បទវិភាគវែកញែកសីល ៥ បទកាមេសុ មិច្ឆាចារ

ការសិក្សាអ្វីក៏ដោយ គប្បីសិក្សាឲ្យស៊ីជម្រៅដល់​កម្រិតអាចយក​ទៅប្រើនិងអនុវត្តក្នុងសង្គមបាន ដើម្បីឲ្យយល់ដឹង​កាន់តែ​ស៊ីជម្រៅ សូមលើកយកករណីសិក្សារឿងសីល ៥ ត្រង់បទទី ៣ គឺ កាមេសុ មិច្ឆាចារ មកអធិប្បាយលម្អិតថាតើការប្រព្រឹត្តយ៉ាង​ណាទើប ឈ្មោះថា ប្រព្រឹត្តខុសសីលកាមេនេះ ធម្មតា បុរសឬស្រ្តីដែល​រៀបការហើយតែងជាប់ចំពាក់ដោយ ចំណងសីលធម៌​(Moral Obligation)ប្រៀបដូចជាជាប់កិច្ចសន្យាដែល​មិនអាចល្មើស​បាន​ដូច្នោះ ការដែលព្រះពុទ្ធសាសនាបង្រៀនសីលបទទី ៣ នេះ ក៏ព្រោះ ដើម្បីឲ្យបុរសនិងស្រ្តីគោរពនិងស្រឡាញ់គ្នាយ៉ាងស្មោះត្រង់និងចៀសវាងជម្លោះទាស់ទែងរវាងគូស្វាមីភរិយាទាំងពីរ ដែលជាហេតុធ្វើ​ឲ្យបាត់​បង់សុភមង្គលគ្រួសារ ក្នុងការសិក្សានេះ សូមបែងចែកជា

39 total views, 3 views today

Read more

សាសនា និង នយោបាយ

សាសនា និង នយោបាយ បុគ្គលណាដែលមានញាណដឹងថា សទ្ធាជាកម្លាំងឥតដែនកំណត់ បុគ្គលនោះអាចនាំយកសទ្ធាមកប្រើតាមបំណងនៃខ្លួនបានគួរនាដូចជានយោបាយតាំងពីណាពីណីមកមិនអាចបោះបង់ចោលសាស្រ្តទាំងពួងស្តីពីសទ្ធាបានទេ ។ អ្នកដឹកនាំខាងសង្គម ទោះមានឋានៈក្នុងតំណែងអ្វីណាក៏ដោយ សុទ្ធតែមានឫសគល់មកពីសទ្ធារបស់ប្រជាជនឬក្រុមជនជានិច្ច ព្រោះថាកម្លាំងសទ្ធារបស់មហាជនធ្វើឲ្យអ្នកដឹកនាំក្តោបក្តាប់អំណាចបានយ៉ាងប្រាកដ ត្បិតថា អ្នកដឹកនាំតែម្នាក់ទោះបីមានសមត្ថភាព​ខ្ពស់ប៉ុនណា ក៏មិនអាចផ្លាស់ប្តូរសង្គមបានទេ លុះត្រាតែគេបានទទួលការគាំទ្រពីមហាជនជាមុនសិន ការផ្លាស់ប្តូរមិនមែនកើតមកពីឥទ្ធិពលរបស់អ្នកដឹកនាំតែម្នាក់ទេ ប៉ុន្តែការផ្លាស់ប្តូរកើតមកពីកម្លាំងរបស់មហាជនដែលនៅពីក្រោយខ្នងអ្នកដឹកនាំនោះឯង ព្រោះហេតុនោះ ឥទ្ធិពលរបស់អ្នកដឹកនាំទើប មានដើមកំណើតមកពីមហាជនជានិច្ច យ៉ាងណាមិញ ដំណើរ នយោបាយក៏ដូចគ្នា គឺជាដំណើរការរបស់ មហាជននិងស្ថិតនៅបានដោយសារកម្លាំងសទ្ធារបស់មហាជន

68 total views, 2 views today

Read more

ប្រភព​កំណើត​នៃបុណ្យ​វិសាខបូជានៅប្រទេសខ្មែរ

ប្រភព​កំណើត​នៃបុណ្យ​វិសាខបូជានៅប្រទេសខ្មែរ បុណ្យ​វិសាខបូជាតាម​ដែល​ចាស់ទុំ​អ្នក​មុខអ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះហរិរក្ស​រា​មា​ឥស្សរាធិបតី «​ព្រះអង្គឌួង» ដែលគង់នៅ​ក្នុង​ឧដុង្គ​ជាដំបូង​ព្រោះថា ក្នុងពុទ្ធសករាជ​២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ។ គម្ពីរ​ទី​៣ ហៅ​ថា «​បឋមសម្ពោធិ​កថា​» គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី «​ប៉ែន​» គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែនិង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះមហាសង្ឃរាជ «សា​» ក្នុង​រជ្ជកាល​ព្រះបាទសម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​ ៣០ ​បរិច្ឆេទ

149 total views, 3 views today

Read more

គោលជំនឿ និង សារៈសំខាន់នៃថ្ងៃវិសាខបូជា​ ២

ទោះបីព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ចប់ពុទ្ធកិច្ចហើយក៏ដោយ  ក៏ទ្រង់បញ្ឈប់ទៅនៅខណៈដែលអមតធម៌មានវត្តមានសម្រាប់ផ្ដល់អមតប្រយោជន៍រួចហើយ ។ ការបរិនិព្វានជាការរលត់សូន្យក្នុងពេលដែលចប់កិច្ច ដូច្នេះ ការចូលដល់អមតធម៌និងសម្រេចអមតប្រយោជន៍ជាតួនាទីរបស់យើងទំាងឡាយត្រូវនាំគ្នាធ្វើ និង ជួយគ្នាធ្វើតទៅ ។ ឃើញថា បណ្ដាហេតុការណ៍សំខាន់ទាំង ៣ យ៉ាងក្នុងព្រះជន្មជីពរបស់ព្រះពុទ្ធជាម្ចាស់នោះ ការត្រាស់ដឹង ចាត់ទុកថាមានសេចក្ដីសំខាន់បំផុត ការចាប់ផ្ដើមនិងការអស់ជីវិតទៅ ដែលហៅថា ការកើត និង ការស្លាប់នោះ មនុស្សគ្រប់រូបមានដូចគ្នាទំាងអស់ ប៉ុន្តែចំណុចពិសេស គឺ ស្ថិតនៅត្រង់ជីវិតដែលប្រព្រឹត្តទៅក្នុងផ្លូវទំាងពីរ គឺ

189 total views, 3 views today

Read more

គោលជំនឿ និង សារៈសំខាន់នៃថ្ងៃវិសាខបូជា ១

ប្រទេសខ្មែរមានបាវចនាថា ជាតិ សាសនា​ ព្រះមហាក្សត្រ បណ្តាបាវចនាទាំង ៣ យ៉ាងនេះ ព្រះពុទ្ធសាសនាជាគោលជំនឿរបស់ប្រទេសជាតិ ហេតុនោះ​ ពលរដ្ឋគួរសិក្សាឈ្វេងយល់ថា ខ្លួនមានគោលជំនឿបែបណា និង គួរបដិបត្តិបែបណាតាមបាវចនារបស់ប្រទេសជាតិខ្លួនដើម្បីកែប្រែខ្លួនជាពលរដ្ឋរបស់ប្រទេសមួយដែលមានគោលជំនឿច្បាស់លាស់ដូចយ៉ាងជាតិសាសន៍ដទៃលើលោក ។ គោលជំនឿរបស់ប្រទេសជាតិមាន ៦ យ៉ាង គឺ ១.សាស្តា ពុទ្ធសាសនិកជនខ្មែរទទួលយកព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាស្ថាបនិកព្រះពុទ្ធសាសនាដោយពោលវាចាទទួលយកថា ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាម្ចាស់ថាជាទីពឹងទីរលឹក ។

187 total views, 6 views today

Read more

ឈ្វេងយល់ទេវតាតាមបរិបទសង្គម លើកយកអ្នកធំជាទេវតាមានគុណធម៌

ព្រះពុទ្ធសាសនាមិនបដិសេធរឿងទេវតាទេ  ទាំងក៏មិនមែន ជាបដិបក្សចំពោះទេវតាដែរ ផ្ទុយទៅវិញព្រះពុទ្ធសាសនាមាន គោលការណ៍បដិបត្តិចំពោះទេវតាយ៉ាងច្បាស់លាស់ ពោលគឺ បង្រៀនឲ្យមនុស្ស​រស់នៅរួមគ្នាជាមួយនឹងទេវតាដោយមេត្រីភាព ក្នុងឋានៈជាសមមិត្ត​រួមទុក្ខ គឺ កើត ចាស់ ឈឺ ស្លាប់ ដូចគ្នា គួរនាដូច​ជា​ញាតិសាលោហិតដូច្នោះ កាលបើប្រៀនប្រដៅមនុស្ស​ឲ្យតស៊ូ ពុះពារខ្សែជីវិត  បុគ្គលាធិដ្ឋានជាច្រើនត្រូវបាន​លើក​យកមកបង្ហាញ ដើម្បីបានជាគម្រូល្អដល់អ្នកស្តាប់ បុគ្គលដែលតែងតែលើកយកមក​ធ្វើជា​គម្រូ ភាគច្រើន គឺ ទេវតា ហេតុនោះ ទេវតាទើបក្លាយជាតួអង្គ

402 total views, no views today

Read more

អ្វីទៅ គឺ កិរិយា​ និង បដិកិរិយា?

ទង្វើដែលគ្មានកិលេសជាទីតាំង ហៅថា កិរិយា រាល់កិរិយាដែល កើតឡើងសុទ្ធតែនាំឲ្យកើតផលទាំងអស់ ប៉ុន្តែផល​របស់កិរិយា​នោះ​គ្រាន់តែជាផលឡង គឺ  បដិកិរិយា ដែលកើតឡើងតាមសមគួរដល់ កិរិយានោះ ៗ និងកើតឡើងតាមធម្មជាតិ ដូចជា ភ្លៀង​ធ្លាក់ ចាត់ ជាកិរិយាមួយក្នុងធម្មជាតិ បដិកិរិយាផ្សេង ៗក៏កើតឡើងដោយសារ ភ្លៀងធ្លាក់នោះ ដូចជា ធ្វើឲ្យរុក្ខជាតិផ្សេង ៗ ចម្រើនលូតលាស់ ។ ការចម្រើនលូតលាស់នៃរុក្ខជាតិផ្សេង

833 total views, no views today

Read more

យកឆ្នាំថ្មីជាឱកាស យកឆ្នាំចាស់ជាមេរៀន

យកឆ្នាំថ្មីជាឱកាស យកឆ្នាំចាស់ជាមេរៀន ព្រះពុទ្ធត្រាស់ថា ការកើតជាមនុស្សចាត់ជាការកើតបានដោយកម្រ ។ ការកើតជាមនុស្សចាត់ជាឱកាសសំខាន់បំផុតក្នុងការសាងបារមីឲ្យដល់ជីវិត ក្នុងរង្វង់គោចរនៃសង្សារវដ្ត មិនប្រាកដថា យើង​មាន​ឱកាសបានកើតជាមនុស្សណាស់ ពេលខ្លះក៏កើតក្នុងអបាយភូមិ ពេលខ្លះក៏កើតក្នុងទេវភូមិ ប៉ុន្តែមនុស្សភូមិនេះប្រសើរ​ជាងភពភូមិ​ដទៃក្នុងការសាងបុណ្យបារមី ហេតុនេះ ការបានអត្តភាពជា​មនុស្ស​ហើយទើបមិនគួរប្រមាទក្នុងជីវិត ។ អ្នកខ្លះកើតមកហើយមានឱកាសប្រសើរជាងអ្នកដទៃ ប៉ុន្តែត្រឡប់​ជា​បំផ្លាញភាពជាមនុស្សរបស់ខ្លួនឯងក្នុងខណៈដែលអ្នកខ្លះ​ខ្វល់​ខ្វាយកសាងសន្សំបុណ្យបារមីដើម្បីប្រស់ព្រំជីវិតនេះឲ្យពេញលេញ ។ លើលោកនេះ ឃើញមានតែរបស់គ្រើម របស់រឹង ឬ របស់ច្រាញ មានសភាពមិនទៀងទាត់តាមកាលវេលា ផ្ទុយទៅវិញ

953 total views, no views today

Read more

ហេតុអ្វីបានត្រូវលើកតម្កើងការសិក្សាភាសាបាលី?

សេចក្តីសម្រាយដែលខេមរជនបានអាននិងយលដឹងថា ព្រះពុទ្ធ​ជាបុគ្គលបែបណា បង្ហាត់បង្រៀនអ្វីដល់មនុស្សជាដើមនោះ កើត​ចេញពីការចេះដឹងភាសាបាលីរបស់អ្នករៀនភាសាបាលីដែលបកប្រែពាក្យពេចន៍របស់ព្រះពុទ្ធមកជាសេចក្តីសម្រាយទាំងនោះ តាំងពីណាពីណីមក ពាក្យសម្តីព្រះពុទ្ធត្រូវបាន​កត់ត្រាទុកជា​ភាសាបាលី ទាំងព្រះពុទ្ធសាសនាក៏តាំង​នៅបានដោយសារ​ភាសា​បាលី ព្រះពុទ្ធសាសនាប្រៀបដូចជាដើមឈើ ភាសាបាលីប្រៀបដូច​ជាឫសកែវ បើពុទ្ធសាសនិកជនត្រូវការឲ្យ​ព្រះពុទ្ធសាសនាចម្រើន​រុងរឿង គប្បីលើកតម្កើងការសិក្សាភាសាបាលី ដែលប្រៀបបីដូចជា​ការដាក់ជីស្រោចទឹកឫសកែវឲ្យស្ថិតនៅដូច្នោះ ដរាបណា ឫសកែវ​ស្ថិត​នៅ ដរាបនោះ ដើមឈើក៏តាំងនៅបាន យ៉ាងណាមិញ ដរាបណា ភាសាបាលីស្ថិតនៅ ព្រះពុទ្ធសាសនាក៏ស្ថិត​នៅបាន​ដរាបនោះ ភិក្ខុដែលសិក្សាភាសាបាលី ១ រូប ស្មើនឹងដើមឈើ ១

685 total views, 2 views today

Read more

សង្គមត្រូវផ្លាស់ប្តូរ ជំហរត្រូវប្រែប្រួល

ធម្មជាតិទាំងពួងទាំងជីវវត្ថុនិងអជីវវត្ថុត្រូវប្រែប្រួលទៅជារឿយ ៗដោយឥតឈប់ឈរ ពាក្យថា​ ធម្មជាតិទាំងពួង បានដល់ អ្វីៗដែលមានជីវិតនិងឥតជីវិត មនុស្ស សត្វ ជាដើមហៅថា ជីវវត្ថុ គឺ វត្ថុដែលមានជីវិត រុក្ខជាតិ ផ្ទះសម្បែង  ជាដើម ហៅថា អជីវវត្ថុ គឺ វត្ថុដែលឥតជីវិត  ការដែលហៅថា មានជីវិត ព្រោះអាចដកដង្ហើម និង សោយដឹងអ្វីៗបានដោយចិត្ត និយាយរួមថា

1,222 total views, 1 views today

Read more

អបអរសាទរទិវាសិទ្ធិមនុស្សសកល ១០ ធ្នូ

នៅថ្ងៃទី ១០ ខែធ្នូ ចាត់ជាទិវាសិទ្ធិមនុស្សសកលដែល​អង្គការ​សហ​ប្រជាជាតិបានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ដើម្បីលើក​ស្ទួយ​សិទ្ធិសេរីភាព​របស់មនុស្ស ពោលគឺ ត្រូវការឲ្យមនុស្សចេះ​គោរព​គ្នាក្នុងនាមជាមនុស្សជាតិតែមួយ ។ ចំណុចសំខាន់នៃសិទ្ធិមនុស្ស និង កាតព្វកិច្ចរបស់មនុស្ស គឺ ការគោរព​គ្នា ឲ្យតម្លៃគ្នា ផ្ដល់កិត្តិយសដល់គ្នា យើងត្រូវការឲ្យអ្នក​ដទៃគោរពនិងបដិបត្តិចំពោះខ្លួនយើងយ៉ាងណា គប្បីគោរពនិង​បដិបត្តិចំពោះអ្នកដទៃយ៉ាងនោះដែរ សមដូចពុទ្ធសាសន​សុភាសិតថា គរុ ហោតិ សគារវោ​​  មានគោរពទៅក៏មានគោរពមក ឬថា វន្ទកោ

1,619 total views, 1 views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(4)

ព្រះសង្ឃបានបំពេញប្រយោជន៍ដល់សង្គមយ៉ាងច្រើនហួសវិស័យនឹងគណនា ជាដំបូង យើងត្រូវទទួលស្គាល់ថា ប្រទេសកម្ពុជាជាប្រទេសមិនទាន់រីកចម្រើន ឬកំពុងតែរីកចម្រើន ប្រជានិករភាគច្រើនជាអ្នកស្រែអ្នកចម្ការដែលក្រីក្រ មិនអាចបញ្ជូនកូនចៅឲ្យទៅសិក្សារៀនសូធ្យក្នុងកម្រិតខ្ពស់បានទេ ព្រោះខ្វះ ធនទ្រព្យ សូម្បីតែមធ្យមសិក្សាក៏ឲ្យកូនចៅសិក្សាសឹងតែមិនបាន ក្មេងភាគច្រើនចប់ត្រឹមបឋមសិក្សាថ្នាក់ទី ៦ ហើយក៏ចេញទៅធ្វើស្រែធ្វើចម្ការចិញ្ចឹមជីវិត ដូចយ៉ាងបុព្វបុរសរបស់ខ្លួន ក្មេងខ្លះមានខួរក្បាល ល្អប៉ុន្តែខ្វះឱកាសទើបមិន អាចបន្តការសិក្សាបាន ធ្វើឲ្យខួរក្បាលនិងសមត្ថភាពរបស់គេមិនអាចលូត លាស់ទៅបាន គួរនាដូចជា ពេជ្រដែលកប់លិចក្នុងភក់ជ្រាំ ក្នុងចំណោមគ្រាប់ពេជ្រទាំងនោះ គ្រាប់ពេជ្រខ្លះបានអាស្រ័យព្រះសង្ឃយកទៅកែច្នៃឲ្យកើតពន្លឺភ្លឺត្រកាលឡើង សូម្បីតែស្មេរដែលសរសេរអត្ថបទនេះ បើគ្មានព្រះសង្ឃជា

1,452 total views, 3 views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(3)

មួយវិញសោត ព្រះសង្ឃប្រៀបដូចជាទាហាន ប៉ុន្តែជាទាហានពុទ្ធធម៌ នៅក្នុងសម័យពុទ្ធកាល ព្រះសារីបុត្រចាត់ជាធម្មសេនាបតី គឺ មេទាហានពុទ្ធធម៌ តាមការពិត ទាហានមានច្រើនលំដាប់ថ្នាក់ និងបំពេញមុខងាររៀង ៗខ្លួន ប៉ុន្តែមានសម្ពន្ធភាពរវាងគ្នានិងគ្នា ទាហានវិស្វករ ទាហានឃ្លាំង(ភស្តុភារ) ទាហានគ្រួ ទាហានទូរគមនាគមន៍ ទាហានឆ្មាំ ទាហានច្បាំង ទាហាន សេនាធិការ ទាហានវិទ្យាចារ្យ និងទាហានហិរញ្ញិកជាដើម ទាហានច្រើនផ្នែក ច្រើនថ្នាក់រួមគ្នាទៅជាកងពលតូច ឬ

689 total views, 1 views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ? 2

ព្រះសង្ឃដែលស្ថិតនៅក្នុងព្រះធម្មវិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏បំពេញមុខងាររបស់ខ្លួនដូចយ៉ាងមនុស្សទូទៅដែរ ពោលគឺ ត្រូវសិក្សារៀនសូធ្យពុទ្ធវចនៈ វិជ្ជាផ្លូវលោក និងជំនាញផ្សេង ៗតាមតែឱកាស និងប្រព្រឹត្តបដិបត្តិខ្លួនក្នុងសម្មាបដិបត្តិ ព្រមទាំងបង្រៀនប្រជាជនឲ្យតាំងនៅក្នុងផ្លូវត្រូវនិងផ្លូវល្អតាមចេតនារម្មណ៍ដែលសង្គមត្រូវការ ។ នៅក្នុងសង្គម មនុស្សតែងធ្វើការងារផ្សេង ៗគ្នាទៅតាមជំនាញរៀង ៗ ខ្លួន កាលបើនិយាយដល់អ្នកធ្វើការងារ ត្រូវបែងចែកជា ៣ ប្រភេទ គឺ អ្នកធ្វើការងារដោយប្រើកម្លាំងកាយ (skilled or unskilled labor) អ្នកធ្វើការងារដោយប្រើខួរក្បាល(Mental

520 total views, no views today

Read more

តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(1)

ព្រះសង្ឃជាធាតុផ្សំមួយក្នុងចំណោមធាតុផ្សំ ៣ គឺ ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ហៅដោយរួមថា ព្រះរតនត្រ័យ មានតែព្រះពុទ្ធ ព្រះធម៌ដោយខ្វះព្រះសង្ឃមិនចាត់ទុកថាជាព្រះរតនត្រ័យ ។ ព្រះសង្ឃគឺជាក្រុមអ្នកបួសតាមពុទ្ធានុញ្ញាត សិក្សានិងបដិបត្តិធម៌តាមសមគួរដល់ឧបនិស្ស័យរៀង ៗខ្លួន ចាត់ជាសមាគមអ្នកឃើញភ័យក្នុងសង្សារវដ្ត ក្រុមអ្នកបួសទាំងនេះត្រូវបានគេចោទប្រកាន់ដោយបទចោទប្រការផ្សេង ៗតាមតែគំនិតយល់ឃើញរបស់គេ ជាពិសេសបទចោទប្រកាន់ត្រង់ចំណុចជីវភាពរស់នៅរបស់ព្រះសង្ឃហ្នឹងឯង ពោលគឺ ព្រះសង្ឃត្រូវបានគេចោទប្រកាន់យ៉ាងពេញក្រអូមមាត់ថាជាឈ្លើងឬបញ្ញើក្អែកសង្គម ព្រោះគេសំអាងហេតុផលថា ព្រះសង្ឃមិនបានជួយផលិតបច្ច័យ ៤ ឲ្យដល់សង្គមជាតិទេ

1,028 total views, 3 views today

Read more