រឿងកំប្លែងទី ១០ មុងជ្រលក់មានលក់នៅផ្សារដែរ

រឿងកំប្លែងទី ១០ មុងជ្រលក់មានលក់នៅផ្សារដែរ ម្នាក់ងារសុខភាពម្នាក់ឈ្មោះ ពូលក់មុង បានផ្សព្វផ្សាយដល់ពលរដ្ឋដែលរស់នៅតាមតំបន់ព្រៃភ្នំថាសូមបងប្អូនមកទទួលមុងជ្រលក់ដែលការពារជម្ងឺគ្រុនចាញ់ដោយឥតគិតថ្លៃ ! ហើយមុងនេះមិនមានលក់នៅទីផ្សារទេ ។ តឹងតែងណាស់ព្រោះធ្លាប់មានអំពើពុករលួយកន្លងមក ។ គ្រូងនដែលបានចូលរួមក្នុងកម្មវិធីដែរ បានសួរភ្នាក់ងារសុខភាពខេត្តថា តើលោកចែកឲ្យមួយគ្រួសារចំនួនមុងប៉ុន្មាន ? ពូលក់មុងបានឆ្លើយថា មួយគ្រួសារបាន២ទៅបីមុង ។ លោកគ្រូងនបានសួរបន្តថា ចុះគ្រួសារខ្ញុំមានសមាជិក១១នាក់ ដេកអត់គ្រប់ទេ ? ពូលក់មុងឆ្លើយថា ទិញនៅផ្សារខ្លះទៅ !

Read more

រឿកំប្លែងទី ៩ តើអ្នកស្រោចផ្កា និងថៅកែ មួយណាឆ្លាតជាង!

រឿកំប្លែងទី ៩ តើអ្នកស្រោចផ្កា និងថៅកែ មួយណាឆ្លាតជាង! ពូសៅរ៍ជាអ្នកបម្រើនៅក្នុងផ្ទះពូសុខ ថ្ងៃមួយព្រះអាទិត្យបានបញ្ចេញកម្ដៅយ៉ាងខ្លាំង ពូសៅរ៍ក៏ចាប់ផ្តើមស្រោចផ្កាយ៉ាងសកម្ម ដែលបណ្តាលឲ្យថៅកែកោតសរសើរនិងពេញចិត្តខ្លាំងណាស់ ចេះស្រោចផ្កាបានល្អ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លំាង ដែលអ្នកស្រោចផ្កាក៏សម្រេចចិត្តឈប់ស្រោច។ ថៅកែក៏ចេញមកមើលម្តងទៀត មិនឃើញអ្នកបម្រើស្រោចផ្កា ក៏ស្រែកសួរថា វាយ៉ាងម៉េចបានជាឯងមិនស្រោចផ្កាបន្តទៀត អ្នកបម្រើប្រាប់ថា ភ្លៀងមកហើយថៅហ្វាយ មិនបាច់ស្រោចទេ ថៅកែបានបន្ទោសថា បើខ្លាចទទឹកខ្លួនម៉េចបានជាមិនយកឆ័ត្រមកបាំងទៅ ហើយស្រោចបន្ត ពូសៅរ៍ដោយសាតែខ្លាចអំណាចរបស់ថៅកែ ក៏ស្រោចផ្កាបន្តទាំងមានភ្លៀងខ្លាំង។

Read more

មនុស្សចាស់ជា ព្យុះគំនិត និង ជង្រុកព័ត៌មាន

មនុស្សចាស់ជា ព្យុះគំនិត និង ជង្រុកព័ត៌មាន មរតកទាំងពីរនាក់ធ្លាប់ជាតំណាងរាស្រ្តសម័យសាធារណរដ្ឋ ១៩៧០ដល់១៩៧៥ ជាប្រធាន គជប បច្ចុប្បន្ន និងម្នាក់ទៀតជាអតីតឧបនាយករដ្ឋមន្រ្តីក្រោយ១៩៩៣ នោះបានឆ្លងកាត់របបនិងការងារ៥ជំនាន់ ។ ព័ត៌មាន បទពិសោធន៏ជីវិត និងប្រវត្តិសាស្រ្តមិនបានកត់ត្រាទុកបានគ្រប់ជ្រុងជ្រោយនោះទេ ។ ដូចនេះ គួរប្អូនៗមេត្តាចំណាយពេលវេលាឯកជនឲ្យបានច្រើនដើម្បីផ្តល់ការគោរព និង ដកស្រង់យកឯកសាររស់ទាំងនេះ ។ ប្រសិនបើមិនដូចនេះទេ ឯកសាររស់អាចបាត់បង់ដោយប្រការណាមួយ ។ មានជីវិត

Read more

ត្រីហែលបណ្តោយទឹកជាត្រីងាប់

ត្រីហែលបណ្តោយទឹកជាត្រីងាប់ ត្រីទន្លេមេគង្គបើកាលណាហែលបណ្តោយទឹកហើយនោះវាត្រូវតែងាប់ ឬពន្យាពេលនៃការងាប់ ដោយសារ ៖ ហែលបណ្តោយទឹកយូរៗទៅនោះ នៅថ្ងៃណាមួយ បើមិនជាប់មងប្រជានេសាទ ឬធ្លាក់ចូលក្នុងឧបករណ៍នេសាទណាមួយក៏គង់តែធ្លាក់ចូលទៅក្នុងសមុទ្រងាប់ដែរ។ ភាពធ្ងន់ធ្ងរជាងនេះ ត្រីហែលបណ្តាយទឹកទន្លេមេគង្គ មុនធ្លាក់ចូលទៅក្នុងសមុទ្រត្រូវឆ្លងកាត់ទន្លេជ្រៃធំ និងក្អមសំណ ខេត្តកណ្តាល រួចធ្លាក់ទៅដែនទន្លេយួន ឆ្ពោះទៅដែនសមុទ្រយួន។ ដូចនេះដែរ ធ្វើជាត្រីត្រូវចេះហែលបញ្រ្ចាសទឹក ឬធ្វើជាមនុស្សត្រូវជ្រើសរើសផ្លូវដែលត្រឹមត្រូវបើទោះជាផ្លូវនោះមិនត្រូវជាមួយបំណងប្រាថ្នាប្រធានរបស់ខ្លួនក៏ដោយ។ ត្រីទឹកសាបមិនអាចរស់នៅជាមួយសមុទ្របានទេ ឬផ្ទុយពីនេះ  

Read more

ទៅ ឬ មិនទៅ

ទៅ ឬ មិនទៅ ពលរដ្ឋភាគច្រើនជាពិសេសយុវជនបានបើកបេះដូង បើកត្រចៀក បើកភ្នែក និង បើកប្រាជ្ញាយ៉ាងទូលាយ ទទួលយកអ្វីដែលថ្មី អ្វីដែលប្រសើរ អ្វីដែលជាប្រជាធិបតេយ្យពិត ។ តើថ្នាក់ដឹកនាំព្រមទៅ ឬ មិនទៅ ។ អ្នកនយោបាយណាដែលមិនអាចផ្លាស់ប្តូរទាន់យុវជនទេនោះ ជីវិតនយោបាយរបស់អ្នកនោះនឹងរំកិលទៅរកចំណុចសូន្យ ។ កម្លាំងកកិតមិនអាចកើតមានបានទេ ករណីដែលអ្នកមិនអាចដាក់ឲ្យវាប៉ះគ្នាបាន ។ ដើរមិនទាន់គេ ចង់បបួលគេត្រឡប់ទៅក្រោយវិញ !

Read more

រឿងកំប្លែងទី៨ ដូចតែគ្នាទេពូអើយ

រឿងកំប្លែងទី៨ ដូចតែគ្នាទេពូអើយ ក្រុមការងារមួយក្រុមបានទទួលបញ្ជាចុះមូលដ្ឋាន និងឲ្យលើកឡើងពីអ្នកនយោបាយមានស្រីច្រើន ។ លោកម្នាក់ឈ្មោះ ជ្រួលជ្រើមបានជួបប្រធានភូមិ មេឃុំ ចៅហ្វាយស្រុក និងអ្នកមុខអ្នកការក្នុងខេត្តជាច្រើនរូបក្នុងវេទិកាគណបក្សមួយ ។ លោកជ្រួលជ្រើមបានប្រជុំក្រុមការងារថា យើងត្រូវលើកពីស្នេហាក្រៅគ្រួសាររបស់មេគណបក្សគេ ថាមេដឹកនាំគណបក្សគេមានស្រីច្រើន និងមានស្នេហាលួចលាក់ ។ ប្រធានភូមិឈ្មោះបីបានឆ្លើយថា កុំអីព្រោះពលរដ្ឋក្នុងភូមិបានដឹងថាខ្ញុំមានប្រពន្ធបី និងក្រុមការងារយើងមានដូចគ្នា ។ ម្យ៉ាងទៀត យប់មិញបងយកមួយដែរ ហើយពលរដ្ឋដឹងគ្រប់គ្នា ។ មេក្រុមបានស្រែកថា

Read more

រឿងកំប្លែងទី៧ បានតែថា អត់ធ្វើ

រឿងកំប្លែងទី៧ បានតែថា អត់ធ្វើ ដៃ និងជើងរបស់មនុស្សនៅពេលធ្វើការសំណង់ហត់នឿយតែងតែខឹងនឹងមាត់ ព្រមទាំងស្តីបន្ទោសឲ្យមាត់ថាបានតែហូបយករស់ជាតិ ហើយឆ្ងាញ់តែឯង មិនព្រមជួយធ្វើការងារ ។ មាត់នៅពេលហូបអាហាររាល់ថ្ងៃតែងតែរអ៊ូថាក្រពះចាំតែត្រងយកអាហារដែលមិនព្រមជួយទំពារ ។ លើសពីនេះ ក្រពះ និងពោះវៀនក៏បានច្រណែនទៅសរីរាង្គដទៃទៀត ដូចជាថ្លើម សរសៃឈាម ។ល។ ចំណែកឯសរសៃឈាមនៅមិនសុខបានមួម៉ៅទៅនឹងសរីរាង្គនានាដូចជាដៃ ជើងដែលសរសៃឈាមខំប្របាច់ឈាមយកទៅចិញ្ចឹម ។ ដូចនេះសិរីរាង្គមានមុខងារសំខាន់ៗ រៀងៗខ្លួនដើម្បីអាចចិញ្ចឹមខ្លួនប្រាណមនុស្សឲ្យរស់បាននិងដំណើរការទៅរលូន ។ ក្នុងសាលារៀនមាននាយកសាលា គ្រូកីឡា

Read more

យុទ្ធនាការ ១០០ រាត្រី របស់លោកបណ្ឌិត កែម ឡី ត្រូវរលាយ

យុទ្ធនាការ១០០ រាត្រី របស់លោក កែម ឡី ត្រូវរលាយ ១០០ រាត្រីមានបងប្អូនខ្លះ បានជេរខ្ទមអុកថា លក់ក្បាល ឬត្រូវគណបក្សកាន់អំណាចទិញក្បាលបានហើយ ប៉ុន្តែយើងចង់ប្រាប់ថា អ្នកដែលអាចទិញ ឬបញ្ជាយើងអោយទៅស្លាប់បាន មានតែមនុស្សម្នាក់គត់ នោះគឺ ម្ចាស់ប្រទេសនេះ, រាស្ត្រខ្មែរ។ ហើយម្យ៉ាងទស្សនៈជុំវិញការសម្លាប់ លោក កែម ឡី គឺ មិនមែនជាទស្សនៈខ្ទមអុកទេ តែជាទស្សនៈរបស់ស្មេរម្នាក់

Read more

ការតស៊ូមិនមែនមានតែការបោះឆ្នោត

ការតស៊ូមិិនមែនមានតែការបោះឆ្នោត ការតស៊ូចាត់ជាការប្រឈមមុខនឹងសត្រូវ បើកម្លាំងយើងខ្សោយ ការតស៊ូប្រាកដជាប្រឈមនឹងបរាជ័យ ប៉ុន្តែបើកម្លាំងយើងខ្លាំង សត្រូវប្រាកដជាប្រឈមនឹងបរាជ័យ ហេតុនោះ ការតស៊ូអាស្រ័យទៅលើកម្លាំងខ្លាំង ម្យ៉ាងទៀត ភ្លើងដែលឆេះខ្លាំងអាចឆេះកម្ទេចអ្វី ៗដែលនៅចំពោះមុខបាន យ៉ាងណាមិញ កំហឹងមហាជនដែលខឹងខ្លាំងដល់កម្រិតក៏អាចឆេះកម្ទេចភាគីផ្ទុយគ្នាបានដូច្នោះដែរ ។ សព្វថ្ងៃ កំហឹងមហាជនកំពុងពុះកញ្ជ្រោលខ្លាំងព្រោះតែការបាត់បងវីរជនតស៊ូរបស់ខ្លួន គឺ លោកបណ្ឌិត កែម ឡី វាជាឱកាសល្អសម្រាប់អ្នកនយោបាយដែលត្រូវការឈ្នះដោយកំហឹងមហាជន ទោះជាការឈ្នះប្រកបដោយ ការបាត់បង់ខ្លះក៏ដោយ ប៉ុន្តែអ្នកនយោបាយក្លាហានត្រូវតែប្រថុយនិងឆក់យកឱកាសនេះ ផ្ទុយទៅវិញ

Read more

គតិអ្នកតស៊ូ : ស៊ូស្រក់ឈាមមិនសម្រក់ទឹកភ្នែក

នៅលើសមរភូមិនៃការតស៊ូប្រយុទ្ធនឹងខ្មាំងសត្រូវ មេទ័ពនិងកូនទាហានត្រូវតែរឹងប៉ឹងនិងម៉ឺងម៉ាត់ ទោះបីមានការបាត់បង់ក៏ដោយ មិនត្រូវសម្រក់ទឹកភ្នែកនៅចំពោះមុខសត្រូវជាដាច់ខាត ព្រោះមិនត្រូវការបង្ហាញចំណុចខ្សោយឲ្យសត្រូវដឹង ប៉ុន្តែសម្រាប់គ្រួសាទ័ពដែលបាត់បង់ ការសម្រក់ទឹកភ្នែកចាត់ជារឿងធម្មតា យ៉ាងណាមិញ អ្នកតស៊ូ អ្នកស្នេហាជាតិទាំងឡាយត្រូវតែរឹងប៉ឹងឡើង ត្រូវតែខំទប់ចិត្តសោកសង្រេងឲ្យបានដើម្បីកុំឲ្យសត្រូវដឹងថា យើងទន់ជ្រាយ ខ្វះអំណត់អត់ធ្មត់ ប៉ុន្តែសម្រាប់ប្រជាជនទូទៅ យើងមិនហាមឃាត់ពួកគាត់បានទេ ព្រោះយើងក៏ផ្នែកមួយរបស់គាត់ ។ សម្រាប់អ្នកតស៊ូ អ្នកស្នេហាជាតិទាំងឡាយ ការស្លាប់គឺជារឿងធម្មតា ព្រោះការតស៊ូតែងមានពាក្យថា បាត់បង់ និងជោគជ័យ ។ លោកបណ្ឌិត

Read more

រឿងកំប្លែងទី ៦ មេទ័ព និង នយោបាយ

រឿងកំប្លែងទី៦ មេទ័ព និង នយោបាយ នៅក្នុងអង្គភាពទ័ពមួយដែលមានពលប្រមាណ ២០០០ នាក់ មានមេទ័ពធំម្នាក់ និង មេទ័ពរង ៤ នាក់ ។ រសៀលគងភ្នំ បុរសឈ្មោះ ចម្រើន ជាកូនទាហានបានត្រឡប់មកផ្ទះជាមួយរបបប្រចាំឆ្នាំ ខោអាវទាហានពីរសម្រាប់ សម្ភារៈ និងស្បៀងឧបត្ថមមួយចំនួន ។ ប្រពន្ធឈ្មោះ រចនា មានកូនប្រុសប្រាំនាក់ បានសួរទៅប្តីថា

Read more

សម្តីមាសទាំង ១០ ឃ្លា របស់លោកបណ្ឌិត កែម ឡី សម្រាប់គិត ពិចារណា

សម្តីមាសទាំង ១០ ឃ្លា របស់លោកបណ្ឌិត កែម ឡី សម្រាប់គិត ពិចារណា ។ 1. ធ្វើជាអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត ។ 2. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត ។ 3. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ ។ 4. ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ ។ 5.

Read more

សម្លាប់​លោក​ កែម​ ឡី​ ​​ធ្វើ​ឃាត​ប្រជាប្រិយរដ្ឋ​អំណាច​​

លោក កែម ឡី ត្រូវបានធ្វើឃាតបន្ទាប់ពីលោកបានអះអាងថា របាយការណ៍របស់ Global  Witness «Hostile Takeover» ដែលនិយាយពីការក្តោបក្តាប់សេដ្ឋកិច្ចរបស់គ្រួសារត្រកូល ហ៊ុន ថាមានការពិតចំនួនដល់ទៅ ៩៥%និងសកម្មភាពចុះសិក្សាដល់មូលដ្ឋានជាច្រើនរបស់លោក ពិសេសគឺទាក់ទងនឹងជនអន្តោប្រវេសន៍វៀតណាមនិងគម្រោងសិក្សាបម្រុងនឹងធ្វើតាមកោះនានានៅក្បែរប្រទេសវៀតណាម ។ ខ្ញុំធ្លាប់អះអាងថាមូលហេតុដែលគេមិនចង់ធ្វើឃាតរូបលោក ព្រោះលោកមានការគាំទ្រខ្លាំងមិនមែនត្រឹមតែពីសាធារណជននោះទេគឺសូម្បីតែនៅក្នុងគណបក្សកាន់អំណាចក៏មានអ្នកគាំទ្រលោកមិនតិចដែរ ។ ជាក់ស្តែងណាស់ ការយល់ឃើញរបស់ខ្ញុំខុសហើយ ការគាំទ្រទាំងនេះមិនអាចធ្វើជាខែលការពារលោកបានទេ នៅពេលអ្នកបញ្ជាមិនខ្វល់ពីផលវិបាកកើតក្រោយពីឃាតកម្ម។ ទោះបីយ៉ាងណា គេអាចប្រាកដបានថាឃាតកម្មនេះនឹងទទួលបានលទ្ធផលផ្ទុយពីបំណងដែលអ្នកបញ្ជាឃាតកចង់បាន៖ សាធារណជននឹងមិនត្រឹមតែមិនបាក់ស្បាតទេ

Read more

រឿងកំប្លែងទី៥ ៖ សិស្សនិងគ្រូនិយាយរឿងនយោបាយក្នុងសាលា

រឿងកំប្លែងទី៥ ៖ សិស្សនិងគ្រូនិយាយរឿងនយោបាយក្នុងសាលា នៅថ្ងៃមួយ សាស្រ្តាចារ្យមហាវិទ្យាល័យម្នាក់ឈ្មោះ គ្រូភ័យខ្លាច ក្រោយពីបានទទួលការណែនាំពីគណបក្សយើងមក គាត់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏បានប្រជុំប្រាប់ដល់សិស្សថា សូមប្អូនៗឈប់ជជែក ឬនិយាយរឿងនយោបាយក្នុងសាលាពី ព្រោះយើងមិនមែនជាអ្នកនយោបាយទេ ។ សិស្សទាំងអស់ក្នុងថ្នាក់ក៏នៅស្ងៀម ហើយមានសិស្សម្នាក់ឈ្មោះថា ក្លាហាន បានអង្គុយឆ្ងល់ និងសួរទៅគ្រូវិញថា ខ្ញុំខ្លាចគេបណ្តេញចេញពេលនិយាយរឿងនយោបាយ ខ្ញុំត្រូវតែប្រយ័ត្ន ប៉ុន្តែសុំសួរលោកគ្រូមួយ តើឈប់និយាយទាំងគ្រូ នាយកសាលា ទាំងសិស្ស និងទាំងបុគ្គលិកសិក្សាមែនទេ

Read more

រឿងកំប្លែងទី៤ ៖ មីងស្រុកស្រែអាចធ្វើជារដ្ឋមន្រ្តីបាន

រឿងកំប្លែងទី៤ ៖ មីងស្រុកស្រែអាចធ្វើជារដ្ឋមន្រ្តីបាន លោកពូនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្បែរអង់តាសោម ឈ្មោះពូ សំ បាននិយាយនៅហាងកាហ្វេថា រដ្ឋមន្រ្តី មួយៗរៀនបានច្រើន មានបទពិសោធន៍ក្នុងការងារ ចេះគ្រប់គ្រងរដ្ឋបាលទូទៅ មានជំនាញពិតប្រាកដអ្វីមួយ និងមានទេពកោសល្យក្នុងការដឹកនាំទើបអាចធ្វើរដ្ឋមន្រ្តីបាន ។ កុមារឈ្មោះ ចយ បានឆ្ងល់ថា ខ្ញុំឃើញមុខពូរដ្ឋមន្រ្តីច្រើននាក់នៅលើវេទិការាល់ថ្ងៃ អង្គុយមួយព្រឹកៗ តើអង្គុយក្រោយគេ ចាំបាច់ចេះអ្វីដែរ ? ពូសំបានពន្យល់កុមារថា

Read more

រឿងកំប្លែងទី៣ ស្តីពីតើយួនបោះឆ្នោតឲ្យគណបក្សណា

រឿងកំប្លែងទី៣ ស្តីពីតើយួនបោះឆ្នោតឲ្យគណបក្សណា ស្រី្តវៀតណាមបីនាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដោយសារតែរឿងបោះឆ្នោត ។ ស្រ្តីវៀតណាទី ១ ឈ្មោះ តើយ ហៅ ផល្លា បានលើកឡើងថា ឥឡូវរកសុីអត់បាន លក់អត់សូវដាច់ និងប្អូនប្រុសខ្ញុំមកបីខែហើយរកការងារធ្វើអត់បាន ។ ស្ត្រីវៀតណាទី២ ឈ្មោះ ហ្វឿង ហៅ ចិន្តា បានលើកឡើងថាអ្នកធំកម្ពុជារវល់ឈ្លោះគ្នាពិបាករកសុីលក់ដូរ ទៅណាមកណាពិបាក ខ្ញុំខំបោះឆ្នោតឲ្យគណបក្សយើងហើយ ថាបានសុខ តែនៅតែរកសុីអត់បាន

Read more

រឿងកំប្លែងទី២ ៖ តើមន្រ្តីស្អាតស្អំមានរាងបែបណា ?

រឿងកំប្លែងទី២ ៖ តើមន្រ្តីស្អាតស្អំមានរាងបែបណា ? មន្រ្តីបីនាក់បានជជែកគ្នាពីកន្លែងការងារ មន្រ្តីម្នាក់ឈ្មោះថា ស្អាតស្អំ បាននិយាយថា ខ្ញុំធ្វើការជាង ២០ ឆ្នាំហើយ នៅតែជាបុគ្គលិកការិយាល័យដដែល និងកាំប្រាក់ឡើងបានពីរបីកាំ ។ មន្រ្តីម្នាក់ទៀតឈ្មោះថា ជើងពីរ បានឆ្លើយថា មកពីមិត្តឯងចេះតែជំនាញបច្ចេកទេសមួយមុខ ។ មិត្តឯងមិនអាចឡើងធំ និងបានការប្រាក់ច្រើនបានទេ លុះត្រាតែចេះជំនាញនយោបាយមួយទៀត ។ មន្រ្តីស្អាតស្អំបានសួរបន្តថា ចេះជំនាញនយោបាយយ៉ាងដូចម្តេចទៅ

Read more

រឿងកំប្លែងទី១ ៖ អ្នកវិភាគអត់ចេះអ្វីទេ

រឿងកំប្លែងទី១ ៖ អ្នកវិភាគអត់ចេះអ្វីទេ មានបុរសពីរនាក់ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម និងនយោបាយខ្មែរ នៅថ្ងៃទី២៧ មិថុនា ២០១៦ បុរសឈ្មោះ បញ្ហា បានលើកឡើងថា ៖ សង្គមយើងឥឡូវសប្បាយណាស់ មានកន្លែងផឹកសុីគ្រប់ទីកន្លែង លេងល្បែងសុីសងតាមចិត្ត និងមានកន្លែងទិញគ្រឿងញៀនបានទៀតផង ។ បុរសឈ្មោះ ពូកែស្តាប់ បានសួរថា ហេតុអ្វីបានជាលោកកែម ឡីចេះគ្រប់មុខ និង និយាយត្រូវៗ និង

Read more

ក្រោយការស្លាប់របស់ បណ្ឌិត កែម ឡី

ក្រោយការស្លាប់របស់ បណ្ឌិត កែម ឡី គាត់ស្លាប់បាត់ហើយ។ គាត់នឹងស្លាប់ទៅអត់ប្រយោជន៍ បើសិនជាក្រោយពេលនេះទៅ យើងទាំងអស់គ្នាមិនបានកែប្រែការគិតរបស់យើង។ ការទៅដង្ហែរសព ការគោរព ការសោកស្តាយជារឿងគួរណាស់ តែនៅមានរឿងមួយទៀតដែលយើងត្រូវធ្វើឱ្យបាន ដើម្បីកុំឱ្យមានអ្នកស្លាប់ដូចគាត់ទៀត។ ការដែលគាត់ខំប្រឹងនិយាយពីនេះពីនោះ ដោយប្រើទ្រឹស្តីផង ប្រើការគិតរបស់គាត់ផង ក៏ដើម្បីឱ្យអ្នកស្តាប់ចេះគិត ចេះយល់ដែរ។ ដោយសារតែយើងគ្រប់គ្នាល្ងង់ពេក ទើបគាត់ត្រូវនិយាយដល់ៗ ប៉ុន្តែការនិយាយបែបនេះ ធ្វើឱ្យគាត់ត្រូវអស់ជីវិតទៅ។ នៅពេលដែលគាត់ស្លាប់ អ្នកទាំងអស់គ្នា បានទម្លាក់កំហុសទាំងអស់ទៅលើអ្នកដែលសម្លាប់គាត់

Read more

លោកបណ្ឌិត កែម ឡី ជានរណា?

គ្រប់គ្នាមានការភ្ញាក់ផ្អើលនិងថ្កោលទោសយ៉ាងខ្លាំង ក្រោយពីមានឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់រហស្សនាមថាជា អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា ។ លោកត្រូវបានជនអនាមិកបាញ់សម្លាប់នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ២០១៦ នេះ ខណៈលោកកំពុងអង្គុយពិសាកាហ្វេនៅក្នុង Star Mart ស្តុបបូកគោនៅម៉ោងជាង ៨ ព្រឹក ។ លោកស្លាប់ក្នុងជន្មាយុ

Read more

យកបណ្ឌិត កែម ឡី ជាកម្លាំងវាយបកសត្រូវ

យកកាំភ្លើងខ្លីបាញ់សម្លាប់ ប៉ុន្តែបែរជាខ្ទាតឈាមមកប្រឡាក់អាវឃាតករទៅវិញ ហើយរយៈពេលនៃការបាញ់ និងការចាប់បាន គឺ ខុសគ្នាក្នុងរង្វង់ ១៥ ទៅ ២០ នាទី លឿនខុសធម្មតា។ ចំណែកឃាតករវិញ  ឈាមប្រឡាក់ អាវហើយ នៅតែជិះរត់ទៅទាំងជាប់ឈាមលើអាវ ។ ឈ្មោះឃាតករ “ជួប សម្លាប់” គឺជារហ័ស្សនាមសុទ្ធសាធដែលគេកំណត់ឲ្យស្រាប់  ។ ទី២. តាំងតែពីដើមមក គឺ កែម

Read more