អ្នកស្រែដូចខ្ញុំ

 

khmer_novice

១. ខ្ញុំគ្មានទេប្រាក់ ដាក់ធនា
មានតែមាន់ទា គោជ្រូកឆ្មា
និងដីមួយស្រែ ក្បែរចំការ
ខ្ទមតូចឆ្ងាយផ្សារ កេរ្តិ៍ពីម៉ែ។

២. គ្មានទេ Lexus ឡានម៉ូតូ
មានតែកូនគោ ទុកភ្ជួរស្រែ
និងកង់កញ្ចាស់ ម៉ាកសម្រែ
ទុកគ្រាន់ជូនម៉ែ ទៅវត្តវ៉ា។

៣. អ្នកស្រែដូចខ្ញុំ ធំក្លិនស្រូវ
កំព្រាព្រាត់ឪ ពីកុមារ
សំណាងមានម៉ែ ថែចិន្តា
គ្រាន់ផ្ញើវាសនា រស់បន្ត ។

ដោយ Ailurophile

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.