ទ័ពខ្មែរ ៥០០០ ជួយសៀមវាយយួន

លុះដល់ខែចែត្រ ឆ្នាំរោង  ឆស័ក ច.ស.១១៤៦ ម.ស.១៧០៦ ព.ស.២៣២៨ គ.ស.១៧៨៤ ព្រះបាទសម្តេចជាអម្ចាស់ជីវិតតម្កល់លើត្បូងមានព្រះរាជតម្រាស់ឲ្យសម្តេចព្រះរាជនត្តា ចៅហ្វាក្រុមហ្លួងទេពហរិរក្សជាមេទ័ពនាំពលទាហាន ៥០០០ លើកទ័ពនាវាទៅវាយក្រុងព្រៃនគរប្រគល់ឲ្យអុងឈាងស៊ឺឲ្យបាន ទ្រង់ព្រះមេត្តាប្រោសឲ្យអុងឈាងស៊ឺទៅក្នុងជួរកងទ័ពដែរ កងទ័ពជើងគោកនោះទ្រង់ព្រះមេត្តាប្រោសឲ្យពញាវិជិតណរង្គជាមេទ័ពលើកទៅខាងក្រុងខ្មែរ កែនកងទ័ពខ្មែរប្រគ្រប់ប្រថែមទៀត ។ ចៅពញាអភ័យភូបេស្សរទើបកែនខ្មែរ ៥០០០ ពញាវិជិតណរង្គទើបនាំទ័ពសៀមខ្មែរលើកទៅក្រុងពាម ផ្សាដែក ដល់ព្រែកពញា ច្បាំងតស៊ូជាមួយយួនតៃសឺនជាច្រើនដង ។ យួនតស៊ូទប់មិនឈ្នះក៏ដកថយទៅ ពញាវិជិតណរង្គហួសទៅក្រុងពាមបារាយ ស្រុកប្រយូង

404 total views, 5 views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ទ័ពពញានគរសួគ៌ទៅវាយក្រុងព្រៃនគរ

  នៅឆ្នាំថោះ បញ្ចស័ក ច.ស.១១៤៥ ម.ស.១៧០៥ ព.ស.២៣២៧ ព្រះករុណជាម្ចាស់ត្រាស់បញ្ជាឲ្យពញាសួគ៌លើកកងទ័ពចេញទៅក្រុងកម្ពុជា ឲ្យកែនកងទ័ពខ្មែរចូលបន្ថែម លើកទៅច្បាំងយួន វាយក្រុងព្រៃនគរប្រគល់ឲ្យអុងឈាងស៊ឺ ដែលចូលមកពឹងព្រះបារមី ។ ពញានគរសួគ៌ក្រាបបង្គំលាលើកកងទ័ពចេញទៅក្រុងកម្ពុជាតាមព្រះរាជឱង្ការ លុះដល់ក្រុងកម្ពុជាហើយក៏កែនកងទ័ពខ្មែរចូលប្រគ្រប់ លើកកងទ័ពនាវាចុះទៅក្រុងយួន ។ អុងទាងវឿង ចៅមឿងព្រៃនគរបានទទួលដំណឹងថា កងទ័ពសៀមលើកហួសព្រំដែនចូលមក ទើបកែនទ័ពនាវា ឲ្យមន្រ្តីក្រុងព្រៃនគរលើកទៅតតាំងទប់ទល់ការពារក្រុងផ្សារដែកដែលជាក្រុងចំណុះ បានច្បាំងនឹងទ័ពសៀមយ៉ាងស្វាហាប់ ។ ពញានគរសួគ៌មានថ្វីដៃខ្លាំងក្លា លើកទ័ពនាវាចូលវាយទ័ពយួនបែករប៉ាយទៅជាច្រើនដង

334 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ចៅពញាអភ័យភូបេស្សរទៅទប់ក្រុងខ្មែរ

ចំណែកឯក្រុងខ្មែរតាំងពីពញាយមរាជ បែន នាំអ្នកអង្គអេងចូលមករស់នៅបាងកក ហើយគ្មានចៅហ្វានាយ ក្លិង្គទួនសែត តាំងខ្លួនឡើងជាធំនៅកោះល្វាឯម ហើយតែងតាំងក្លិង្គចាមជាបក្សពួករបស់ខ្លួនឡើងជាមន្ត្រីតូចធំជាច្រើន ចំណែកខាងពញាតេជោ ទែន ប្អូនហ្វាទឡ្ហៈ មូ តាំងខ្លួនឡើងជាហ្វាទឡ្ហៈ  ឲ្យពញាក្រៃ ឈ្មោះ ក្រក  ឡើងស្តីទីពញាតេជោរក្សាក្រុងបន្ទាយពេជ្រ បន្ទាប់ពីនោះក៏លបមកក្លៀវក្លមមន្រ្តីខ្មែរចាស់ ៗ ហើយលើកទៅលួចធ្វើឃាតក្លិង្គទួនសែត  ហើយហ្វាទឡ្ហៈ ទែន និង ពញាខ្មែរក៏មានលិខិតពិតទូលចូលមក ស្នើសុំអ្នកអង្គអេងទៅធ្វើជាស្តេច ។

380 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ស្តេចត្រាញ់ក្រុងកំពតបះបោរប្រឆាំងសៀម

លុះឆ្នាំថោះ បញ្ចស័ក ច.ស.១១៤៥ ម.ស. ១៧០៥ ព.ស. ២៣២៧ គ.ស.១៧៨៣ ទ្រង់ព្រះមេត្តាប្រោសឲ្យពញារាជាសេដ្ឋីត្រឡប់ទៅរក្សាក្រុង បន្ទាយមាសដូចមុន ហើយទ្រង់យល់ឃើញថា ក្រុងបន្ទាយមាសជាក្រុងមុខ សឹកប្របនឹងព្រំដែនយួន ទើបទ្រង់ព្រះមេត្តាប្រោសឲ្យពញាទស្តាចេញទៅ ជួយរាជការការពារក្រុងដែរ ។ ចំណែកឯ ពញាបាំងស្តេចត្រាញ់ក្រុងកំពតដឹងដំណឹងថា ក្រុងទេពមហានគរ ស្រីអយុធ្យាផ្លាស់រជ្ជកាលថ្មី ក៏គិតក្បត់ពង្រឹងអធិបតេយ្យ មិិនចំណុះចុះញ៉មជា ប្រទេសរាជដូចមុន ពញារាជាសេដ្ឋី ពញាទស្តាក៏ពិតទូលសេចក្តីចូលមក

348 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន១១

លុះអុងទើងកុងដឹងថា អុងឈាងស៊ឺមានជម្ងឺ ក៏ឡើងទៅសួរសុខទុក្ខអុងឈាងស៊ឺ ហើយយកថ្នាំកញ្ចប់ទៅជាមួយផង គ្រាន់តែចូលទៅដល់កន្លែងក្បែរខាងវាំងននដែលអុងឈាងស៊ឺសម្រាន្ត អុងឈាងស៊ឺក៏រួសរាយរាក់ទាក់ថា អុងទើងកុងមកសួរសុខទុក្ខខ្ញុំឬ អុងទើងកុងឆ្លើយថា ខ្ញុំដឹងថាអម្ចាស់ឈឺ ទើបចូលមកសួរសុខទុក្ខ ហើយយកថ្នាំមកឲ្យអម្ចាស់ពិសា ចង់ឲ្យសះស្បើយដោយឆាប់រហ័ស និយាយហើយក៏លូកដៃចាប់យកកញ្ចប់ថ្នាំហុចឲ្យអុងឈាងស៊ឺពិនិត្យមើល ហើយក៏ហៅចាប់ចៀវមកយកទៅស្ងោរ គ្រាន់តែឃើញថា បានចង្វាក់ក៏ស្រាយយកថ្នាំពុលដាក់ចូលទៅ ស្រិតទឹកថ្នាំចូលក្នុងពែងហើយក៏ហុចឲ្យអុងឈាងស៊ឺ ៗ ឃើញសេចក្តីពិតដូចយ៉ាងគិតស្មានទុកហើយក៏ទទួលយកពែងថ្នាំមក យកចង្កៀងល្ងជ្រមុជចុះទៅក៏ដិតដាមជាស្នាមខ្មៅ ទើបដឹងប្រាកដថាថ្នាំពុល ចាក់ចោលក្នុងកន្ថោរហើយក៏គោះកន្ថោរឡើងជាសញ្ញា អ្នកជំនិតបានឮហើយក៏ចេញមកជួយគ្នាចាប់អុងទើងកុងបានហើយយកទៅសម្លាប់ចោលនៅថ្ងៃនោះឯង ។ loading…

267 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន១០

អុងកុងសឺនទើបប្រើឲ្យមនុស្សទៅទទួលអុងឈាងស៊ឺចូលមកជាចៅមឿងព្រៃនគរ អុងឈាងស៊ឺទើបតាំងជីនថាត់ដែលជាអុងកុងសឺននោះឡើងជាអុងទើងកុងជាឧត្តមមន្រ្តី អុងទើងកុងត្រឡប់ជាក្បត់ គិតសមគំនិតជាមួយជីនទីជាបក្សពួករបស់ខ្លួន ប្រុងនឹងធ្វើបាបអុងឈាងស៊ឺ អាយជូជាបាវអុងឈាងស៊ឺសេពសុរាដើរដេកនៅតាមសាលារៀនចិនយួន បានឮពួកចិនជំនុំគ្នាថា ឥឡូវនេះ អុងទើងកុង ជាឧត្តមមន្រ្តីគិតនឹងសម្លាប់អុងឈាងស៊ឺចោល អាយជូទើបពាំនាំយកសេចក្តីនោះមកប្រាប់អុងឈាងស៊ឺ loading… អុងឈាងស៊ឺដឹងខ្លួនហើយចងរាំងវាំងនន ៣ ថ្នាក់ ត្រង់កន្លែងដែលអុងឈាងស៊ឺស្នាក់នៅ  ហើយឱ្យអ្នកជំនិតកាន់អាវុធប្រុងប្រៀបក្នុងវាំងនន ២០ នាក់ អុងឈាងស៊ឺធ្វើពុតជាឈឺ ដេកនៅក្នុងវាំងនន ហើយផ្តាំអ្នកជំនិតថា បើអុងទើងកុងចូលមកសួរសុខទុក្ខដល់កន្លែងដែលរាំងវាំងនន បើគិតក្បត់ពិតមែន គង់នឹងមានឧបាយយកថ្នាំពុលមកឲ្យលេប

355 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន9

អុងឈាងស៊ឺកាលបែកទ័ពព្រាត់បងប្អូន ក៏ភៀសខ្លួនទៅនៅព្រៃកៃតៅ ជាភូមិខ្មែរបង់បត់ អត្តខាត់ដោយស្បៀងអាហារ ទើបប្រើឲ្យអាយជូអ្នកជំនិតចេញទៅរកស្បៀងអាហារមកបម្រុងគ្នា ។ អាយជូចុះទូកទៅរកស្បៀងឯក្រុងតេកសៀ ជួបអុងទ្រីចៅមឿងតេកសៀ អាយជូទើបជម្រាបប្រាប់អុងទ្រីថា អុងឈាងស៊ឺភៀសខ្លួនមកនៅព្រៃកៃតៅ ប្រើឲ្យមករក អុងទ្រីចៅមឿងតេកសៀជ្រាបសេចក្តីហើយក៏ចាត់ស្បៀងអាហារឲ្យអាយជូយកទៅឲ្យអុងឈាងស៊ឺ អុងទ្រីផ្តាំអាយជូថា បើអស់ស្បៀងពេល ឲ្យមកយកទៀតចុះ អុងទ្រីនឹងចាត់ចែងឲ្យមិនឲ្យអត្តខាត់ឡើយ loading… ប៉ុន្តែអុងឈាងស៊ឺអាស្រ័យនៅភូមិខ្មែរបង់បត់ប្រហែល ៣ ឆ្នាំ ពួកយួនទៅរកឃ្មុំក្នុងព្រៃជាច្រើនពួក ដឹងថា អុងឈាងស៊ឺជាសែស្រឡាយរាជវង្ស ភៀសខ្លួនទៅនៅភូមិខ្មែរបង់បត់ បានទទួលសេចក្តីលំបាក

470 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ฺពង្សាវតារយួន8

ក្រុងតុងកឹងក៏ចាំឃ្លាំមើល មិនព្រមចំណុះចុះចូល អុងឡុងយឿងទើបគិតឧបាយសរសេរឈ្មោះអុងឈាងស៊ឺលើទង់ហើយលើកកងទ័ពទៅ ចំណែកឯពួកតុងកឹង និងមន្រ្តីឃើញដូច្នោះ យល់ថា អុងឈាងស៊ឺក្លៀវក្លមមនុស្សតាំងខ្លួនបានហើយ ទើបលើកទ័ពមក កាលគ្មានសេចក្តីសង្ស័យ ក៏បើកទ្វារក្រុងទទួល អុងឡុងយឿងចូលក្រុងតុងកឹងបាន ក៏បញ្ជាឲ្យចាប់មន្រ្តីជាបក្សពួកចៅមឿងសម្លាប់ចោល ប៉ុន្តែចៅមឿងតុងកឹងនោះក្អួតឈាមស្លាប់ ហើយឧបរាជក៏ត្រូវកាត់ក ។ អុងឡុងយឿងទើបតាំងអុងចៀវទុងជាបុត្រអុងក្វាងទ្រី ត្រូវជាក្មួយចៅមឿងតុងកឹងឲ្យជាចៅមឿងតុងកឹងនៅរក្សាក្រុង អុងឡុងយឿងក៏ប្រមូលយកទ្រព្យសម្បត្តិ អាវុធតូចធំ និង គ្រឿងសស្រ្តាវុធមកក្រុងវេ ។   loading… អុងចៀវទុងជាក្មួយចៅមឿងតុងកឹងគិតគុំកួន

409 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន7

អុងទើងក្វាងទើបប្រឹក្សាយោបល់ជាមួយបងប្អូននិងមន្រ្តីថា នឹងលើកអុងវ៉ាងតុនជាចៅឡើងជាចៅមឿងព្រៃនគរ ព្រោះមើលឃើញថា ប្រជារាស្រ្តនិយមចូលចិត្ត នឹងបានកេណ្ឌកងទ័ពទៅវាយយកក្រុងវេវិញ ។ កងទ័ពក្រុងព្រៃនគរមិនទាន់បានលើកទៅផង អុងយ៉ាក អុងបាយ អុងដាមក៏លើកទ័ពមកវាយក្រុងព្រៃនគរបាន ចាប់អុងទើបក្វាង អុងវ៉ាងតុនបានហើយក៏ឲ្យសម្លាប់ចោល ។ អុងឈាងស៊ុនភៀសខ្លួនមកនៅក្រុងបន្ទាយមាស អុងឈាងស៊ុនមានកូនប្រុស ឈ្មោះ អុងក្លាក់ កូនស្រី ឈ្មោះ មូសេ សៀមហៅថា កោងើន ព្រះចៅក្រុងធនបុរីលើកកងទ័ពទៅវាយក្រុងបន្ទាយមាសទើបបានអុងឈាងស៊ុននិងគ្រួសារនាំចូលមកចិញ្ចឹមទុកក្នុងក្រុងធនបុរី ។ នៅចុងរជ្ជកាល

475 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ฺពង្សាវតារយួន6

ចៅហ្វាយក្រុងក្វាងណាំក៏ទទួលយកឲ្យធ្វើរាជការ លុះនៅយូរទៅ ចៅហ្វាយក្រុងក្វាងណាំយល់ឃើញថា អាយបាយមានសតិប្រាជ្ញា និង ឧស្សាហភាពប្រឹងប្រែងខ្នះខ្នែងល្អ ទើបតែងតាំងជាមន្រ្តីរាជការមានអំណាចដាច់ខាតជំនួសខ្លួនតទៅ ត្បិតចៅហ្វាយក្រុងក្វាងណាំជាជនចាស់ជរា ។ តាំងពីពេលនោះមក អ្នកផងទាំងពួងក៏ហៅ អាយយ៉ាក អាយបាយ អាយដាម ថាជាអុងយួនទាំង ៣ នាក់បងប្អូន ។ អុងបាយក្លៀវក្លមប្រជាជនឲ្យស្រឡាញ់ចូលចិត្ត បានបក្សពួកច្រើន ចំណែកឯ អុងយ៉ាកជាបងប្រុស អុងដាមជាប្អូនប្រុសដឹកនាំកម្លាំងពលនៅក្នុងព្រៃ គិតគ្នាថា អុងទើងក្វាងជាព្រះចៅក្រុងវេនេះមិនតាំងនៅក្នុងយុត្តិធម៌

486 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន5

អុងហៀវហូវៀងមានបុត្រ ៥ នាក់ គឺ ១.អុងឌឹកមូ ២.អុងគាងវឿង ៣.អុងទើងក្វាង ៤.អុងឈាងស៊ុន ៥.អុងទាងទី អុងឌឹកមូដែលជាកូនច្បងនោះមានកូនប្រុសម្នាក់ ឈ្មោះ អុងវ៉ាងតុន ហើយអុងឌឹកមូក៏ទទួលអនិច្ចកម្ម ។ អុងគាងវឿងដែលជាបុត្រទី ២ មានកូន ៣ នាក់ គឺ អុងយ៉ាបា អុងឈាងស៊ឺ អុងហ្មាន់ហ្និង ហើយអុងគាងវឿងនោះក៏ទទួលអនិច្ចកម្មមុនបិតា ។

497 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន4

ចំណែកខាងតិនកៀមជាបងប្រសាដឹងដំណើររឿងនោះ  ទើបឲ្យអុងឡាត់បៅ លើកកងទ័ពមកវាយក្រុងវេ  បានតស៊ូប្រយុទ្ធជាមួយនឹងអុងឡាត់បៅ កងទ័ពក៏បែកខ្ចាត់ខ្ចាយត្រឡប់ទៅក្រុងតុងកឹងវិញ ជួទៀនអាណាចក្រីក្រុងវេខ្លាចក្រែងកើតសឹកសង្រ្គាមតត្រាំតត្រែង ទើបចាត់គ្រឿងបណ្ណាការ ឲ្យមន្ត្រីទៅគំនាប់ជិមកង់តិនកៀមជាបងប្រសា ហើយសូមទោសអង្គចក្រីតុងកឹង ព្រមធ្វើជាក្រុងចំណុះ អង្គចក្រីតុងកឹងក៏យល់ព្រម ។ ជួទៀនបានគ្រប់គ្រងក្រុងវេមក ៦ ជំនាន់អង្គចក្រី គឺ ទី ១  ជួទៀន បុត្រវៀនក្រាយ  ទី ២  ជួសាយ បុត្រជួទៀន ទី

438 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន3

ការងាររាជការស្រុកទេសស្ថិតនៅក្នុងកណ្តាប់ដៃវៀនក្រាយមហាឧបរាជទាំងស្រុង វៀនក្រាយមានកូនស្រី ១ នាក់ ឈ្មោះ កុងជួ និង កូនប្រុស ១ នាក់ ឈ្មោះ ជួទៀន កូនស្រីលើកឲ្យជាភរិយារបស់ តិនកៀម ដែលជាមន្រ្តីក្នុងក្រុងតុងកឹង ។ មហាឧបរាជជម្រាបប្រាប់ចៅហ្វាយក្រុងតុងកឹងថា ខ្លួនចាស់ជរាហើយ សូមឲ្យតិនកៀមជាកូនប្រសាទទួលរាជការជាទីឧបរាជជំនួសខ្លួនលុះត្រាតែជួទៀនជាកូនប្រុសធំឡើង បើកូនប្រុសធំឡើងហើយ សូមឲ្យកូនប្រុសឡើងជាមហាឧបរាជតទៅ  ចៅហ្វាយក្រុងតុងកឹងក៏យល់ព្រម ។ លុះមហាឧបរាជស្លាប់ហើយ តិនកៀមជាកូនប្រសាគិតនឹងសម្លាប់ជួទៀនជាប្អូនប្រុសរបស់ភរិយា

463 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន2

ពង្សាវតារយួននេះប្រែចេញពីព្រះរាជពង្សាវតារក្រុងរតនកោសិន្ទ លុះភ្ញាក់ឡើងនៅពេលព្រឹក វៀនក្រាយក៏ចេញពីទេពាល័យដើរមកដល់ភូមិលាំសឺន លុះវេលាយប់ ក៏ដើររកមើល មានផ្ទះ ១ ខ្នងមានពន្លឺភ្លឺស្វាងពិតដូច ទេព្តាប្រាប់មែន វៀនក្រាយក៏ដើរចូលទៅរកឡេឡឺយ ឡេឡឺយនិងវៀនក្រាយក៏ជួបគ្នា  ហើយក៏សាកសួរឈ្មោះត្រកូលគ្នាទៅវិញទៅមកតាមទេពនិម្មិតទាំងសងខាង វៀនក្រាយសូមមើលដួងត្រានិងព្រះខ័ន(ដាវ)របស់ឡេឡឺយ ៗ ក៏ឲ្យមើល  វៀនក្រាយគ្មានសេចក្តីសង្ស័យទៀតទេទើបនិយាយថា យើងទាំងពីរនឹងបានជាចៅក្រុងតុងកឹង ។ ឲ្យឡេឡឺយប្រកើតក្រុមក្លៀវក្លមមនុស្សក្នុងភូមិលាំសឺន ចំណែកខាងវៀនក្រាយនឹងទៅក្លៀវក្លមមនុស្សក្នុងសង្កាត់ក្រុងតុងកឹង ។ loading… លុះក្លៀវក្លមមនុស្សបានច្រើនហើយ វៀនក្រាយនិងឡេឡឺយក៏ក្បត់លើកកម្លាំង ចូលវាយយកក្រុងតុងកឹងបាន

281 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពង្សាវតារយួន(1)

ដើមឡើយ ក្រុងតុងកឹងជារាជធានីរបស់ព្រះចៅ កឹម ដែលបន្តសន្តតិវង្សមកបាន ៦ អង្គ ហើយព្រះរាជាអង្គទី ៦ ឈ្មោះថា ហុងមឿង ។ គ្រានោះ ព្រះចៅក្រុងចិនឲ្យ លៀវថាង ជាមេទ័ពលើកមកវាយក្រុងតុងកឹងបាន លៀវថាងចាប់ខ្លួនព្រះចៅ ហុងមឿង និង បក្សពួកសម្លាប់ចោលទាំងអស់ ហើយលៀវថាងក៏ឡើងជាចៅហ្វាយក្រុងតុងកឹង ។ ក្រុងតុងកឹងក៏ចំណុះក្រុងចិនតាំងពីពេលនោះមក ។ ចំណេរកាលតមក ក៏កើតមានអ្នកបុណ្យ

457 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

អុងឈាងស៊ឺយួនចូលមកពឹងព្រះបរមពោធិសម្ភារ

លុះឆ្នាំខាល ចត្វាស័ក ច.ស.១១៤៤ ម.ស.១៧០៤ ព.ស.២៣២៦ គ.ស.១៧៨២ ខាងក្រុងយួន អុងតៃសាន ចៅហ្វាយក្រុងគុយយើន លើកកងទ័ពមកវាយក្រុងព្រៃនគរ អុងឈាងស៊ឺជាចៅហ្វាយក្រុងលើកទ័ពចេញប្រយុទ្ធតទល់ ប៉ុន្តែទប់ទល់មិនឈ្នះ ក៏បែករប៉ាត់រប៉ាយរត់ចោលក្រុងទៅ នាំមាតា បុត្រភរិយានិងមន្រ្តី បក្សពួកចុះទូកភៀសខ្លួនមកតាមសមុទ្រ ឡើងទៅអាស្រ័យនៅកោះក្របី ពញាជលបុរី ព្រះរយ៉ងលើកចេញទៅត្រួតត្រាកោះក្របី ជួបអុងឈាងស៊ឺ ៗ តំណាលប្រាប់សេចក្តីឲ្យពញាជលបុរីព្រះរយ៉ងស្តាប់ថា អុងឈាងស៊ឺជាបុត្ររបស់គាងវឿង ជាចៅស្តេចយួន ខូចបង់ស្រុកទេសចំពោះបច្ចាមិត្រ

497 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

សម្លាប់ស្តេចខ្មែរចូលយួនដើម្បីសងសឹក

លុះឆ្នាំខាល ចត្វាស័ក ច.ស.១១៤៤ ម.ស.១៧០៤ ព.ស.២៣២៦ គ.ស.១៧៨២ សម្តេចចៅពញាមហាក្សត្រសឹកបានឡើងគ្រងរាជ្យ នៅគ្រានោះ ពួកយួនតៃសាន(ចលនាបះបោរ) លើកទ័ពមកវាយក្រុងព្រៃនគរ អុងឈាងសឺឲ្យមកសុំ កងទ័ពខ្មែរទៅជួយ សម្តេចហ្វាទឡ្ហៈ មូ សម្តេចចៅពញា សូ ប្រើឲ្យពញាក្រឡាហោម ប៉ា នាំទាហាន ៥ ពាន់ទៅជួយ អុងឈាងសឺ ពញាក្រឡាហោម ប៉ា ស្លាប់លើសមរភូមិនៅវាលប៉ាយុង ខូចខាតរេហ៍ពលជាច្រើន

576 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ក្រុងធនបុរីវាយខ្មែរព្រោះចូលខាងយួន

លុះឆ្នាំឆ្លូវ ត្រីស័ក ច.ស.១១៤៣ ម.ស.១៧០៣ ព.ស.២៣២៥ គ.ស. ១៧៨១ នៅខែមិគសិរនោះ ព្រះចៅក្រុងធនបុរីបានជ្រាបដំណឹងថា ខ្មែរងាកទៅចូលជាមួយយួនដូចមុន ទើបត្រាស់បញ្ជាឲ្យព្រះរាជបុត្រក្រុមឃុនឥន្ទ្រពិទក្ស និង សម្តេចចៅពញាមហាក្សត្រសឹកនិងចៅពញាសុរសីហ៍ពិស្ណ្វាធិរាជលើករេហ៍ពល ២ ម៉ឺនចេញទៅជា ៣ ផ្លូវ ។ សម្តេចចៅពញាមហាក្សត្រសឹកសូមយកព្រះពញាយមរាជ បែន ទៅជាមួយដែរ លើកទ័ពទៅខាងនគរវត្ត, ព្រះរាជបុត្រក្រុមឃុនឥន្ទ្រពិទក្សលើកទ័ពទៅខាងក្រុងបន្ទាយពេជ្រ, ចៅពញាសុរសីហ៍ពិស្ណ្វាធិរាជលើកទ័ពទៅខាងក្រុងកំពង់ស្វាយ ។

555 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ពញាហ្វាទឡ្ហៈតាំងខ្លួនឡើងជាសម្តេចហ្វាទឡ្ហៈមហារាជបពិត្រ

  គ្រានោះ ព្រះពញាហ្វាទឡ្ហៈ មូ តាំងខ្លួនឡើងជាសម្តេចហ្វាទឡ្ហៈមហារាជបពិត្រ ឲ្យព្រះពញាស្រីធិករណ៍ ប៉ុក ដែលជាភីលៀងអ្នកអង្គអេង ឡើងជាព្រះពញាវាំង ព្រះពញាវិបូល្យរាជ សូ ឡើងជាព្រះពញាក្រឡាហោម ព្រះពញាសែនទងហ្វា ពាង ឡើងជាព្រះពញាចក្រី ។សម្តេចហ្វាទឡ្ហៈទំនុកបម្រុងព្រះអង្គឯងគ្រប់គ្រងផែនដី ។ ចំណែកខាងព្រះពញាយមរាជ បែន ដែលជារាជបម្រើចាស់របស់សម្តេចព្រះរាមរាជា ជាមិត្ររួមសម្បថជាមួយព្រះពញាក្រឡាហោម សូ ៗ ជួយគិតដោះស្រាយ ទើបមិនស្លាប់

544 total views, no views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more