៣១.ពេទ្យក្រអឺតក្រអោង

ម្នាលលោកដ៏មានអាយុ ! នៅខណៈដែលដើរផ្លូវជិតដល់ក្រុងរាជគ្រឹះនោះ ខ្ញុំព្រះករុណាបានសង្កេតឃើញ ភូមិប្រទេសជាវាលស្រែច្រើនជាងព្រៃឈើ ផ្ទៃដីប្រកបដោយជីវជាតិពីព្រោះដើមស្រូវក្នុងស្រែដែលកសិករ ច្រូតកាត់មិនទាន់ហើយនៅឡើយមើលទៅល្អណាស់គុម្ពធំៗ និង គ្រាប់ថ្លោសត្រសោល ក្នុងមួយថ្ងៃៗ ខ្ញុំព្រះករុណាធ្វើដំណើរដើរឆ្លងកាត់ភូមិស្រុកបានជាច្រើន សង្កេតឃើញអ្នកស្រុករស់នៅកុះករ តាមវាលស្រែ ​កសិករកំពុងច្រូតស្រូវជាពួកជាក្រុម ក្រុមខ្លះសន្ទនាគ្នាបណ្តើរជន្លជន្លេញលេងសើចជាមួយគ្នាបណ្តើរយ៉ាងរីករាយខ្ញៀវខ្ញារ ក្រុមខ្លះក៏ច្រៀងចម្រៀងឆ្លើយឆ្គងគ្នារវាងប្រុសនិងស្រី មើលទៅពួកគេហាក់នឹងថា សប្បាយរីករាយណាស់ គិតៗទៅគួរឲ្យចម្លែកដែរដែលពួកគេធ្វើការទាំងកណ្តាលថ្ងៃចែស មានសេទោញើសហូរជោកខ្លួន នៅតែញញឹមញញែមស្រស់ស្រាយរីករាយបាន ផ្ទុយគ្នាស្រឡះទៅនឹងមហាសេដ្ឋីដែលរស់នៅ លើប្រាសាទ ៧ ជាន់ក្នុងមហានគរ

314 total views, 1 views today

Read more

៣០.ឆ្នេរស្ទឹងនេរញ្ជរា

ម្នាលលោកដ៏មានអាយុ !  ២ ថ្ងៃបន្ទាប់ពីថ្ងៃនោះមក ខ្ញុំព្រះករុណាក៏នាំខ្លួនឯងទៅដល់ឆ្នេរស្ទឹងនេរញ្ជរា ខណៈដែលខ្ញុំព្រះករុណាទៅដល់នោះជាពេលរសៀលជ្រេលជ្រេ ថ្ងៃកំពុងតែក្តៅខ្លាំង ទើបឈាងចូលទៅ អង្គុយជ្រកម្លប់ក្រោមដើមស្វាយធំក្បែរមាត់ស្ទឹង ខ្ញុំព្រះករុណានឹកចម្លែកចិត្តណាស់ដែលមើលទៅមិនឃើញ មានទឹក ១ ដំណក់សោះក្នុងស្ទឹង ឃើញតែដីខ្សាច់ពណ៌សក្បុសដែលកំពុងតែក្តៅគគុកដោយអណ្តាតថ្ងៃ សឹងតែសម្លឹងមើលមិនបាន ស្ទឹងនេរញ្ជរាគួរតែមាននាមថា “ស្ទឹងខ្សាច់” ជាជាងមាននាមថា “ស្ទឹងទឹក” សព្វបើអាកាសធាតុក្តៅរហំាងយ៉ាងណាក៏ដោយ ប៉ុន្តែខាងក្រោមដើមស្វាយធំក៏មានម្លប់ត្រឈៃល្អណាស់ ខ្ញុំព្រះករុណាទម្រេតកាយចុះសិងលើផ្ទៃដីខ្សាច់ដ៏ទន់ល្មន់ និងត្រជាក់ស្រួល រួចក៏បញ្ជូនចិត្តគិតរលឹកនឹកដល់ ព្រះបរមសាស្តា

279 total views, 1 views today

Read more

២៩.មេរៀនពីក្មេងតូច

រសៀលថ្ងៃព្រឹកឡើងនោះឯង ខ្ញុំព្រះករុណាក៏ចាប់ផ្តើមធ្វើការងារតាមនយោបាយដែលគិតឃើញបាន នៅខាងមុខគេហដ្ឋានរបស់មេភូមិ មានទីធ្លាល្វឹងល្វើយទាំងមានដើមឈើដុះច្រូងច្រាងចោលម្លប់ត្រឈឹង ត្រឈៃ ក្មេងក្មាងអ្នកស្រុកចូលចិត្តទៅប្រឡែងគ្នាលេងលើទីធ្លានេះណាស់ លោកប្រធានភូមិវិញក៏ចូល ចិត្តទៅអង្គុយត្រង់ទ្វារគេហដ្ឋានសម្លឹងមើលក្មេងៗប្រឡែងគ្នាដែរ ។ រសៀលថ្ងៃនោះ មានក្មេងម្នាក់ទៅលេងមុនគេ ក្មេងនោះជញ្ជូនយកដុំឥដ្ឋទៅកស្ថាបនាជារូបចេតីយ៍ខ្ពស់ ឡើងត្រឹមដើមទ្រូងរបស់ខ្លួន ហើយក៏យកដុំឥដ្ឋពិសេស ១ ដុំដាក់ថ្កល់លើកំពូលចេតីយ៍នោះ រួចហើយ ក៏អង្គុយចុះ សម្លឹងមើលសម្នាដៃរបស់ខ្លួនដោយពេញចិត្ត មួយស្របក់តមក ទើបយកដៃទាញដុំឥដ្ឋដែល នៅខាងក្រោមចេញ ២ ឬ ៣

303 total views, 1 views today

Read more

២៨.ដំណើរចរចាកកោកិលាគ្រាម

ម្នាលលោកដ៏មានអាយុ ! នៅទីំបំផុត ខ្ញុំព្រះករុណាក៏ធ្វើដំណើរចាកចេញពីកោកិលាគ្រាមទៅ ពួកអ្នស្រុកតាម ជូនដំណើរខ្ញុំព្រះករុណាអស់ចម្ងាយផ្លូវប្រហែលកន្លះយោជន៍ ទើបវិលត្រឡប់ទៅវិញ សឹងតែទាំងអស់គ្នាមាន ទឹកភ្នែករលីមរលាមដោយស្តាយស្រណោះចំពោះខ្ញុំព្រះករុណា តាមការពិតទៅ ខ្ញុំព្រះករុណាមិនមែនជា សាច់ញាតិផៅសន្តានរបស់ពួកគេទេ ប៉ុន្តែម្នាក់ៗនៅក្នុងភូមិសុទ្ធតែគោរពរាប់អានខ្ញុំព្រះករុណាដោយស្មោះ អស់ពីចិត្ត មិនចង់ឲ្យខ្ញុំព្រះករុណាឃ្លាតឃ្លាចាកពួកគេទេ ចង់ឲ្យខ្ញុំព្រះករុណានៅជាមួយនឹងពួកគេទាល់តែ ក្ស័យជីវិត ប៉ុន្តែខ្ញុំព្រះករុណានៅជាមួយនឹងពួកគេរហូតមិនបានទេ ព្រោះតួនាទីរបស់ខ្ញុំព្រះករុណាគឺ ការត្រាច់ចរទៅក្នុងលោកដ៏ធំល្វឹងល្វើយបីដូចជាបក្សីតូចហាច់ហើរទៅក្នុងនភាកាស គួរនាដូចជាមច្ឆជាតិ ហែបហែលទៅក្នុងមហាសមុទ្រដូច្នោះ សេរីភាពក្នុងដំណើរទស្សនាចរ គឺជាមនោរថរបស់ខ្ញុំព្រះករុណា វីរភាពក្លាហានដាច់ខាតមិនខ្លបខ្លាចស្លាប់គឺជាយានវាហនៈដែលនាំទៅ

284 total views, 1 views today

Read more

២៧.ធម៌អហិង្សា

ម្នាលលោកដ៏មានអាយុ ! អស់រយៈពេល ៣ ខែឯកោកិលាគ្រាម ខ្ញុំព្រះករុណាបានជួបប្រទះហេតុការណ៍ ជាច្រើន ទោះបីជាភូមិតូចៗប្រកបដោយគ្រួសារមិនដល់រយក៏ដោយ ប៉ុន្តែក៏ពោរពេញទៅដោយមនុស្សដែល មានគំនិតចេះគិតគន់ មានប្រុសវ័យចំណាស់ម្នាក់ឈ្មោះកុម្ភកៈមានអាយុប្រហែល ៦០ ឆ្នាំក្នុងភូមិនេះ កាលពី នៅយុវវ័យ គាត់ធ្លាប់រស់នៅក្នុងក្រុងរាជគ្រឹះដែលជារាជធានីនៃសាស្ត្រាចារ្យនិងមេលទ្ធិផ្សេងៗអស់ជា   ច្រើនឆ្នាំ ក្រោយមក បានផ្លាស់លំនៅមកតាំងលំនៅឋានក្នុងភូមិនេះ កុម្ភកៈមានអ្នកស្រុកអ្នកភូមិគោរពរាប់ អានជាច្រើនព្រោះតែបដិភាណប្រីជាឈ្លាសវៃរបស់គាត់ កុម្ភកៈបានក្លាយទៅជាអ្នកដឹកនាំចិត្តវិញ្ញាណរបស់ អ្នកស្រុក នៅពេលដែលខ្ញុំព្រះករុណាធ្វើដំណើរដើរផ្លូវទៅដល់ភូមិនោះទាំងរស់នៅជាប្រចាំរហូតត្រៃមាសនៃ វស្សានរដូវក្នុងភូមិនោះផង

439 total views, 1 views today

Read more

២៦.អគ្គីភ័យ

ម្នាលលោកដ៏មានអាយុ ! ក្រោយពីចម្រើនពរលាស្ត្រីជរាក្នុងគ្រានោះមក ខ្ញុំព្រះករុណាបានទៅស្នាក់នៅគង់ ចាំវស្សាក្នុងកោលិកាគ្រាមនៃក្រុងរាជគ្រឹះ ពួកអ្នកស្រុកជាសប្បុរសជនជួយគ្នាកសាងកុដិតូច ១ ខ្នង ឲ្យខ្ញុំព្រះ ករុណាគង់នៅត្រង់ជើងភ្នំក្បែរដងអូរ ខាងក្រោយកុដិជាទំនួលខ្ពស់ឡើងទៅ ខាងមុខកុដិមានធ្លាថ្មធំល្វើយរាប ស្មើ បរិវេណជុំវិញកុដិមានដើមឆត្ររួតខ្នាតធំដុះទ្រុលទាំងបែកមែកសាងញ៉ាងគ្របដណ្តប់ពីលើ ធ្វើឲ្យផែនថ្ម ត្រជាក់ស្រេប គួរឲ្យសម្រាកលេងពន់ពេក បន្ទាប់ពីផែនថ្មនេះទៅជាទីធ្លាធំទូលាយគួរសម ត្រង់ទីធ្លាដីនេះ មានកូនកុដិតូច ១ ខ្នងទៀតសម្រាប់ជាលំនៅរបស់ឧបាសកម្នាក់ដែលអ្នកស្រុកចាត់តាំងគាត់ឲ្យនៅចាំបម្រើ ខ្ញុំព្រះករុណា តពីនេះទៅជាផែនថ្មខ្ពស់ខ្លះ ទាបខ្លះ

318 total views, 1 views today

Read more

២៥.ស្រីជរា

ម្នាលលោកដ៏មានអាយុ ! រសៀលថ្ងៃមួយ នៅខណៈដែលកំពុងដើរនៅកណ្តាលព្រៃ ខ្ញុំព្រះករុណាបានឮ សម្លេងស្រែកយំថ្ងូរឮមកពីក្នុងព្រៃ ទើបឈប់ឈរស្តាប់ដោយតំណាំងចិត្ត សម្លេងនោះជាសម្លេងរបស់ស្រី្ត លាន់ឮមកយ៉ាងអាណោចអធ័មអំពីព្រៃក្បែរៗផ្លូវ ធ្វើឲ្យមេត្តាករុណាកើតឡើងក្នុងចិត្តរបស់ខ្ញុំព្រះករុណាភ្លាម ព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រៀនឲ្យមានការុញ្ញចិត្តអាណិតអាសូរអ្នកដទៃនិងរកវិធីជួយសង្រ្គោះកាលបើល្មម នឹងអាចជួយសង្គ្រោះបាន គិតដល់ពុទ្ធវចនៈត្រង់នេះហើយ ខ្ញុំព្រះករុណាទើបដាច់ចិត្តដើរលុយចូលព្រៃ តម្រង់ទៅរកសម្លេងនោះ រូបភាពដែលនៅខាងមុខនោះ គឺ ស្ត្រីវ័យចំណាស់ម្នាក់កំពុងយំខ្សេតខ្សតនៅក្បែរៗ ក្បែរៗភ្លក់ភ្លើងធំមួយ ខ្ញុំព្រះករុណាអាចសន្និដ្ឋានបានភ្លាមថា គាត់កំពុងតែយំអណ្តឺតអណ្តកដល់មនុស្សជាទី ស្រឡាញ់ណាម្នាក់ដែលស្លាប់បាត់បង់ជីវិតទៅហើយ ពេលនេះកំពុងតែត្រូវព្រះអគ្និឆេះនៅលើជើងថ្ករ “ម្នាលឧបាសិកា !

290 total views, 1 views today

Read more

២៤.រេវត្តភិក្ខុសាត់អណ្តែតសែតអញ្ជង់

ម្នាលលោកដ៏មានអាយុ ! អំពើក្បត់ទុយ៌សរបស់លីលាវតីធ្វើឲ្យខ្ញុំព្រះករុណាលែងស្រណោះអស់អាល័យ ចំពោះអ្វីៗទាំងពួងរួមទាំងជីវិតរបស់ខ្លួនឯងផង ខ្ញុំព្រះករុណាស្ពាយបាត្រលីក្លស់ត្រាច់រង្គត់ទៅបីដូចជា មនុស្សគ្មានវិញ្ញាណ ពេលវេលាកន្លងទៅប៉ុន្មានខែប៉ុន្មានថ្ងៃ ខ្ញុំព្រះករុណាមិននឹកនាដល់ទេ រយៈចម្ងាយដែល ដើរឆ្លងកាត់រួចហើយមានប៉ុន្មានយោជន៍ប៉ុន្មានគីឡូ ខ្ញុំព្រះករុណាក៏មិនយកចិត្តទុកដាក់ដែរ មុខនាទីរបស់ខ្ញុំ ព្រះករុណា គឺ ធ្វើដំណើរដើរទៅមុខជារឿយៗលុះត្រាតែនឹងអស់កម្លាំងស្មង ខ្ញុំព្រះករុណាត្រាច់ចច្រប់ទៅ ដោយសេរី ហាក់បីដូចជាមច្ឆជាតិហែបហែលទៅក្នុងមហាសមុទ្រធំល្វឹងល្វើយ ឬហាក់ដូចជាបក្សាបក្សីហោះ ហើរច្រៀវច្រៃទៅឰដ៏ផ្ទៃនភាកាសល្ហល្ហេវ រហូតចម្ងាយផ្លូវដ៏វែងអន្លាយឆ្ងាយលន្លោចមកនោះ  ខ្ញុំព្រះករុណា​បានពើបពះប្រទះឃើញភូមិប្រទេសប្លែកៗនិងបានភប់ប្រសព្វសេចក្តីលំបាកយ៉ាប់យ៉ឺនជាអនេកប្បការ​បានសមគប់រាប់រកនឹងមនុស្សមនាជាច្រើនស្ទើរគ្រប់ស្រទាប់វណ្ណៈ ច្រើនទំនៀមទម្លាប់ប្រពៃណី  ព្រឹត្តិការណ៍ទាំងនេះប្រៀបបីដូចជាឱសថជួយផ្សះផ្សាមុខរបួសក្នុងបេះដូងរបស់ខ្ញុំព្រះករុណាឲ្យជាសះ      ស្បើយស្រស់ស្រោងឡើង

251 total views, 1 views today

Read more

២៣.ផែនការគម្រក់របស់សុវឌ្ឍនកុមារ

លុះត្រឡប់មកដល់វត្តបុព្វារាមវិញហើយ ខ្ញុំព្រះករុណាក៏ចូលសិងក្នុងកុដិក្រោមម្លប់ដើមរាំងភ្នំ លោកគ្រូឲ្យ ពេលខ្ញុំព្រះករុណាគិត ២ ថ្ងៃទៀត ប៉ុន្តែខ្ញុំព្រះករុណាគ្មានអ្វីដែលត្រូវគិតទៀតទេ ព្រោះបានកាត់ចិត្តដាច់ខាតទៅហើយ គ្មានអ្វីអាចកែប្រែគំនិតរបស់ខ្ញុំព្រះករុណាបានទេក្រៅតែពីលីលាវតីម្នាក់ប៉ុណ្ណោះ ពេលនោះ ចិត្ត របស់ខ្ញុំព្រះករុណាជាឃរាវាសទាំងស្រុងទៅហើយ នៅជាភិក្ខុតែឯកសណ្ឋានប៉ុណ្ណោះ ខ្ញុំព្រះករុណាសិងគិត ផែនការអនាគត សាងវិមានក្នុងអាកាសយ៉ាងភ្លើនចិត្ត ពីរបីថ្ងៃទៀតប៉ុណ្ណោះ ខ្ញុំព្រះករុណានឹងក្លាយជាប្តីរបស់ លីលាវតីជាអ្នកចាត់ការទ្រព្យសម្បត្តិដ៏មហាសាលជំនួសលោកគ្រហបតីហើយ ម្នាលលោកដ៏មានអាយុ ! ក្នុងថ្ងៃព្រឹកឡើងនោះឯង វិមានដ៏ឆើតឆាយរបស់ខ្ញុំព្រះករុណាក៏រលំរលាយចុះទាំងស្រុង លោកដ៏មានអាយុ មុខជាចម្លែកចិត្តណាស់បើខ្ញុំព្រះករុណាប្រាប់ថាលីលាវតីហ្នឹងឯងជាអ្នកបំផ្លាញវិមានរបស់ខ្ញុំព្រះករុណា

252 total views, no views today

Read more

២២.មិត្តានុសាសនី

ម្នាលលោកដ៏មានអាយុ ! នៅពេលបានដំណឹងពីនាងទាសីថា ខ្ញុំព្រះករុណាគង់នៅឯវត្តបុព្វារាម លីលាវតីក៏ អែបមកជួបខ្ញុំព្រះករុណានៅយប់នោះឯង នាងតវ៉ាចំពោះខ្ញុំព្រះករុណាជាខ្លាំងដែលភៀសខ្លួនចេញពីវត្ត ជេតវ័នដោយមិនបានប្រាប់ និង ឲ្យចម្លើយដល់នាងក្នុងកំឡុង ៣ ថ្ងៃតាមពាក្យមត់ណាត់ ប៉ុន្តែលុះខ្ញុំព្រះ ករុណាព្រមទទួលកំហុសហើយ នាងក៏ទន់ចិត្ត ការទទួលកំហុសគឺជាកូនសោរនៃសន្តិភាពដែលខ្ញុំព្រះករុណា តែងតែបដិបត្តិមកជានិច្ច មនុស្សយើងកាលបើខុសហើយព្រមទទួលថាខុសក៏គ្មានបញ្ហាវែងឆ្ងាយតទៅ ទៀតទេ មនុស្សភាគច្រើនមិនសូវព្រមទទួលកំហុសព្រោះខ្លាចខូចនូវអ្វីដែលហៅថា កិត្តិយស អញ្ចឹងទេ រឿងស្មុគស្មាញទាំងឡាយបានជាកើតឡើងមក ការដែលលីលាវតីមកជួបខ្ញុំព្រះករុណាម្តងទៀត ក្រោយពីបែកគ្នាមក

293 total views, 2 views today

Read more

២១.យុវកម្លោះប្រកាសសង្គ្រាមស្នេហ៍

ដោយកិច្ចសហការពីនាងព្រហ្មណីជាម្តាយ សុវឌ្ឍនកុមារបានជួបនឹងលីលាវតីក្រោមម្លប់ដើម អសោកប្របមាត់ស្រះក្នុងសួនច្បារខាងក្រោយគហដ្ឋាន ចាប់តាំងពីពេលដែលរេវត្តភិក្ខុភៀស ខ្លួនចេញពីក្រុងសាវត្ថីនិងម្តាយបង្គាប់ឲ្យរៀបការនឹងសុវឌ្ឍនកុមារ លីលាវតីស្រីកម្សត់ក៏កើតទុក្ខអង្គុកអង្គុល នាងមិនចង់នឹងរៀបការជាមួយនឹងសុវឌ្ឍនកុមារឬបុរសណាក្នុងលោកនេះទេ ព្រោះនាងនៅមានភក្តីភាពចំពោះរេវត្តភិក្ខុ ដើម្បីបន្ធូរបន្ថយទុក្ខសោកដល់ខ្លួនឯង នាងច្រើនតែវេះចេញ ពីភាពច្របូកច្របល់ក្នុងគេហដ្ឋានទៅអង្គុយលេងលើមាត់ស្រះក្នុងសួនច្បារខាងក្រោយផ្ទះ នាងប្រាប់ថាត្រង់កន្លែងនោះវាធ្វើឲ្យស្បើយពីអារម្មណ៍ស្មុគស្មាញ ផ្កាឈូកដែលរីកសំពោងព្រោងព្រាតនៅក្នុងស្រះ ផ្ទាំងថ្មដ៏ត្រជាក់ត្រជំក្រោមស្រមោលដើមអសោកជួយឲ្យ នាងស្រាកស្រាន្តចិត្តបានខ្លះ ប៉ុន្តែដោយទឹកចិត្តពិត លីលាវតីទៅកន្លែងនោះដើម្បីស្រូបយក បរិយាកាសដ៏កក់ក្តៅនៃអតីតកាលកាលពី ១០ ឆ្នាំកន្លងមក ធ្លាប់ជាលំនៅរបស់​រេវត្តៈប្រុសកម្លោះកំពូលដួងចិត្តរបស់នាង ជាកន្លែងដែលនាងបានជួបនឹងគេជាគ្រាដំបូង លីលាវតីអង្គុយ ត្រង់កន្លែងនោះយ៉ាងស្រគត់ស្រគំ សម្លឹងមើលហ្វូងមច្ឆជាតិកំពុងហែបហែលទៅមកក្នុងទឹកថ្លា

263 total views, 1 views today

Read more

២០.យុវកម្លោះមកពីក្រុងតក្កសិលា

ម្នាលលោកដ៏មានអាយុ ! កាលដែលខ្ញុំព្រះករុណាចាកចេញពីវត្តជេតវ័នទៅមិនយូរប៉ុន្មាន បុណ្យនក្ខត្តឫក្សគគ្រឹកគគ្រេងបានកើតឡើងក្នុងទីក្រុងសាវត្ថី ជាបុណ្យប្រចាំឆ្នាំ សប្បាយ កក្អាកកក្អាយជាទីបំផុត អ្នកក្រុងសាវត្ថីនាំគ្នាឈប់សម្រាកពីការងារ ៧ ថ្ងៃ ហើយនាំគ្នាដើរ លេងកំសាន្តមហោស្រពគ្រប់ប្រភេទទាំងយប់ទាំងថ្ងៃ ប្រជាជនគ្រប់ស្រទាប់វណ្ណៈស្អិតស្អាង ខ្លនដោយសំពត់ហូលផាមួងដ៏ស្អាតឆើតឆាយហើយក៏នាំគ្នាទៅងូតទឹកស្ទឹងអចិរវតី ទៅសាលា បុណ្យផ្សេងៗដើម្បីបូជាទេវតាឆ្នាំថ្មី ឬដើរមើលមហោស្រពដែលមាននៅគ្រប់ទីកន្លែង ទីក្រុង សាវត្ថីក្នុងកំឡុងពេល ៧ ថ្ងៃនោះអ៊ឹកធឹកគគ្រឹកគគ្រេងដោយសម្លេងតូរ្យតន្ត្រីចម្រៀង និង សម្លេងហ៊ោកញ្ច្រៀវដោយសប្បាយ រីករាយនៃហ្វូងមហាជន គ្រប់ទីកន្លែងទាំងអស់ពោរពេញ

297 total views, 4 views today

Read more

១៩.ដំណើរទៅកាន់បុព្វារាម

“រេវត្តៈ ! បើលោកនៅទីនេះតទៅទៀត លោកនឹងត្រូវស្ត្រីភេទអុកឡុករំខាន”ព្រះឧបជ្ឈាយ៍កោះ ហៅខ្ញុំព្រះករុណាទៅដាស់តឿន “ចិត្តរបស់លោកនៅជាបុថុជ្ជនតែងញាប់ញ័រកម្រើករំពើកបាន ដោយងាយទៅតាមបរិដ្ឋានជុំវិញខ្លួន ពេលនេះលោកកំពុងតែធុញទ្រាន់នឹងលោកិយវិស័យ ដោយអំណាចនៃប៉ាឆាខ្មោចស្រស់ ប៉ុន្តែមិនយូរទៀតទេ លោកអាចនឹងរអើបរជើបបានទៀត ដោយអំណាចនៃគ្រឿងរំជែរំជួលជាហេតុ បើដូច្នេះ ចូរលោកភៀសចេញទៅឲ្យឆ្ងាយពីសត្រូវ របស់ព្រហ្មចារ្យ រូតរះបំពេញព្យាយាមឲ្យធ្ងន់ដៃឡើងទាល់តែចិត្តរឹងមាំហើយសឹមត្រឡប់មក វិញ” ខ្ញុំព្រះករុណាបានបដិបត្តិតាមអនុសាសន៍របស់ព្រះឧបជ្ឈាយ៍ដោយប្រពៃ នៅល្ងាចថ្ងៃនោះ ខ្ញុំព្រះករុណាស្ពាយបាត្រនិងលីក្លស់ចេញពីវត្តជេតវ័នទៅកាន់វត្តបុព្វារាមដែលតាំងនៅលើ ច្រាំងស្ទឹងអចិរវតីប៉ែកទិសខាងកើតនៃក្រុងសាវត្ថី បុព្វារាមដែលនាងវិសាខាមហាឧបាសិកាជា អ្នកកសាងមានទិដ្ឋភាពត្រជាក់ត្រជំមិនចាញ់ជេតវ័នមហាវិហារប៉ុន្មានទេ ខ្ញុំព្រះករុណាបាននាវ យកកុដិតូច

291 total views, 1 views today

Read more

១៨.ស្មសានខ្មោចឆៅ

ម្នាលលោកដ៏មានអាយុ ! ធម្មតា មនុស្សយើងកាលបើខ្លួនចូលចិត្តវត្ថុណាក៏ច្រើនតែទាញយក ហេតុផលចូលនឹងវត្ថុនោះ សមដូចពាក្យព្រេងថា”ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ” សច្ចធម៌ នេះបានប្រាកដដល់ខ្ញុំព្រះករុណាខ្លួនឯង ពេលនោះ ខ្ញុំព្រះករុណាដកដង្ហើមចេញក៏លីលាវតី ដកដង្ហើមចូលក៏លីលាវតីទៅហើយ ខ្ញុំព្រះករុណាចង់នឹងលាសមណភេទទៅកាន់ឃរាវាស វិស័យ ខ្ញុំព្រះករុណាមើលឃើញថាការនៅជាឃរាវាសក៏ជាការល្អដែរ សត្វលោកមានសេចក្តី សុខបាន ព្រោះអាស្រ័យកាមគុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស សម្រាប់ទំនុក

302 total views, 1 views today

Read more

១៧.សង្គ្រាមដួងចិត្ត

ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាតើនឡើងនៅពេលព្រឹកដោយទន់ល្ងមល្ហិតល្ហៃអស់ដៃ អស់ជើង ឃើញថាការឈឺពើតត្រង់ជើងស្រាកស្រាលស្កាលចុះហើយ ខ្ញុំព្រះករុណាច្រត់ដៃ ឡើង អង្គុយហើយទៅឈរឯបង្អួចសម្លឹងមើលសកម្មភាពនៅលើដងផ្លូវ ខាងក្រៅសង្កេត ឃើញហ្វូងមនុស្សកំពុងដើរទៅមកប្រសេចប្រសាច សេដ្ឋីគ្រហបតីជិះលើរទេះសេះ សម្អិត សម្អាងយ៉ាងល្អ ត្រកាលកំពុងធ្វើដំណើរទៅកាន់កំពង់ទឹក ដើម្បីស្នានស្នានីយវារី(ងូតទឹក) ក្នុង ស្ទឹងអចិរវតីនាងកុម្ភទាសីស្រីទូលក្អមដែលលាបលនជើងដោយពណ៌ក្រហមមានត្របកភ្នែក ខ្មៅញូញកំពុងដើរជាហ្វូងជាហ្វាយ កងដៃកងជើងរបស់នាងកាលបើប៉ះខ្ទប់នឹងពន្លឺព្រះពាន់រង្សី ចាំងពន្លឺភ្លឺពា្រកៗផ្លីកផ្លេកមកចំកែវភ្នែក គង្វាលគោកំពុងកៀងគោចេញទៅបន្ស៊ីតិណជាតិតាម ក្សេត្រភូមិ ស្រែកដេញគោឮសូរហ៊ុយៗមួយដងមួយកាល ភិក្ខុ ២-៣

339 total views, 1 views today

Read more

១៦.វីរកម្មរបស់លីលាវតី

ម្នាលលោកដ៏មានអាយុទាំងឡាយ ! ខ្ញុំព្រះករុណានឹកស្មានថាខ្លួនឯងបានស្លាប់ទៅហើយតាំង តែពីត្រូវភ្លើងឆួលឆេះនៅឯព្រះលានហ្លួងមក ព្រោះគ្រាន់តែបានឮសម្លេងភ្លើងរោលរាលចូលមកជិតប៉ុណ្ណោះ ខ្ញុំព្រះករុណាក៏លែងដឹងខ្លួនតទៅទៀតហើយ គិតថាគ្រាអវសាននៃជីវិតបានមកដល់ហើយ ប៉ុន្តែនៅទីបំផុត ឃើញថា ខ្លួននៅមិនទាន់ស្លាប់ទេ សូមតាំងចិត្តស្តាប់មើលថា តើខ្ញុំព្រះករុណាបានរស់រានមានជីវិតមកដូចម្តេច ការដឹងខ្លួនបានត្រឡប់មករកខ្ញុំព្រះករុណាបន្តិចម្តងៗហាក់នឹងថាកំពុងភ្ញាក់ពីសិង ត្រចៀកចាប់ ផ្តើមស្តាប់ឮសម្លេងផ្សេងៗច្បាស់ឡើងជាបណ្តើរៗ ដឹងខ្លួនគួរនាដូចជាកំពុងសិងលើសយនា ដ៏ទន់ល្វតល្វៃជួសនឹងឈរនៅឯព្រះលានហ្លួង ប៉ុន្តែខ្ញុំព្រះករុណាមិនហ៊ានបើកភ្នែកមើលទេ ខ្លាចឃើញរូបភាពគួរស្ងើបគួរស្បើមផ្សេងៗក្នុងឋានខ្មោច ខ្ញុំព្រះករុណាសាកល្បងកម្រើកចុង ដៃចុងជើងមើលដើម្បីឲ្យដឹងច្បាស់ថាខ្លួននៅមានរាងកាយជាមនុស្សដូចដើមឬទេ រំពេចនោះ មានអារម្មណ៍ហាក់ដូចជាមានដៃទន់ល្វន់មកស្ទាបត្រង់ថ្ងាស ត្រង់ដើមទ្រូង និងតាមដើមដៃ

299 total views, 1 views today

Read more

១៥.កម្មសងកម្ម

ម្នាលលោកដ៏មានអាយុ ! លោកដឹងហើយថាក្នុងកំឡុងពេលដែលខ្ញុំព្រះករុណានៅធ្វើជាចោរឯ ក្នុងព្រៃប៉ែកខាងជើងនៃដែនកោសលនោះ ខ្ញុំព្រះករុណាបានធ្វើឧក្រិដ្ឋកម្មយ៉ាងឃោរឃៅ រាល់ ពេលវេលាដែលចិត្តរបស់ខ្ញុំព្រះករុណានឹកភ្នកដល់អំពើទាំងនោះ ខ្ញុំព្រះករុណាមានវិប្បសារចិត្ត ជាខ្លាំង នៅពេលដែលខ្ញុំព្រះករុណាចូលទៅកាន់វិវេកដ្ឋាន អង្គុយសមាធិស្មិងស្មាធិ៍ សម្រួលចិត្តឲ្យ មូលស្លុងក្នុងអារម្មណ៍តែមួយនោះ រូបស្រមោលដ៏ឃោរឃៅផ្សេងៗដែលខ្ញុំព្រះករុណាបាន ប្រព្រឹត្តទុក បានមកបញ្ជះបញ្ចាំងក្នុងចិត្តរបស់ខ្ញុំព្រះករុណាភ្លាម ខ្ញុំព្រះករុណាប្រញាប់ដកចិត្តចេញ ពីសមាធិនោះដើម្បីគេចឲ្យផុតពីនិមិត្តដ៏សាហាវនោះ ។ ฺព្រះបរមសាស្តាត្រាស់ថា “បុគ្គលព្រោះពួជទុកបែបណា តែងបានទទួលផលនៃពូជបែបនោះ” ធ្វើឲ្យមានចិត្តផ្អូកផ្អឹះថានៅថ្ងៃណាមួយ អំពើដែលខ្ញុំព្រះករុណាបានព្រោះពូជទុក នឹងចេញផ្លែ

294 total views, 1 views today

Read more

១៤.រឿងចាស់

ម្នាលលោកដ៏មានអាយុ ! នៅល្ងាចថ្ងៃនោះក្រោយពីបានស្តាប់ព្រះធម្មទេសនារបស់ព្រះ សក្យមុនីបរមសាស្តានៃយើងឯធម្មសាលាហើយ ខ្ញុំព្រះករុណាក៏ត្រឡប់ទៅកុដិវិញ ដោះចីពរ ពាក់លើស្នួហើយក៏អង្គុយសម្រាកបណ្តែតអារម្មណ៍ឲ្យគិតកាញ់ទៅតាមរឿងរ៉ាវរបស់វា ជួនខ្លះ ចិត្តក៏រលឹកនឹកបកទៅរករឿងចាស់…ខ្ទមតូចក្នុងភូមិចណ្ឌាលប្របទ្វារក្រុងសាវត្ថី ប្រាកដចេញ មកក្នុងមនោគតិ រូបភាពញោមប្រុសកំពុងកាប់ឧសក្នុងព្រៃ រូបភាពក្សេត្រភូមិ និងសំយាបព្រៃ មាត់ច្រាំងស្ទឹងអចិរវតី រូបភាពមេគោទឹកដោះរហូតដល់រូបភាពក្មេងចណ្ឌាលជាមិត្រសម្លាញ់ ដែលធ្លាប់ឃ្វាលគោនៅជាមួយគ្នា ជួនខ្លះចិត្តក៏ផ្អូកនឹកទៅស្ទាបស្ទង់ពិនិត្យមើលហេតុការណ៍ ដែលខ្ញុំព្រះករុណានៅជាក្មេងបម្រើក្នុងគេហដ្ឋានរបស់លោកសុមង្គលគ្រហបតី រាល់ពេល វេលាដែលចិត្តផ្អូកនឹកដល់ឆាកជីវិតត្រង់នេះធ្វើឲ្យខ្ញុំព្រះករុណាកើតសេចក្តីសង្វេគតក់ស្លុតរន្ធត់ចិត្តជាខ្លាំង ព្រោះវាជាឆាកដែលខ្ញុំព្រះករុណាបានទទួលទុក្ខទោម្នេញជាទីបំផុត ប៉ុន្តែឆាកដែល ធ្វើឲ្យខ្ញុំព្រះករុណាមានសេចក្តីសង្វេគចិត្តជាទីបំផុតនោះ គឺ

336 total views, 1 views today

Read more

១៣.សត្រូវដែលក្លាយជាមិត្រ

ម្នាលលោកដ៏មានអាយុទាំងឡាយ ! ក្រោយពីដើរផ្លូវស្នាក់សំចតអស់ពេលមួយខែគត់មក ខ្ញុំព្រះ ករុណានិងញោមប្រុសក៏បានមកដល់ក្រុងសាវត្ថីហើយបានចូលស្នាក់អាស្រ័យក្នុងវត្តជេតវ័ន មហាវិហារជាមួយនឹងព្រះបរមសាស្តានិងភិក្ខុសង្ឃទាំងពួង ញោមប្រុសរបស់ខ្ញុំព្រះករុណាបាន បួសក្នុងពេលតមក លោកជាភិក្ខុមានវ័យចាស់ ខ្នះខ្នែងបំពេញព្យាយាមដើម្បីធ្វើទីបំផុតនៃទុក្ខ រហូតដល់អ្នកណាក៏ទទួលស្គាល់ជាទូទៅក្នុងជេតវ័ន ពេលនេះ ខ្ញុំព្រះករុណាធូរស្បើយចិត្ត គ្មាន បលិពោធកង្វល់ដូចពីមុនទេ ត្បិតថាញោមស្រីរបស់ខ្ញុំព្រះករុណាបានស្លាប់ទៅហើយ ញោម ប្រុសរបស់ខ្ញុំព្រះករុណាក៏បានឧបសម្ប័ទហើយ គ្មានអ្នកណាដែលខ្ញុំព្រះករុណាត្រូវខ្វល់រំពល់ ចិត្តដល់ទៀតទេ ខ្ញុំព្រះករុណាខិតខំសិក្សាកម្មដ្ឋានអំពីព្រះបរមសាស្តាដរាបដល់ចាំបានថ្នឹក ស្ទាត់រត់មាត់ រួចក៏ចូលកាន់សេនាសនៈស្ងាត់ប្រារព្ធព្យាយាមយ៉ាងស្វាហាប់ដូចគ្នានឹងភិក្ខុ ជាញោមប្រុសរបស់ខ្ញុំព្រះករុណាដែរ នៅខណៈដែលចិត្តរបស់ខ្ញុំព្រះករុណាកំពុងតែមូលស្លុង

299 total views, no views today

Read more

១២.ទឹកភ្នែកញោមប្រុស

បរិយាកាសយប់ជ្រៅកាន់តែត្រជាក់ខ្លាំងឡើង រហូតដល់ភិក្ខុកម្លោះត្រូវលាលាតសង្ឃាដីមក ដណ្តប់ ទោះជាអស់កម្លាំងល្ងមពីការធ្វើដំណើរផ្លូវឆ្ងាយយ៉ាងណាក៏ដោយ លោកក៏នៅតែចង់នឹង សំណេះសំណាលជាមួយនឹងញោមប្រុសតទៅទៀត ចំណែកឯញោមប្រុសវិញក៏ហាក់ដូចជាចាប់ អារម្មណ៍ចំពោះភ្ញៀវរបស់ខ្លួនដែរ ត្បិតតែនៅក្មេងមែន ប៉ុន្តែក៏និយាយស្តីមានហេតុផលពីរោះ ក្បោះក្បាយគួរឲ្យចង់ស្តាប់ សម្តីរបស់ភិក្ខុកម្លោះធ្វើឲ្យគាត់ស្បើយគំនិតគិតអាល័យដល់កូនប្រុស យ៉ាងច្រើន “ម្នាលឧបាសក ! ឧបមាថាកូនប្រុសរបស់ញោមនឹងមកទទួលញោមទៅនៅជាមួយឯទីក្រុងសាវត្ថី តើញោមនឹងទៅជាមួយនឹងគេទេ?” “ខ្ញុំកណាត្រូវរិះគិតមើលសិន” ប្រុសចំណាស់ឆ្លើយដោយប្រើយោនិសោមនសិការ “បើការទៅ របស់ខ្ញុំកណាក្លាយជាឧបសគ្គឆាឆៅសេចក្តីសុខរបស់កូនទេ ខ្ញុំកណានឹងមិនទៅជាដាច់ខាត ព្រោះនៅទីនេះនឹងរកឧសបានងាយ តម្លៃថ្លៃគួរសម លក់ឧសមួយរទេះក៏ចិញ្ចឹមខ្លួនបានរាប់ខែ”

280 total views, 1 views today

Read more

១១.ប្រុសចាស់ជរានាខ្ទមកម្សត់

តាមទំនៀមទម្លាប់របស់ភិក្ខុក្នុងព្រះពុទ្ធសាសនា នៅពេលដែលបានឧបសម្ប័ទហើយ ត្រូវតែគង់នៅក្នុងសម្នាក់នៃព្រះឧបជ្ឈាចារ្យសិក្សាអនាគារិយវិន័យរបស់ភិក្ខុ និង ប្រតិបត្តិបម្រើ​ព្រះ ឧបជ្ឈាយ៍គ្រប់ ៥ ព្រះវស្សាជាមុនសិនហើយទើបចាត់ទុកថាជាមជ្ឈិមភិក្ខុមានប្រីជាសមត្ថភាព ល្មមនឹងគ្រប់គ្រងខ្លួនឯងបាន កាលបើគ្រប់ ៥ ព្រះវស្សាហើយ ទើបអាចញែកចេញពីព្រះ ឧបជ្ឈាយ៍ទៅគង់នៅកន្លែងផ្សេងបាន ។ ព្រះរេវត្តភិក្ខុបានគង់នៅប្រតិបត្តិបម្រើព្រះឧបសម្បទាចារ្យទាល់តែគ្រប់ ៥ ព្រះវស្សាតាម ទំនៀមទម្លាប់ នាអំឡុងពេល ៥ ព្រះវស្សាដ៏យូរអង្វែងនោះ លោកបានហាត់ព្យាមស្រវា ស្រទេញសិក្សារៀនសូធ្យរបៀបវិន័យ និង

335 total views, 2 views today

Read more