បទវិភាគវែកញែកសីល ៥ បទកាមេសុ មិច្ឆាចារ

ការសិក្សាអ្វីក៏ដោយ គប្បីសិក្សាឲ្យស៊ីជម្រៅដល់​កម្រិតអាចយក​ទៅប្រើនិងអនុវត្តក្នុងសង្គមបាន ដើម្បីឲ្យយល់ដឹង​កាន់តែ​ស៊ីជម្រៅ សូមលើកយកករណីសិក្សារឿងសីល ៥ ត្រង់បទទី ៣ គឺ កាមេសុ មិច្ឆាចារ មកអធិប្បាយលម្អិតថាតើការប្រព្រឹត្តយ៉ាង​ណាទើប ឈ្មោះថា ប្រព្រឹត្តខុសសីលកាមេនេះ ធម្មតា បុរសឬស្រ្តីដែល​រៀបការហើយតែងជាប់ចំពាក់ដោយ ចំណងសីលធម៌​(Moral Obligation)ប្រៀបដូចជាជាប់កិច្ចសន្យាដែល​មិនអាចល្មើស​បាន​ដូច្នោះ ការដែលព្រះពុទ្ធសាសនាបង្រៀនសីលបទទី ៣ នេះ ក៏ព្រោះ ដើម្បីឲ្យបុរសនិងស្រ្តីគោរពនិងស្រឡាញ់គ្នាយ៉ាងស្មោះត្រង់និងចៀសវាងជម្លោះទាស់ទែងរវាងគូស្វាមីភរិយាទាំងពីរ ដែលជាហេតុធ្វើ​ឲ្យបាត់​បង់សុភមង្គលគ្រួសារ ក្នុងការសិក្សានេះ សូមបែងចែកជា

133 total views, 1 views today

Read more

ប្រែលោតសព្ទ វិសុទ្ធិមគ្គ ធុតង្គនិទ្ទេស ១

២. ធុតង្គនិទ្ទេសោ ២២. ឥទានិ យេហិ អប្បិច្ឆតាសន្តុដ្ឋិតាទីហិ គុណេហិ វុត្តប្បការស្ស សីលស្ស វោទានំ ហោតិ, តេ គុណេ សម្បាទេតុំ យស្មា សមាទិន្នសីលេន យោគិនា ធុតង្គសមាទានំ កាតព្វំ ។ ឯវញ្ហិស្ស អប្បិច្ឆតាសន្តុដ្ឋិតាសល្លេខបវិវេកាបចយវីរិយារម្ភសុភរតាទិគុណសលិលវិក្ខាលិតមលំ សីលញ្ចេវ សុបរិសុទ្ធំ ភវិស្សតិ,

187 total views, 2 views today

Read more

សាសនា និង នយោបាយ

សាសនា និង នយោបាយ បុគ្គលណាដែលមានញាណដឹងថា សទ្ធាជាកម្លាំងឥតដែនកំណត់ បុគ្គលនោះអាចនាំយកសទ្ធាមកប្រើតាមបំណងនៃខ្លួនបានគួរនាដូចជានយោបាយតាំងពីណាពីណីមកមិនអាចបោះបង់ចោលសាស្រ្តទាំងពួងស្តីពីសទ្ធាបានទេ ។ អ្នកដឹកនាំខាងសង្គម ទោះមានឋានៈក្នុងតំណែងអ្វីណាក៏ដោយ សុទ្ធតែមានឫសគល់មកពីសទ្ធារបស់ប្រជាជនឬក្រុមជនជានិច្ច ព្រោះថាកម្លាំងសទ្ធារបស់មហាជនធ្វើឲ្យអ្នកដឹកនាំក្តោបក្តាប់អំណាចបានយ៉ាងប្រាកដ ត្បិតថា អ្នកដឹកនាំតែម្នាក់ទោះបីមានសមត្ថភាព​ខ្ពស់ប៉ុនណា ក៏មិនអាចផ្លាស់ប្តូរសង្គមបានទេ លុះត្រាតែគេបានទទួលការគាំទ្រពីមហាជនជាមុនសិន ការផ្លាស់ប្តូរមិនមែនកើតមកពីឥទ្ធិពលរបស់អ្នកដឹកនាំតែម្នាក់ទេ ប៉ុន្តែការផ្លាស់ប្តូរកើតមកពីកម្លាំងរបស់មហាជនដែលនៅពីក្រោយខ្នងអ្នកដឹកនាំនោះឯង ព្រោះហេតុនោះ ឥទ្ធិពលរបស់អ្នកដឹកនាំទើប មានដើមកំណើតមកពីមហាជនជានិច្ច យ៉ាងណាមិញ ដំណើរ នយោបាយក៏ដូចគ្នា គឺជាដំណើរការរបស់ មហាជននិងស្ថិតនៅបានដោយសារកម្លាំងសទ្ធារបស់មហាជន

165 total views, 1 views today

Read more