឯទីក្រុងសាវត្ថី តើញោមនឹងទៅជាមួយនឹងគេទេ?” “ខ្ញុំកណាត្រូវរិះគិតមើលសិន” ប្រុសចំណាស់ឆ្លើយដោយប្រើយោនិសោមនសិការ “បើការទៅ របស់ខ្ញុំកណាក្លាយជាឧបសគ្គឆាឆៅសេចក្តីសុខរបស់កូនទេ ខ្ញុំកណានឹងមិនទៅជាដាច់ខាត ព្រោះនៅទីនេះនឹងរកឧសបានងាយ តម្លៃថ្លៃគួរសម លក់ឧសមួយរទេះក៏ចិញ្ចឹមខ្លួនបានរាប់ខែ”

231 total views, 2 views today

Read more

១១.ប្រុសចាស់ជរានាខ្ទមកម្សត់

តាមទំនៀមទម្លាប់របស់ភិក្ខុក្នុងព្រះពុទ្ធសាសនា នៅពេលដែលបានឧបសម្ប័ទហើយ ត្រូវតែគង់នៅក្នុងសម្នាក់នៃព្រះឧបជ្ឈាចារ្យសិក្សាអនាគារិយវិន័យរបស់ភិក្ខុ និង ប្រតិបត្តិបម្រើ​ព្រះ ឧបជ្ឈាយ៍គ្រប់ ៥ ព្រះវស្សាជាមុនសិនហើយទើបចាត់ទុកថាជាមជ្ឈិមភិក្ខុមានប្រីជាសមត្ថភាព ល្មមនឹងគ្រប់គ្រងខ្លួនឯងបាន កាលបើគ្រប់ ៥ ព្រះវស្សាហើយ ទើបអាចញែកចេញពីព្រះ ឧបជ្ឈាយ៍ទៅគង់នៅកន្លែងផ្សេងបាន ។ ព្រះរេវត្តភិក្ខុបានគង់នៅប្រតិបត្តិបម្រើព្រះឧបសម្បទាចារ្យទាល់តែគ្រប់ ៥ ព្រះវស្សាតាម ទំនៀមទម្លាប់ នាអំឡុងពេល ៥ ព្រះវស្សាដ៏យូរអង្វែងនោះ លោកបានហាត់ព្យាមស្រវា ស្រទេញសិក្សារៀនសូធ្យរបៀបវិន័យ និង

283 total views, 1 views today

Read more

១០.អ្នកបង្វែរចិត្តចោរ

ពន្លឺបំព្រាងស្រាងៗឯទិសបូព៌កំពុងបញ្ជះបញ្ចាំងឡើងកាន់ក្រហែងមេឃឰដ៏ប្រាចីនទិសជា សញ្ញាបា្រប់អស់សព្វសត្វឲ្យដឹងថាថ្ងៃថ្មីកំពុងឈានចូលមក ហ្វូងសត្វព្រៃច្រើនក្រាស់ក្រៃបាន ស្រែកយំរងំច្រៀវច្រៃពាសពេញព្រៃព្រឹក្សាហាក់នឹងថាដាស់តឿនគ្នីគ្នាឲ្យត្រៀមខ្លួនចេញ ដំណើរទៅរកចំណី នៅខណៈដែលធម្មជាតិកំពុងពេញទៅដោយសេចក្តីភ្ញាក់កាយ និង ភាពស្រស់បំព្រងនាពេលបឋមោទ័យនោះឯង ដួងចិត្តរបស់លោក គ្រហបតីបែរជាស្រពាប់ស្រពោនទុក្ខព្រួយរងួយចិត្ត លោកសោយអារម្មណ៍ល្ហិតល្ហៃទាំងកាយនិងចិត្តត្បិតតែសម្រាន្ត មិនលក់ពេញមួយរាត្រី សម្លេងស្រែកយំ របស់សត្វតាវ៉ៅឮល្វេងល្វើយមកពីចម្ងាយ នាំឲ្យ លោកគិតដល់ជាតិភូមិ គិតដល់ ភរិយា និង​ បុត្រដែលនៅឯទីក្រុងសាវត្ថី ប្រសិនបើពួកគេដឹង ថា លោកត្រូវបានពួកចោរប្លន់ហើយចាប់ខ្លួនយកមកបង្ខាំងទុកក្នុងព្រៃ គេមិនដឹងជាគិតយ៉ាង ណាទេហ្ន

239 total views, 2 views today

Read more

៩.មេ-សកាលីស្រេកឈាម

សម្លេងផ្លុំស្នែងសត្វបានលាន់ឮរំពងឡើងចេញពីខ្ទមមេចោរជេដ្ឋកៈក្នុងសាយណ្ហសម័យនាថ្ងៃមួយវាជាសញ្ញាដែលពួកចោរដឹងច្បាស់ កាលបើសម្លេងផ្លុំស្នែងស្ងាត់បាត់ទៅមិនយូរប៉ុន្មាន ទីលានខាងមុខខ្ទមរបស់មេចោរជេដ្ឋកៈ ក៏កកកុញទៅដោយស្មុនកូនចោររាប់រយនាក់ដែល មករងចាំទទួលពាក្យបញ្ជា មេចោរជេដ្ឋកៈមួយអន្លើដោយកូនចោរជំនិត ៣ នាក់បានដើរចេញ ពីខ្ទមហើយ ទៅបង្ហាញខ្លួននៅចំពោះមុខបរិវាររបស់ខ្លួន នៅពេលឃើញចៅហ្វាយនាយ របស់ខ្លួនដើរចេញមក កូនចោរទាំងអស់ក៏ក្រោកឈរទទួល មេចោរយ៉ាងព្រមព្រឺសស្រុះគ្នា មេលំចោរបានបក់ដៃឲ្យបរិវាររបស់ខ្លួនអង្គុយចុះ រួចហើយក៏ចោលក្រសែភ្នែកដ័មុតស្រួចសម្លឹង មើលនាយអាយ ក្រសែភ្នែកម្នាក់ៗគយគន់មើលទៅចៅហ្វាយនាយរបស់ខ្លួនដោយសេចក្តី គោរពក្រែងរអែង “មកព្រមគ្នាហើយឬនៅ?”មេលំចោរស្រែកសួរដោយសម្លេងខ្លាំងៗមានចុងសម្លេងគួរឲ្យខ្លាច កាលបើមានអ្នកឆ្លើយថា “មកព្រមហើយ លោកនាយ​ !” ក៏និយាយតទៅទៀតថា

236 total views, 1 views today

Read more

៨.កណ្តាលព្រៃចោរ

នៅពេលថ្ងៃត្រង់នាថ្ងៃមួយ ខណៈដែលព្រះអាទិត្យកំពុងចាំងរស្មីពេញដួង អាកាសធាតុក្តៅរហែង រហាង មានក្មេងកម្លោះម្នាក់ដើរទ្រេតទ្រោតក្រោមអាកាសធាតុក្តៅចែសចូលទៅក្នុងភូមិ កាលិកគ្រាមដែលតាំងនៅទិសខាងជើងនៃដែនកោសល សម្បុរកាយរបស់គេក្រៀមក្រទាំងស្លេក ស្លាំង សក់វែងបោះច្រោងស៊ើងទ្រើង ខោអាវរដេចរដាច់ រូបរាងស្គមកំព្រឹងកំព្រយ ប្រៀបដូចជា មនុស្សទើបនឹងជាស្រោះស្រោងពីជម្ងឺ កម្តៅថ្ងៃនិងសម្រេកស្រេកឃ្លានធ្វើឲ្យគេស្រវាំងភ្នែក មើល មិនដឹងថាអ្វីជាអ្វីទេ គេទើបដើរពារទៅលើក្មេងៗអ្នកភូមិដែលកំពុងតែដេកនៅក្រោមដើមឈើក្បែរ ផ្លូវ ក្មេងម្នាក់ស្ទុះក្រោកឡើងដោយអាការក្រេវក្រោធយ៉ាងខ្លាំង ស្ទុះហេទៅចាប់ដើមដៃក្មេងមុខ ចម្លែកម្នាក់នោះ ហើយកំញើញសំឡុតថា “ថីបានជាឯងហ៊ានដើរជាន់អញ ឯងខ្វាក់ភ្នែកទេឬ បានជាមើលមិនឃើញមនុស្សដែលកំពុងតែដេកឬមួយឯងធ្វើឫកឡូយដាក់អញ”

243 total views, 1 views today

Read more

សម្គាល់ពាក្យខ្មែរដោយអក្សរ ៣ យ៉ាង

សំណេរភាសាខ្មែរជាសំណេរជំនួសសំឡេង ៣ យ៉ាង គឺ ព្យញ្ជនៈ ស្រៈ និង វណ្ណយុត្តិ ផ្សំគ្នាទាំង ៣ យ៉ាងបានជាពាក្យនិងព្យាង្គ ដូចជា កាន់ ញែកថា ក និង ន ជា ព្យញ្ជនៈ ា ជា ស្រៈ បន្តក់ ់ ជា

227 total views, 3 views today

Read more

៧.លោកឪពុកអ្នកម្តាយនៅឯណា?

ចម្ងាយផ្លូវពីខ្លោងទ្វារក្រុងដល់ភូមិចណ្ឌាលមិនជិតប៉ុន្មានទេ ប៉ុន្តែរេវត្តកុមារតាំងចិត្តថានឹងទៅឲ្យ ដល់នៅយប់នេះឯង គេមិនចង់នៅក្នុងក្រុងឬសូម្បីតែបរិវេណជិតក្រុងរបស់ពួកព្រាហ្មណ៍តទៅ ទៀតឡើយ ចង់នឹងភៀសខ្លួនចេញទៅឲ្យឆ្ងាយជាទីបំផុតតាមដែលអាចភៀសទៅឆ្ងាយបាន គេប្រញាប់ដើរទៅយ៉ាងលឿននៅកណ្តាភាពងងឹតអន្ធការ និង សេចក្តីស្ងាត់ច្រៀបនៃរាត្រីកាល ជួនកាលគេក៏ដើរចំពង់ដុំថ្មនៅលើផ្លូវរដិបរដុបដួលជ្រហិតជ្រហមនៅនឹងដី ធ្វើឲ្យបង្វេចខោអាវ ខ្ទាត់ឆ្លោយចេញដៃ ក្មេងកម្លោះប្រឹងខាំធ្មេញព្រយុងខ្លួនក្រោកឡើង រាវរកបង្វេចខោអាវដោយ អាស្រ័យពន្លឺព្រឹលៗរបស់ផ្កាយ ទម្រាំនឹងរកឃើញក៏ត្រូវចំណាយពេលជាច្រើន សម្លេងខ្លែង ស្រាកយំចចាចនៅខាងក្រោយខ្នង នាំឲ្យកម្លោះចណ្ឌាលនឹកគិតថាលីលាវតីកំពុងតែរត់តាម មក គេភ្លឹកភ្លាំងងាកបែរក្រោយហើយក៏ឈប់ឈរនៅចាំនាង ប៉ុន្តែគ្រាន់តែដឹងថាវាជាសម្លេង ស្រែករបស់ខ្លែងស្រាក គេក៏រូតរះធ្វើដំណើរតទៅ ។

219 total views, 1 views today

Read more

៦.រេវត្តកុមារបង្ខំចិត្តចាកចេញ

“លីលាវតី ! ថ្ងៃនេះ អ្នកនាងមើលអាកប្បកិរិយាទៅដូចជាស្រពាប់ស្រពោនណាស់” រេវត្តកុមារ និយាយប្រារព្ធនឹងលីលាវតីនៅពេលដែលនាងមករកគេនាល្ងាចថ្ងៃមួយ “ខ្ញុំបាទមានអារម្មណ៍មិនសប្បាយចិត្តសោះកាលដែលបានឃើញអាកប្បកិរិយារបស់អ្នកនាង ដូច្នេះ សូមមេត្តាប្រាប់ខ្ញុំបាទផងបានទេថាអ្វីជាដើមហេតុនៃសេចក្តីសោកសៅនេះ ក្រែងលោ ខ្ញុំបាទអាចនឹងរកផ្លូវជួយដោះ ស្រាយកម្ចាត់កំចោករោកបាន ដើម្បីលីលាវតី សូម្បីតែជីវិត របស់ខ្ញុំបាទក៏អាចលះបង់បានដែរ សូមប្រាប់ខ្ញុំបាទភ្លាមៗមក” “​អរគុណណាស់ រេវត្តៈ ! ប៉ុន្តែគ្មានរឿងហេតុអីទេ នាយប្រហែលជាគិតច្រើនពេកទេដឹង”នាង ក្រមុំឆ្លើយតបទាំងមិនសូវពេញសម្តី យុវកម្លោះដឹងថាលីលាវតីលាក់បាំងការពិតទើបរំអុករកសួរតទៅទៀតដើម្បីឈ្លេចរក សច្ចការណ៍ឲ្យបាន “លីលាវតី

270 total views, 1 views today

Read more