៥.ស្រីក្រមុំចិត្តធម៌

ក្រោយពីបានជួបជាមួយនឹងលីលាវតីនៅរាត្រីយប់នោះហើយ រេវត្តកុមាររីករាយសប្បាយចិត្ត ខុសពីធម្មតា នាងទាសីក៏នៅតែនាំយកអាហារ សម្លៀកបំពាក់ និងរបស់ផ្សេងៗទៀតពីលីលាវតី មកឲ្យគេមិនដាច់ រេវត្តកុមារក៏បរិភោគនិង ប្រើប្រាស់របស់របរទាំងនោះដោយគ្មានខ្លាចក្រែងរអែង ឬសង្ស័យ អ្វីតទៅទៀតឡើយ ពេលនេះ គេនឹកចង់ជួបលីលាវតីជាខ្លាំង ចង់ក្រាបសំពះបាទជើងរបស់នាង ហើយពោលពាក្យ អរព្រះគុណប្រាប់នាងឲ្យសាកសមនឹងសេចក្តីមេត្តាករុណារបស់នាង ប៉ុន្តែលីលាវតីក៏ពុំប្រាកដខ្លួនឲ្យឃើញទៀតឡើយ នៅពេលល្ងាចក្រោយពីស្រេចការងារហើយ រេវត្តកុមារក៏ចុះងូតទឹក ក្នុងស្រះហើយក៏ឡើងទៅអង្គុយនៅក្បែរមាត់ស្រះនោះ ជួនកាលក៏ អង្គុយរហូតដល់ព្រលប់ ទើបឡើងទៅកាន់ខ្ទមកម្សត់ដើម្បីដេកសម្រាកកាយ ។ ផ្កាកោមុទក្នុងស្រះកំពុងបែកត្របករីកសំពោងព្រោងព្រាតពាសពេញ

710 total views, 2 views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

៤.ភ្ញៀវគ្រាវិកាល

ថ្ងៃនោះជាថ្ងៃពេញបូណ៌មីនៃខែពិសាខ កាលបើព្រះទិវាករចរចុះអស្តង្គតរលត់បាត់ពីផែនដីទៅមិនយូរប៉ុន្មាន ព្រះហេមករពេញដួងក៏ផុសរះឡើងផុតកំពូលភ្នំយុគន្ធរ ចែងចាំងពន្លឺភ្លឺថ្លាប្រភាសពាសពេញទាំងភូមិភាគជម្ពូទ្វីប ។ រេវត្តកុមារកំពុងអង្គុយនៅត្រម៉ងត្រម៉ោចតែឯកឯងកៀនមាត់ស្រះ នៅត្រង់កណ្តាលនៃសោភណភាពនិងវិវេកភាពនៃរាត្រីកាល ខ្សែវាយោបក់ផាត់រសាត់មកប៉ះម្តងម្កាលត្រជាក់ស្រេប មួយអន្លើដោយក្លិនក្រអូបឈ្ងុយឈ្ងប់នៃបទុមជាតិ សម្លេងច្រៀងទំនុក សោកសៅរបស់នាងកុមារិកាស្តាប់ឮល្វេងល្វើយមកមួយដងមួយគ្រាអំពីសីហបញ្ឈរនៃប្រាសាទ ដែលស្ថិតនៅទល់មុខនឹងសួនឧទ្យាន ។ ខែភ្លឺ ជំនោរខ្យល់ និង សម្លេងច្រៀងសមតែធ្វើឲ្យ រេវត្តកុមាររស់នៅបានសុខស្រួលដូចយ៉ាងមហាជនទូទៅ ប៉ុន្តែបេះដូងរបស់គេក្នុងពេលនោះ ពោរពេញទៅដោយទុក្ខទោម្នេញរហូតទាល់តែរកប្រឡោះទំនេរនៅសល់សម្រាប់សេចក្តីសុខណាៗគ្មាន គេចោលក្រសែភ្នែកសម្លឹងមើលទៅព្រះឧឡុរាជដែលកំពុងតែអណ្តែតលឿនលយឰដ៏មេឃាអម្ពុធរ ហើយក៏នឹកភ្នកដល់អតីតកាលកន្លងមក គិតដល់ឪពុកម្តាយ គិតដល់មេគោឆ្មាត់ និងច្រាំងស្ទឹងអចិរវតីដែលគេធ្លាប់នាំវាទៅបន្ស៊ីតិណជាតិ

687 total views, 1 views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

៣.អ្នកប្រាថ្នាល្អ

នៅថ្ងៃមួយ រេវត្តកុមារត្រូវបង្ខំឲ្យចាំងស្មៅក្នុងសួនច្បារស្ទើរតែពេញមួយថ្ងៃរសៀល ទម្រាំនឹងសូរេចស្រេចហើយក៏ជ្រេល្ងាចល្មម គេមានអារម្មណ៍ល្ហិតល្ហៃអស់ដៃអស់ជើងជាងរាល់ថ្ងៃ ទើបតាំងចិត្តថា នៅពេលទៅដល់ខ្ទមងូតទឹកហើយនឹងប្រញាប់ចូលគេងសម្រាកភ្លាម គេរូតរះដើរត្រឡប់ទៅខ្ទមវិញ គ្រាន់តែឈានជើងឡើងលើខ្ទមប៉ុណ្ណោះ ភ្នែកក៏ប្រទះឃើញកញ្ចប់អ្វីម្យ៉ាងតាំង នៅកណ្តាលបន្ទប់ គេប្រញាប់ឈោងចាប់វាឡើងមកពិនិត្យមើលដោយចម្លែកចិត្ត វាជាកញ្ចប់អ្វីមួយមិនធំមិនតូច មានខ្សែចងឆ្វាក់ទាក់ជុំវិញយ៉ាងមាំ គេនិយាយនឹងខ្លួនឯងតិចៗថា “ស្អីហ្នឹង ខ្ញុំ ត្រូវបើកវាមើលសិន” ពោលហើយគេក៏ស្រាយខ្សែចេញសន្សឹមៗវែកសំពត់ខ្ចប់ចេញដោយដៃ ទាំងពីរញ័រចំប្រប់ និងក្តុកក្តាក់ក្នុងពោះដោយអាការភ័យអររអឹករអាំ ទីបំផុត វត្ថុដែលនៅខាងក្នុង ក៏ត្រូវលេចគ្រហាញចេញមកក្រៅ គេប្រទះឃើញផ្លែស្វាយទុំជោរ ១

626 total views, 1 views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

២.កន្លែងថ្មី-ជីវិតថ្មី

កាលបើមករស់នៅក្នុងក្រុងបានមិនយូរប៉ុន្មាន រេវត្តកុមារក៏ដឹងបានថាលោកគ្រហបតីជាកណ្យាណជនពិតដូចឪពុកគេនិយាយប្រាប់សព្វគ្រប់ប្រការ ដោយអាស្រ័យមេត្តាករុណារបស់ លោក រេវត្តកុមារបានទទួលសម្លៀកបំពាក់ថ្មី ភួយថ្មី និង ជីវិតថ្មី គេមានឱកាសបានសិក្សារៀន សូធ្យអក្ខរសម័យពីព្រាហ្មណ៍អ្នកស្ទាត់ជំនាញក្នុងត្រៃវេទម្នាក់ដែលលោកគ្រហបតីជួលមកឲ្យបង្រៀន ជួសនឹងរស់នៅក្នុងឋានៈជាក្មេងបម្រើ រេវត្តកុមារត្រឡប់ជាបានទទួលសេចក្តីស្រឡាញ់អាណិតបីដូចជាកូនប្រុសរបស់លោក គេមានសេចក្តីសុខច្រើនជាងកាលដែលរស់នៅឯផ្ទះ ទ្វេឡើង ប៉ុន្តែក៏មិនភ្លេចថាខ្លួនជា មនុស្សចណ្ឌាលមានឋានៈត្រកូលតូចទាបដែរ គេទើបប្រព្រឹត្តខ្លួនគត់មត់ស្រគត់ស្រគំជានិច្ច ខ្នះខ្នែងរៀនសូធ្យ និង ធ្វើការងារដោយសេចក្តីមិនធ្វេសប្រហែស ទើបបានជាទីស្រឡាញ់ទុកចិត្តរបស់លោកគ្រហបតីកាន់តែច្រើនឡើង ។ លោកគ្រហបតីជាថៅកែជំនួញធំម្នាក់នៅក្នុងទីក្រុងសាវត្ថី លោកតែងនាំរទេះ ៥០០

650 total views, 1 views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

១.ក្មេងចណ្ឌាល

សាយណ្ហកាលកំពុងឈានចូលមក ព្រះទិនករកំពុងចរចុះទាបហៀបនឹងលិចដងព្រៃឰដ៏ត្រើយ បច្ឆិមទិសនៃមហានទីអចិរវតី ផ្នត់ពពកដ៏មីរដេរដាសលើដែននភាល័យប៉ែកបច្ឆិមទិសបានត្រូវពន្លឺ ព្រះពាន់រង្សីចែងចាំងឡើងពណ៌ក្រហមច្រាលរន្ទាលឆ្លាស់ខ្មៅនឹងលឿងគួរឲ្យពិចពិលរមិលមើល ពន់ពេក ។ ហ្វូងបក្សាបក្សីហើរលះបង់ចោលគោចរដ្ឋានជាហ្វូងជាហ្វាយវិលត្រឡប់ទៅកាន់ សម្បុក ចំណែកឯពួកគោបាលឯណោះវិញកំពុងកៀងគោអំពែត្រឡប់ទៅកាន់ភូមិលំនៅឋានរបស់ខ្លួន បោះបង់ចោលក្សេត្រភូមិនិងសំយាបព្រៃឲ្យស្ថិតនៅនាកណ្តាលក្តីស្ងាត់ច្រងំនៃសាយណ្ហកាល ។ ក្សិណនោះរេវត្តកុមារក្មេងកម្លោះនៃភូមិចណ្ឌាលកំពុងដើរតយង៉យទើលងើលតាម ក្រោយគោរបស់គេសំដៅឆ្ពោះទៅកាន់ភូមិដែលមើលទៅឃើញលឹមៗនៅខាងមុខឯណោះ សម្បុរកាយរបស់គេឡើងខ្មៅគគ្រីមគគ្រើម សូចិនាឲ្យឃើញថាជាអ្នកធ្វើការងារធ្ងន់ សម្លៀកបំពាក់ដាច់ដាចរហែករហុយសឲ្យឃើញទុគ្គតភាពរបស់គ្រួសារ មែនពិត ឪពុករបស់គេ មានមុខរបរខាងការកាប់ឧសលក់ រាល់បុព្វណ្ហសម័យ ឪពុកគេតែងបររទេះចូលទៅដងព្រៃ ដើម្បីរកឧស ហើយនិងវិលត្រឡប់មកផ្ទះវិញក្នុងសាយណ្ហសម័យ លុះព្រឹកឡើង

798 total views, 1 views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

ផ្តើមរឿងលីលាវតី

ឆ្ងាយពីជ្រោះភ្នំហិមាល័យទៅទិសទក្សិណនៃដែនដីភារតរដ្ឋ(ឥណ្ឌា)ប៉ែកទិសឧត្តរមានទីក្រុងមួយ ឈ្មោះថា គោរក្ខបុរៈ តអំពីក្រុងនេះទៅទិសពាយ័ព្យតាមផ្លូវអយស្ម័យយានក្នុងបល្លកញ្ចៈ មានចម្ងាយផ្លូវប្រមាណជា ៦ យោជន៍៍ ពួកបូជនីយេសក៍នឹងធ្វើដំណើរទៅដល់ច្រាំងស្ទឹងធំ អចិរវតី ដែលជាស្ទឹងធំ ១ ក្នុងចំណោមស្ទឹងទាំង ៥ គឺ មហានទីគង្គា មហានទីអចិរវតី មហានទីយមុនា មហានទីសរភូ និង មហានទីមហី ស្ទឹងធំដែលហៅតាមគម្ពីរថេរវាទថា មហានទីអចិរវតី នេះតែងផ្តល់ជំនោកជោកជាំដល់មធ្យមប្រទេស ប៉ុន្តែឥឡូវនេះនៅសល់តែដីខ្សាច់និងទឹកតិចតួចប៉ុណ្ណោះ ។

770 total views, 1 views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more

អ្នកស្គាល់កតិកាកីឡាបីដូចស្គាល់កតិកាសកល១

អ្នកស្គាល់កតិកានៃការលេងកីឡានៅពេលទស្សនាការប្រកួតកីឡា តែងតែទទួលបានភាពស្រណុកស្រណានច្រើនជាងអ្នកមិនស្គាល់កតិកានៃការលេងកីឡា យ៉ាងណាមិញ អ្នកស្គាល់កតិការបស់លោក រស់នៅលើពិភព គឺ ផែនដីនេះ តែងតែបានប្រៀបជាងអ្នកមិនស្គាល់កតិការបស់លោកយ៉ាងនោះដែរ ។ ពុទ្ធធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បង្រៀនឲ្យមនុស្សយល់ដឹងកតិការបស់លោក ស្គាល់ការពិតរបស់លោក អ្នកយល់ដឹងពុទ្ធធម៌ជាអ្នកយល់ដឹងលោក គេនឹងលេងកីឡាជាមួយនឹងលោកនេះដោយទឹកចិត្តអ្នកកីឡា គឺថា ញញឹមជានិច្ចនៅពេលចាញ់ ឬ នៅពេលឈ្នះ ទាំងនៅពេលសោយសុខ និង នៅពេលរងទុក្ខ ។ មនុស្សយើងចូលចិត្តអ្វីៗងាយៗ មើលអ្វីងាយៗ អាន-ស្តាប់-យល់អ្វីងាយៗ

436 total views, 3 views today

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS
Read more