ប្រជាមតិ : ហេតុអ្វីបានជាមិនទៅវត្ត?

ប្រជាមតិ : ហេតុអ្វីបានជាមិនទៅវត្ត? ១.ព្រោះស្អប់វត្ត ២.ព្រោះឃើញវត្តមានផ្ទះធំ ៣.ព្រោះខ្លាចវត្ត ៤.ព្រោះខ្ញុំមិនកាន់ពុទ្ធសាសនា ៥.ព្រោះវត្តសម្បូរដោយចោរថង់ឈាម ៦.ព្រោះវត្តគ្មានកម្មវិធីបុណ្យអ្វី ៧.ព្រោះយល់ថាវត្តជាជម្រករបស់អ្នកក្រ ៨.ព្រោះលោកឈ្លោះជាមួយខ្ញុំ ៩.ព្រោះលោកមើលងាយខ្ញុំ ១០.ព្រោះលោកជេរខ្ញុំ ១១.ព្រោះលោកជាកូនអ្នកស្រែ ១២.ព្រោះវត្តគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ ១៣.ព្រោះវត្តកខ្វក់គ្មានរបៀប ១៤.ព្រោះវត្តមានបក្សពួកនិយម ១៥.ព្រោះវត្តក៏ដូចផ្ទះ ១៦.ព្រោះវត្តមិនទាន់សម័យ ១៧.ព្រោះយល់ថាទៅវត្តមានតែខាត ១៨.ព្រោះឃើញលោកឈ្លោះគ្នាក្នុងវត្ត ១៩. ព្រោះគ្មានរឿងអ្វីដែលទាក់ទងនឹងវត្ត ២០.ព្រោះគ្មានអ្នកបបួលទៅ loading…

551 total views, 1 views today

Read more

ជំហរមិនច្បាស់ បះជើងមិនខាន

យស្សាសមាហិតំ ចិត្តំ     សោ តជ្ជិតោ បលាយតិ. ជំហរមិនច្បាស់រត់បះជើង រយៈកាលកន្លងមក មានការរិះគន់កញ្ញា កឹម មនោវិទ្យា យ៉ាងច្រើនទាក់ទងនឹងការដែលនាងរិះគន់លោកសម រង្សី ជាទូទៅ តាំងពីលោក សម រង្សី ក្លាយជាតួឯកខាងបក្សប្រឆាំងមក  គាត់ច្រើនតែដោះស្រាយការវាយលុករបស់ភាគីបដិបក្សដោយការនិរទេសខ្លួនឯង គាត់ពុំសូវហ៊ានប្រឈមនឹងការវាយលុករបស់គូបដិបក្សទេ ទោះបីដឹងថា ខ្លួនមិនខុសឆ្គងក៏ដោយ ។ ការមិនហ៊ានប្រឈមនេះឯងក្លាយជាចំណុចខ្សោយរបស់គាត់ ប៉ុន្តែក្លាយជាចំណុចខ្លាំងរបស់គូបដិបក្ស

1,086 total views, 1 views today

Read more

ភូមាជាប់ចំណាត់ថ្នាក់ប្រទេសចិត្តបុណ្យបំផុតក្នុងលោក

  នៅឆ្នាំ ២០១៦ នេះ ប្រទេសភូមាបានជាប់ចំណាត់ថ្នាក់ជាប្រទេសមានចិត្តបុណ្យបំផុតក្នុងលោក ឯប្រទេសអ៊ីរ៉ាក់ជាប់ចំណាត់ថ្នាក់ជាប្រទេសសម្តែងសមានចិត្តចំពោះជនចំឡែកដែលរងទុក្ខក្តៅក្រហាយ ។ លទ្ធផលជំរឿននេះធ្វើដោយមូលនិធិជំនួយទាន(Charities Aid Foundation = CAF) CAF រកឃើញថា ជនអ៊ីរ៉ាក់ ៨១ ភាគរយ ធ្លាប់ជួយអនុគ្រោះជនចំឡែកក្នុងរង្វង់ ១ ខែមុនការជំរឿន ។ ចាត់ជាឆ្នាំដំបូងតាំងពី CAF  ចាប់ផ្តើមធ្វើការជំរឿននៅឆ្នាំ ២០១០

737 total views, 1 views today

Read more

លោកប្រធានាធិបតីចិនរៀបរាប់ដំណើរដើមទងនៃទំនាក់ទំនងរវាងកម្ពុជានិងចិន

សម្រង់អត្ថបទរស្មីកម្ពុជា : តបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។ នេះជាលើកដំបូងដែលខ្ញុំទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាតាំងពីខ្ញុំឡើងកាន់តំណែងជាប្រធានាធិបតីចិនមក។ដូច្នេះខ្ញុំពោរពេញទៅដោយការរំពឹងទុកចំពោះដំណើរទស្សនកិច្ចលើកនេះ។ ប្រទេសកម្ពុជាគឺជាតំបន់ដ៏សំខាន់នៅតាមផ្លូវសូត្រលើសមុទ្រនាសម័យបុរាណហើយប្រកបដោយវប្បធម៌ប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់និងយូរអង្វែងក៏ដូចជាវប្បធម៌ខ្មែរដែលប្រកបដោយលក្ខណៈពិសេស។ ប្រជាជនកម្ពុជាដែលប្រកបដោយភាពឧស្សាហ៍ព្យាយាមនិងមានប្រាជ្ញាឈ្លាសវៃដោយបានកសាងអង្គរវត្តដែលជាអច្ឆរិយវត្ថុដ៏មានកម្លាំងទាក់ទាញសំណង់ដ៏មហិមានិងចម្លាក់លៀនក៏ដូចជាគំនូរជញ្ជាំងដ៏ល្អប្រណីតបានធ្វើឲ្យអ្នកផងកោតស្ងប់ស្ងែងយ៉ាងខ្លាំងដែលបានបន្សល់ទុកនៅទំព័រមិនចេះសាបសូន្យនៃប្រវត្តិសាស្ត្រអរិយធម៌របស់មនុស្សជាតិ។ ក្រោយពីបានឈានចូលសតវត្សរ៍ទី២១ បុព្វហេតុកសាងប្រទេសជាតិរបស់ប្រទេសកម្ពុជាបានឈានឡើងដល់កម្រិតថ្មីឥតឈប់ឈរហើយកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ផងដែរដូច្នេះអនាគតរបស់ប្រទេសកម្ពុជាគឺគួរជាទីរំពឹងទុក។ ប្រទេសចិននិងប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រនៅជិតគ្នាវប្បធម៌ស្រដៀងគ្នាហើយចំពោះការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង២មានប្រវត្តិសាស្ត្រជាង១០០០ឆ្នាំ។ ឆ្លងតាមរយៈផ្លូវសូត្រតាមសមុទ្រគ្រឿងកុម្ភៈការភ័ណ្ឌនិងគ្រឿងព័រសឺឡែនរបស់ប្រទេសចិនព្រមនិងគ្រឿងក្រអូបនិងគ្រឿងក្រមួនរបស់កម្ពុជាជាដើមត្រូវបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់រវាងប្រជាជននៃគូភាគី។ចម្លាក់លើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងគ្នារវាងពាណិជ្ជករចិននិងប្រជាជនកម្ពុជាកាលពីសម័យបុរាណ។ពីសតវត្សរ៍ទី៥ដល់ទី៦ក្នុងសម័យកាលរជ្ជកាលខាងត្បូងនិងខាងជើងនៃប្រទេសចិន ព្រះសង្ឃរាជ៣អង្គមានព្រះនាមសង្ឃវរ្ម័ន មណ្ឌលនិងសុភូតិបាននិមន្តទៅផ្សព្វផ្សាយព្រះធម៌នៅប្រទេសចិនជាបន្តបន្ទាប់។លោកជីវតាក្វាន់ប្រេសិតនៃសម័យរជ្ជកាលយាន់ប្រទេសចិនបានទៅដល់ប្រទេសកម្ពុជា និងបាននិពន្ធសៀវភៅមានចំណងជើងថា”ប្រពៃណីនិងទំនាមទម្លាប់អ្នកស្រុកចេនឡា”ដែលបានកត់ត្រាអំពីប្រពៃណីនិងទំនាមទម្លាប់របស់ប្រជាជនខ្មែរនិងការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រជាជននៃប្រទេសទាំំងពីរចិននិងកម្ពុជា។លោកហ្សឹងហឺ (Zheng He) នាវិកក្នុងសម័យរជ្ជកាលមីងប្រទេសចិនបានស្នាក់នៅប្រទេសកម្ពុជាជាច្រើនលើកនៅពេលធ្វើនាវាចរណ៍លោកបាននិយាយថា ‹‹នៅទីនេះមានអាកាសធាតុក្តៅជាប់ស្រែចំការទទួលបានផលច្រើនស្ញោរទឹកសមុទ្រធ្វើជាអំបិលប្រពៃណីទំនៀមទម្លាប់សំបូរបែប។›› វិហារសាមប៉កុងដែលស្ថិតនៅជាយក្រុងកំពង់ចាមមានគេទៅអុជធូបជាប់មិនដាច់ដែលបានពិពណ៌នាអំពីចំណងនិស្ស័យកាត់មិនដាច់រវាងប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជាមានសុភាសិតមួយឃ្លានិយាយថា ទំនុកចិត្តប្រៀបដូចជាដើមឈើ។ មិត្តភាពប្រពៃណីរវាងប្រទេសចិននិងប្រទេសកម្ពុជាបានឆ្លងកាត់ពេលវេលាដ៏យូរអង្វែងនិងការសាកល្បងនៃការប្រែប្រួលលើផ្ទៃអន្តរជាតិដែលបានចាក់ឬសយ៉ាងជ្រៅនិងមានមែកធាងយ៉ាងត្រសុំត្រសាយដែលនេះគឺបានមកពីការពូនជ្រុំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ។នៅឆ្នាំ១៩៥៨ប្រទេសចិននិងកម្ពុជាបានបង្កើតទំនាក់ទំនងផ្លូវទូតជាផ្លូវការ ទំនាក់ទំនងរវាងប្រទេសទាំង២បានចាប់បើកនូវទំព័រប្រវត្តិសាស្ត្រថ្មី។៥៨ឆ្នាំកន្លងមក

1,013 total views, 2 views today

Read more

យួនលង់ខ្លួនក្នុងនយោបាយសមុទ្រចិនខាងត្បូង

នៅអាស៊ី ចិនតាំងខ្លួនដូចអង្គការសហប្រជាជាតិតាំងពីបូរាណកាល មក ។ ស្តេចខ្មែរ ជ័យវរ្ម័នទី២ មុនក្លាយជាព្រះចៅអធិរាជ ក៏ផ្ញើសួយសារ អាកទៅព្រះចៅអធិរាជចិនដែរ កុំថាស្តេចយួនកំប៉ិកកំប៉ុកដែលចេញ ពីភ្នង(ជនជាតិភាគតិច )ចិននៅសហសម័យនោះ ។ ថ្មីៗនេះ ដោយចាប់ដៃអាមេរិក ហើយអាមេរិកបញ្ជោរដោយលប់ចោល ទណ្ឌកម្មយោធា យួនបានប្រមែប្រមូលលុយទិញនាវាមុជទឹកព្រមទាំង កាំជ្រួចប្រឆាំងនឹងនាវាចម្បាំងថែមទៀត ។ ឃើញយួនលង់ខ្លួនជាមួយអាគាំង មេដឹកនាំឥណ្ឌាដែលតាំងពីដើមមកចាត់ទុកចិនជាសត្រូវ ដ៏គ្រោះថ្នាក់បំផុតបញ្ជោរយួនថែមទៀតដោយផ្តល់ប្រាក់ ៥០០ លានដុល្លារ

777 total views, 1 views today

Read more

ព្រះសង្ឃគួរតម្កល់ខ្លួនបែបណាលើផ្លូវនយោបាយ

តួនាទីព្រះសង្ឃមិនចំបាច់ត្រូវចូលបក្សនយោបាយឬបម្រើអំណាចអោយបុគ្គលណាទេ ផ្ទុយទៅវិញត្រូវឈរនៅកណ្ដាល ប្រកាន់យកសច្ចធម៌និងភាពត្រឹមត្រូវ ប៉ុន្តែមិនមែនសម្ងំនៅស្ងៀមដូចដែលមនុស្សភាគច្រើនយល់ឃើញនោះទេ ព្រោះការសម្ងំនៅស្ងៀមដោយមិនបញ្ចេញសកម្មភាពអ្វីនោះនឹងនំាប្រទេសជាតិឆ្ពោះទៅកាន់ហាយនភាពសាបសូន្យ។ ព្រះពុទ្ធសាសនា មិនមែន ទូន្មាន ប្រៀនប្រដៅ ឬ អប់រំមនុស្សអោយរស់នៅដោយមេត្តាធម៌រហូតដល់ស្លូត “សំាង” ដូចសត្វនោះទេ ។ ផ្ទុយទៅវិញ ព្រះសង្ឃគួរប្រព្រឹត្តខ្លួនជាគម្រូ តម្កល់ខ្លួនជាកណ្ដាលចំពោះបក្សនយោបាយ ដើម្បីឆ្លុះបញ្ចំាងនូវសច្ចធម៌និងភាពត្រឹមត្រូវដល់អ្នកនយោបាយ ប៉ុន្តែមិនមែនធ្វើជាអ្នកនយោបាយ ឬលេងនយោបាយទេ ។ ពាក្យថា “កណ្ដាល” មិនមែន “ទទឹង”

931 total views, 2 views today

Read more

សម្លាប់រង្គាលព្រោះខ្លាចបញ្ញា

អ៊ីត្លែរសម្លាប់រង្គាល ព្រោះគេខ្លាចបញ្ញា នៃជនដទៃ មកគ្របដណ្តប់ លើប្រទេសគេ ធ្វើអោយគេបាត់បង់អំណាចដ៏មហិមា ប៉ុន្តែទីបំផុត ប្រទេសអាឡឺម៉ង់ នៅតែមិនព្រមទទួលយក របប អំណាចផ្តាច់ការ របស់អ៊ីត្លែរ ដដែល។ ម៉ៅសេទុង សម្លាប់រង្គាល ព្រោះគេខ្លាចបញ្ញា នៃជនដទៃ មកគ្របដណ្តប់ លើប្រទេសគេ ហើយធ្វើយ៉ាងណា អោយតែ គេអាចវាយបំបាក់ ពន្លឺបញ្ញា របស់អ្នកដទៃបាន គឺគេនឹងធ្វើ

956 total views, 1 views today

Read more

ទម្លាប់ជ្រុល ហួសពិចារណា

ទម្លាប់ហេតុផល ដែលខ្មែរមិនសូវពិចារណា ឬ លើកដំកើង ភាសាខ្មែរ កម្លាំងអំណាចបញ្ញារបស់អ្នកប្រាជ្ញខ្មែរខ្លួនឯង និង បញ្ញារបស់អ្នកប្រាជ្ញខែ្មរទូទៅ ៖ ១- ខ្មែរប្រកាន់យករបបបុគ្គលនិយម៖ បើគេនិយមបុគ្គលណា ហើយ គេគោរពបូជាបុគ្គលនោះ ទាំងសំដី ស្នាដៃ និង កិត្តិនាម ហើយធ្វើតាម ដោយមិនចាំបាច់ ពិចារណា។ ២- ទំនោរនយោបាយ ៖ អំណាចអក្សរសាស្ត្រ

778 total views, no views today

Read more

ផ្នត់គំនិតមួយចំនួនដែលធ្វើឲ្យខ្មែរអន្តរាយ

ផ្នត់គំនិតមួយចំនួនដែលធ្វើឲ្យខ្មែរអន្តរាយ ៖ ១. ឃ្លោកលិច អំបែងអណ្តែត ២. ធ្វើបុណ្យបានបាប, ធ្វើបាបបានលុយ ៣. ប្រាំងធ្វើអាចារ្យ វស្សារកត្រី ៤. អាចារ្យក៏ធ្វើ ឈើក៏កាប់ ៥. ប្រាជ្ញចុះរណ្តៅ ខ្លៅឡើងឋានសួគ៌ ៦. ឆ្អិនក្បាលស៊ីក្បាល, ឆ្អិនកន្ទុយស៊ីកន្ទុយ ៧. ជុះតាមដំរី ៨. ចង់ទៅឋានសួគ៌ ប៉ុន្តែភ្លេចបង្កើនឋានសុខសម្រាប់ជីវិតបច្ចុប្បន្ន

894 total views, 1 views today

Read more

ការហាមលោក ហុង លឹម ចូលប្រទេស

លោក ហុង លីម បានចោទប្រកាន់របបសព្វថ្ងៃថាជារបបតិរច្ឆាន ហើយត្រូវក្រសួងការបរទេសហាមឃាត់មិនឲ្យចូលប្រទេសខ្មែរ ។ លោក ហុង លីម ជាបុគ្គលម្នាក់ដែលសម្តែងមតិតាមការយល់ឃើញ គាត់មិិនមែនជាអ្នកតំណាងរដ្ឋអូស្រ្តាលីទេ ប៉ុន្តែបុគ្គលដែលមិនពេញចិត្តនឹងសម្តីរបស់គាត់ យកងារជាតំណាងរដ្ឋទៅហាមឃាត់បុគ្គល ហុង លីម ឃើញថា ប្រើប្រាស់អំណាចរដ្ឋដោយមិនត្រឹមត្រូវ ជាពិសេស យកក្រសួងការបរទេសដែលជារបស់ជាតិទៅថ្កោលទៅសបុគ្គលដទៃដែលខ្លួនមិនពេញចិត្ត មិនខុសពីសម័យខ្មែរក្រហម ដែលសម្លាប់មនុស្សដោយយកអង្គការជាសំអាងនោះទេ ។ ការធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងរដ្ឋអូស្រ្តាលី និង កម្ពុជានេះ

790 total views, no views today

Read more

ប្រវត្តិសកម្មជននយោបាយ ឆាំ ឆានី

លោក ឆាំ ឆានី ពីកូនកសិករ តស៊ូក្លាយជាសកម្មជននយោបាយ និងជាឆ្អឹងទទឹងកត្រកូលហ៊ុន …………………………. អត្ថបទ ប៉ាង សុខឿន៖ លោក ឆាំ ឆានី ជាកូនសកិករម្នាក់ អាចនិយាយថាដ៏សែនក្រីក្រ មកពីខេត្តព្រៃវែង។ លោក បានរៀនបញ្ចាប់ត្រឹមថ្នាក់វិទ្យាល័យ និងកំពុងបន្តមកសកលវិទ្យាល័យតែមិនបានសម្រេចដូចបំណង ក៏ត្រូវរត់ភៀសខ្លួនពីប្រទេសកម្ពុជាមកនៅប្រទេសទី៣ បន្ទាប់ពីមានការគំរាមកំហែងតាមចាប់ខ្លួនពីរដ្ឋាភិបាល ហ៊ុន សែន កាលពីចុងឆ្នាំ២០០៥។ លោក

Read more

ទោះបីធ្វើបុណ្យប៉ុនភ្នំ ក៏មិនអាចយកទៅលាងបាបប៉ុនចុងម្ជុលបានដែរ

បុណ្យនិងបាប គឺជារឿងពីរផ្សេងគ្នា។ បុណ្យ មិនអាចលុបលាងបាបបានទេ ហើយបុណ្យក៏មិនអាចសាបសូន្យដោយសារការសាងបាបបានដែរ។ ទោះបីសាងបុណ្យប៉ុនផ្ទៃមហាសាគរក៏ដោយ ក៏អ្នកមិនអាចយកទៅលាងជម្រះបាបបានដែរ សូម្បីតែ ប៉ុនល្អងធូលី។ បុណ្យនិងបាប គឺជាសភាវៈពីរដាច់ដោយឡែកពីគ្នា។ បុណ្យនិងបាប មិនអាចយកមកស៊ីសងគ្នាបានទេ។ អ្នកមិនអាចធ្វើបាប ហើយក៏ត្រឡប់មកធ្វើបុណ្យ ដើម្បីលាងជម្រះបាបនោះឡើយ។ ធ្វើអំពើអាក្រក់ ត្រូវតែទទួលផលបាប ធ្វើអំពើល្អ ត្រូវតែទទួលផលបុណ្យ។ នេះជាច្បាប់ធម្មជាតិ។ បុណ្យនិងបាប ប្រៀបដូចជាទឹកនិងប្រេង។ បើទោះបីជាទឹកនិងប្រេង ស្ថិតក្នុងកែវតែមួយក៏ពិតមែន

Read more

តើការចាកចេញរបស់ព្រះរាមពីព្រះនគរត្រឹមត្រូវតាមប្រជាធិបតេយ្យឬទេ ?

ប្រទេសខ្មែរឆ្លងកាត់របបគ្រប់គ្រងច្រើនជាងគេនៅក្នុងពិភពលោក មេដឹកនាំនីមួយៗនៅពេលខ្លួនកាន់អំណាចសុទ្ធតែអួតអាងថារបបដែល ខ្លួនកំពុងដឹកនាំនោះសុទ្ធតែល្អត្រឹមត្រូវ ហើយតាំងខ្លួនជាមនុស្ស អស្ចារ្យជាងគេ ។ ពួកខ្មែរក្រហមប៉ុលពតអួតអាងថា អង្គការរបស់គេ ភ្លឺស្វាងមហាលោតផ្លោះមហាអស្ចារ្យ ។ មេដឹកនាំខ្លះអួតអាងថា ខ្លួនប្រកបដោយបញ្ញាញាណ ឯមេដឹកនាំខ្លះទៀតតាំងខ្លួនថាឈ្លាស វៃប្រកបដោយគតិបណ្ឌិត ។ ប៉ុន្តែរបបដែលពួកគេដឹកនាំទាំងនោះ បានដួលរលំជាបន្តបន្ទាប់ ។ ដំណាក់កាលចុងក្រោយ ខ្មែរងាក មកកាន់របបប្រជាធិបតេយ្យ ក្រោមការជួយជ្រោមជ្រែងនៃអង្គការ សហប្រជាជាតិ ។ តើរឿងរាមកេរ្តិ៍ខ្មែរខ្សែទីមួយដែលបញ្ជាក់ពីការចាកចេញរបស់តួអង្គ

Read more

កុំយកបរាជ័យអតីតកាលមកសរុបបញ្ចប់វាសនាប្រទេសជាតិ

នៅសម័យមួយ ព្រះពុទ្ធជាម្ចាស់ទ្រង់គង់នៅវត្តជេតពន ក្បែរក្រុងសាវត្ថី ទ្រង់ប្រារព្ធភិក្ខុទេវទត្តនិងភិក្ខុកោលិតៈ ដែលពោលសរសើរលើកជើងគ្នាទៅវិញទៅមក ហើយទ្រង់លើកយកអតីតនិទានមកត្រាស់តំណាលថា ក្នុងអតីតកាល ព្រះពោធិសត្វបានយោនយកកំណើតកើតជារុក្ខទេវតា មានដើមល្ហុងខ្ញែជាលំនៅអាស្រ័យក្នុងបរិវេណផ្ទះមួយ ។ ថ្ងៃមួយ មានគោ ១ ក្បាលក្នុងផ្ទះនោះបានងាប់ ម្ចាស់ផ្ទះនំាយកសាកសពគោនោះទៅចោលក្បែរដើមល្ហុងខ្ញែដើម្បីជាចំណីសត្វដទៃ ។ ចំណេរកាលមិនយូរប៉ុន្មាន ក៏មានឆ្កែចចកមកស៊ីសាកសពគោនោះ ស្របពេលនោះ ក៏មានសត្វក្អែកមួយក្បាលហើរមកទំដើមល្ហុងខ្ញែនោះ ហើយប្រាថ្នាចង់ស៊ីសាច់គោនោះដែរ ក្អែកកាលឃើញចចកមានវត្តមាននៅទីនោះ ក៏និយាយលើកជើងថា “បពិត្រស្ដេចម្រឹគ អ្នកមានរូបរាងកាយល្អឆើតដូចជាគោស្ទាវទើបនឹងឡើងកទាំងមានសេចក្ដីអង់អាចក្លាហានបីដូចរាជសីហ៍

Read more

ដំណើរទស្សនាចរលើទឹកដីអាមេរិក

ការមកស្នាក់នៅប្រទេសសហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនាចរ សន្ទនាប្រាស្រ័យទំនាក់ទំនង ជាមួយនឹងប្រជាជនអាមេរិក និងជនបរទេសដែលមកទេសចរណ៍ក្នុងសហរដ្ឋអាមេរិក។ តាមទម្លាប់អ្នកទស្សនាចរ ចំបាច់ត្រូវពង្រីកពិភពលោក និងទស្សនវិស័យអោយបានទូលំទូលាយ ដោយការសន្ទនាប្រាស្រ័យ ស្គាល់គ្នាទៅវិញទៅមក ដើម្បីអោយដឹងថា ពួកគេមកពីណា? ធ្វើអ្វី? ចូលចិត្តអ្វីជាពិសេស? ។ សរុបសេចក្ដីមក គឺការចងសម្ព័ន្ធមិត្ត ក្នុងន័យបែងចែក រំលែកបទពិសោធ ទស្សនៈ គំនិត ជាមួយនឹងបរទេសហ្នឹងឯង ។ លទ្ធផលដែលទទួលបានពីការសន្ទនា គឺពួកគេ

Read more

គួរឲ្យងារលោកបណ្ឌិត កែម ឡីជាសច្ចទេវោ ឬ សច្ចវាទី?

គេនាំគ្នាឲ្យតម្លៃលោកបណ្ឌិត កែម ឡី ថា God of Truth សច្ចទេវោ ប៉ុន្តែនៅក្នុងក្បួនច្បាប់គ្រប់សាសនាដូចជាគ្មានពាក្យនេះទេ នៅក្នុងព្រះពុទ្ធសាសនា មានតែពាក្យថា សច្ចវាទី អ្នកមានប្រក្រតីពោលពាក្យពិត ពាក្យពិតនៅទីនេះ សំដៅដល់ ฺពាក្យពិត ៣ ប្រការ គឺ សភាវសច្ចៈ សម្មតិសច្ចៈ និង បរមត្ថសច្ចៈ ។ លោកបណ្ឌិតកែម

Read more

រឿងកំប្លែងទី១៩ សួនសត្វសាហាវ

រឿងកំប្លែងទី១៩ សួនសត្វសាហាវ នៅក្នុងសួនមួយឈ្មោះថាសួននយោបាយសត្វ មានសត្វចម្រុះដែលរស់នៅលាយឡំគ្នា រួមទាំង សត្វតោ ខ្លា គោ ក្របី សេះ មាន់ ទា ចាប លលក និងសត្វជាច្រើនទៀត ។ នៅជ្រុងមួយនៃសួន មានដើមឈើជាច្រើនដែលមានផ្លែច្រើន និង មានចំណីជាច្រើនក្រៃលេងនៅទីនោះ តែកន្លែងផ្សេងៗទៀតមិនសូវមានអាហារហូបទេ ។ សត្វសាហាវៗដូចជា ពស់វែក ខ្លា

Read more

រឿងកំប្លែងទី១៨ ស្មានតែគេមើលមិនឃើញ

រឿងកំប្លែងទី១៨ ស្មានតែគេមើលមិនឃើញ នៅក្នុងចក្រវាល មានបុរសម្នាក់ឈ្មោះ ហួសស្តាយ ថេកអូវើ ជាបុរសលោភលន់ដែលតែងតែចង់បាន ចង់មាន ចង់ត្រួតត្រា និង គិតថាអ្វីៗជារបស់គាត់ និងក្រុមគ្រួសារតែម្នាក់គាត់ ។ ថ្ងៃមួយបុរសមានចិត្តលោភលន់បានទៅរៀនវិជ្ជាសីលពីលោកតាឥស្សីនៅខេត្តចក្ររាសីស្ថិតនៅផ្កាយព្រះអាទិត្យដែលជាផ្លូវនៃផ្កាយព្រះគ្រោះ ។ បុរសបានរៀនចេះចាំស្ទាត់ ក៏ត្រឡប់មកសាកវិជ្ជានៅពិភពថ្មីដែលព្យាយាមប្រមូលទ្រព្យធន ទ្រពសម្បត្តិពីអ្នកស្រុកតាមវិជ្ជាពិសេសដែលអ្នកស្រុកពិបាកដឹង និងឃើញ ។ ដោយសារតែមហិច្ចតាគ្មានទីបញ្ចប់ បុរសបានព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីគ្រប់គ្រងទ្រព្យធនទាំងអស់ដែលមានដោយអាថិកំបាំងបំផុតដែលមិនអាចឲ្យលេចឭខ្ចរខ្ចាយបានឡើយ ។ ជាអកុសល នៅថ្ងៃមួយ

Read more

រឿងកំប្លែងទី១៧ ពុករលួយដល់បាតដាល

រឿងកំប្លែងទី១៧ ពុករលួយដល់បាតដាល សង្គមដែលរីកចម្រើន រុងរឿង ចាប់ផ្តើមពីការកសាងប្រព័ន្ធយុត្តិធម៌សង្គម និង ប្រព័ន្ធសុច្ចរិតភាពខ្ពស់តាមរយៈកម្មវិធីបណ្តុះគ្រាប់ពូជល្អ មានគុណភាព និងភាពស្មើគ្នាចំពោះមុខច្បាប់ ។ នៅក្នុងកិច្ចប្រជុំអន្តរប្រទេសមួយ បុរសបីនាក់មកពីប្រទេសវៀតណាម ថៃ និង ខ្មែរ បានយកឱកាសពេលសម្រាកជជែកគ្នាពីបញ្ហាពុករលួយនៅប្រទេសរៀងៗខ្លួន ។ បុរសវៀតណាមឈ្មោះ ង្ងៀងតន់បានចាប់ផ្តើមនិយាយប្រាប់មិត្តភក្តិដែលអង្គុយជាមួយគ្នាថា ស្រុកខ្ញុំតឹងតែងណាស់ មិនងាយពុករលួយទេ ចង្អៀតណាស់ ហើយបើគេចាប់បានមិនថាឡើយរដ្ឋមន្រ្តី សូម្បីតែលេខាបក្សក៏ជាប់ទោសដែរ ។

Read more

រឿងកំប្លែងទី១៦ យាយចាស់ៗអាយុ ៧០ ឆ្នាំមានកូនខ្ចី

រឿងកំប្លែងទី១៦ យាយចាស់ៗអាយុ ៧០ ឆ្នាំមានកូនខ្ចី ការសិក្សាសុខភាពបន្តពូជ ស្រ្តីអាយុ១៥ដល់៤៩ឆ្នាំ គឺជាស្រ្តីក្នុងវ័យបន្តពូជដែលអាចបង្កកំណើតកូនចៅបាន ។ ផ្ទុយទៅវិញ ស្រ្តីដែលមានអាយុលើសពី៥០ឆ្នាំ ភាគច្រើនលើសលប់អស់រដូវនិងលែងមានលទ្ធភាពបង្កកំណើតបាន បើទោះណាពួកគាត់នៅសកម្មផ្លូវភេទក៏ដោយ ។ ចុះហេតុអ្វីបានជាយាយចាស់ៗខ្មែរអាយុ៧០ឆ្នាំ ៨០ឆ្នាំ និងជាង៨០ឆ្នាំបច្ចុប្បន្ននៅមានកូនខ្ចីម្នាក់ៗរហូតដល់៣ទៅ៥នាក់យ៉ាងនេះទៅវិញ ? នៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅវេលាម៉ោងប្រមាណ៤រសៀល មានយាយម្នាក់ឈ្មោះយាយពេជ្រ សីុឡាត់ មានអាយុ៧២ឆ្នាំបានបណ្តើរកូនតូចៗ៤នាក់

Read more