ចាប់ព្រះរាមរាជាជ្រមុជទឹកបឹងខ្យង

នៅច.ស. ១១៤១ ម.ស.១៧០១ ព.ស.២៣២៣ គ.ស.១៧៧៩ ឆ្នាំកុរ ឯកស័ក ពញាតេជោ ទែន ពញាសែនទងហ្វាជាប្អូន បំភៀសគ្រួសារភៀសទៅនៅក្រុងយួន ។ កងទ័ពសម្តេចចៅពញាមហាក្សត្រសឹកនិងចៅពញាសុរសីហ៍វិស្ណ្វាធិរាជវាយប្រហារក្រុងលានជាងបានហើយ បញ្ជាឲ្យប្រមូលទ្រព្យសម្បត្តិ កាំភ្លើងធំ កាំភ្លើងតូច និង គ្រួសារចូលមកកាន់ក្រុងពាន់ប្រាវ ហើយឲ្យកងទ័ពហ្លួងព្រះបាងទៅវាយក្រុងទន្ត  យួនហៅថា ក្រុងសឺងី ក្រុងម៉យ  ២ ក្រុងនេះជាលាវខ្មៅ នៅមាត់ច្រកព្រំដែនក្រុងយួន

890 total views, no views today

Read more

ទ័ពខ្មែរ ១ ម៉ឺនជួយសៀមវាយលាវ

លុះខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ច.ស.១១៤០ ម.ស.១៧០០ ព.ស.២៣២២ គ.ស.១៧៧៨ ចៅពញាសុរសីហ៍វិស្ណ្វាធិរាជលើកកងទ័ពធនបុរីចេញទៅ ១ ម៉ឺននាក់ ដល់ក្រុងបន្ទាយពេជ្រ  ក៏ជូនដំណឹងដល់សម្តេចព្រះរាមរាជាថា នឹងឡើងទៅវាយប្រហារក្រុងលាវតាមដងទន្លេមេគង្គរហូតដល់ក្រុងវៀងច័ន្ទ ស្នើសុំរេហ៍ពល ១ ម៉ឺនព្រមទាំងស្បៀងអាហារផង ។ សម្តេចព្រះរាមរាជាត្រាស់ឲ្យកេណ្ឌប្រជាជនក្រុងកំពង់ស្វាយ ក្រុងស្រីសន្ធរ ក្រុងត្បូងឃ្មុំ ប្រមូលបាន ១ ម៉ឺននាក់ ចៅពញាសុរសីហ៍វិស្ណ្វាធិរាជលើកកងទ័ពជើងទឹកទៅខាងក្រុងទន្លេធំ ដល់ក្រុងសំបុកសម្បូរណ៍

1,033 total views, no views today

Read more

អតីតព្រះនារាយណ៍រាជាទ្រង់សោយពិរាល័យព្រោះទោមនស្សព្រះទ័យរឿងឃាតកម្មព្រះអនុជ

លុះច.ស.១១៣៨ ម.ស.១៦៩៨ ព.ស.២៣២០ គ.ស.១៧៧៦ ក្រុមយួនបះបោរ ប្រយុទ្ធប្រឆាំងនឹងព្រះចៅក្រុងវៀត ហើយចូលទៅវាយប្រហារ ក្រុងព្រៃនគរ ចៅហ្វាយក្រុងព្រៃនគរឲ្យចូល មកស្នើសុំរេហ៍ពលស្បៀងអាហារទៅជួយ ច្បាំងក្រុមយួនបះបោរនោះ សម្តេចព្រះរាមរាជាឆ្លើយតបថា ខ្មែរមិនចំណុះ យួនទេ ហេតុនោះ ទើបទ្រង់មិនប្រោសព្រះរាជទាន ។ ចៅហ្វាយក្រុងព្រៃនគរខឹងក្រោធ ទើបឲ្យលើកកងទ័ពមកច្បាំង ប៉ុន្តែច្បាំងមិនឈ្នះក៏លើកត្រឡប់ទៅព្រៃនគរវិញ ។ លុះមកដល់ឆ្នាំរកា នព្វស័ក ច.ស.១១៣៩ ម.ស.១៦៩៩

734 total views, 1 views today

Read more

ព្រះនារាយណ៍រាជាផ្ទេរអំណាចឲ្យព្រះរាមរាជា

  លុះ ច.ស.១១៣៧ ម.ស.១៦៩៧ ព.ស. ២៣១៩ គ.ស. ១៧៧៥ ឆ្នាំមមែ សប្តស័ក  សម្តេចព្រះនារាយណ៍រាជាទ្រង់ព្រះចិន្តាថា ការដែលយើងប្រយុទ្ធតតាំងប្រឆាំងគ្នានេះក៏ដើម្បីប្រាថ្នារាជសម្បត្តិ  ប្រសិនបើយើងនៅស្ងប់ស្ងៀមដូច្នេះ ប្រជារាស្រ្តក៏គ្មានសេចក្តីសុខសាន្ត ទើបកោះប្រជុំព្រះពញាសព្វមុខមន្រ្តីជាន់ខ្ពស់ដែលយល់ហេតុផលក្នុងរាជការនិងសម្តេចព្រះសង្ឃរាជជាដើម ហើយទ្រង់ពន្យល់ចង្អុលហេតុផលថា អ្នកអង្គនន់សម្តេចព្រះរាមរាជានោះទ្រង់ក៏មិនមែនជាអ្នកដទៃឡើយ ព្រះអង្គតាំងនៅក្រុងកំពត ក្បែរខាងក្រុងយើងនេះឯង បើយើងលើកទ័ពទៅចាប់ព្រះអង្គមក រឿងនេះប្រាកដជាលេចឭទៅដល់ព្រះចៅក្រុងធនបុរី ហើយព្រះចៅក្រុងធនបុរីនឹងទ្រង់ពិរោធ កើតសឹកសង្រ្គាមទៀត ប្រសិនបើយើងនៅស្ងប់ស្ងៀម អ្នកអង្គនន់នឹងប៉ុនប៉ងបៀតបៀនយើងដោយប្រការផ្សេង

941 total views, no views today

Read more

សៀមកៀរគ្រួសារខ្មែរ ១ ម៉ឺនទៅក្រុងធនបុរី

គ្រានោះ លុះកងទ័ពសៀមលើកត្រឡប់ទៅវិញ សម្តេចព្រះនារាយណ៍រាជាក៏នាំកងទ័ពយួនឡើងមករក្សាក្រុងដូចមុន ចៅពញាចក្រីកាលបណ្តើរកងទ័ពត្រឡប់មកដល់ពាក់កណ្តាលផ្លូវ ក៏ទទួលដំណឹងថា យួនចូលមកជួយខ្មែរ ក៏គៀរប្រមូលយកគ្រួសារខ្មែរក្រុងបារាយ ក្រុងពោធិ៍សាត់ និងចាប់បាននាម៉ឺនខ្មែរ គឺ ព្រះពញាយមរាជ (គួន) ព្រះពញារាជតេជះ (មូ) ព្រះពញាក្រៃ(ឡាយ) ព្រះពញាសែនទងហ្វា(ឡាយ) ព្រមទាំងគ្រួសារ ក្នុងគ្រានោះ បាន ១ ម៉ឺនគ្រួសារគត់នាំចូលមកក្រុងធនបុរី ហើយរឹបយកក្រុងបាត់ដំបង ក្រុងសៀមរាប ទុកការពារ គ្រួសារខ្មែរដែលនាំចូលមកនៅគ្រានោះ

911 total views, no views today

Read more

សម្តេចព្រះនារាយណ៍រាជាបដិសេធមិនបញ្ជូនគ្រឿងបណ្ណាការថ្វាយព្រះចៅក្រុងធនបុរី

លុះដល់ឆ្នាំថោះ ត្រីស័ក ច.ស. ១១៣៣ ម.ស.១៦៩៣ ព.ស.២៣១៥ គ.ស. ១៧៧១ អ្នកសោទត្តជាចៅហ្វាយក្រុងពាម មានគុណចំពោះសម្តេចព្រះនារាយណ៍រាជា ប៉ុន្តែនៅឈ្មោះអ្នកអង្គតន់មកពីមុន អ្នកអង្គតន់ព្រមធ្វើជាបុត្រចិញ្ចឹម លុះអ្នកអង្គតន់មានជ័យជម្នះលើព្រះរាមរាជាហើយ បានជារាជាធិបតីតែមួយព្រះអង្គឯង អ្នកសោទត្តក៏បះបោរ កេណ្ឌរេហ៍ពលក្នុងក្រុងបន្ទាយមាស និង ក្រុងក្រាំង(ទ្រាំង)ជាកងទ័ព លើកទៅវាយប្រហារក្រុងត្រាស់(ត្រាត) ក្រុងចន្ទបុរី កៀរគរយកគ្រួសារទៅជាច្រើន ។ ព្រះចៅក្រុងធនបុរីទ្រង់ពិរោធ ទើបត្រាស់បញ្ជាឲ្យចាត់កងទ័ពជើងគោក ដែលព្រះបាទសម្តេចព្រះពុទ្ធៈយ៉តហ្វាចុឡាលោកមហារាជកាលនោះទ្រង់ព្រះយសជាចៅពញាចក្រី

1,137 total views, no views today

Read more

អ្នកអង្គតន់ឡើងគ្រងរាជ្យជាសម្តេចព្រះនារាយណ៍រាជាធិរាជរាមាធិបតី

ចំណែកខាងប្រទេសកម្ពុជា អ្នកអង្គតន់បានគ្រងរាជ្យនៅឆ្នាំខាល សំរឹទ្ធិស័ក ច.ស. ១១២០ ម.ស. ១៦៨០ គ.ស.១៧៥៨ ព.ស.២៣០២ មានព្រះបរមនាមថា សម្តេចព្រះនារាយណ៍រាជាធិរាជរាមាធិបតី កើតវិវាទជាមួយនឹងអ្នកអង្គនន់ ដែលមានព្រះនាមថា ព្រះរាមរាជា ជាព្រះញាតិវង្សរួមព្រះបយ្យិកា មានព្រះរាជបំណងចាប់ព្រះរាមរាជាសម្រេចទោស ព្រះរាមរាជាមិនអាចតស៊ូបាន ទើបភៀសព្រះកាយចូលមកពឹងព្រះចៅក្រុងធនបុរី ។ ក្នុងឆ្នាំឆ្លូវ ឯកស័ក ច.ស. ១១៣១ ម.ស.១៦៩១ គ.ស.១៧៦៩

854 total views, no views today

Read more

ប្រវត្តិនិងស្នាដៃលោក នូ ហាច

លោក នូ ហាច ជា អ្នកនិពន្ធខ្មែរជើងខ្លាំងមួយរូប ដែលមានកំណើតនៅលើ ទឹកដីបាត់ដំបង ក្រៅពីលោកញ៉ុកថែម និង លោក គង្គប៊ុនឈឿន ។ ស្នាដៃ របស់លោកមានដូចជា៖ ១- រឿង ផ្កាស្រពោន ឆ្នាំ១៩៤៩ ២- រឿង មាលាដួងចិត្ត ឆ្នាំ១៩៧២ ៣- រឿង ត្រួយជីវិត

1,637 total views, 3 views today

Read more

កច្ចាយនសូត្រទី ៨ អំ ឥតិ និគ្គហីតំ.

៨ : ១០ អំ ឥតិ និគ្គហីតំ. *អំ ឥតិ ពិន្ទុ និគ្គហីតំ ហោតិ * ១) ប្រែរៀងសេចក្តី ដំលើ  គឺ អំ ឈ្មោះថា និគ្គហិត ។ ២) ប្រែថាលោតប្រយោគ ពិន្ទុ រីដំលើ អំ

Read more

កច្ចាយនសូត្រទី ៧

   ៧ : ៩ វគ្គា បញ្ចបញ្ចសោ មន្តា. ១) ប្រែរៀងសេចក្តី ព្យញ្ជនៈតាមពួកនីមួយ ៗ ៥ តួ មាន ម​ ជាទីបំផុត ឈ្មោះថា​ វគ្គ ។ ២) ប្រែលោតប្រយោគ ព្យញ្ជនា រីព្យញ្ជនៈទ.  មន្តា ដែលមាន

Read more

កច្ចាយនសូត្រទី ៦

  ៦ :  ៨ សេសា ព្យញ្ជនា. *អដ្ឋហិ សរេហិ សេសា វណ្ណា ព្យញ្ជនា ហោន្តិ* ✸ ប្រែដោយអត្ថ អក្សរដែលសល់អំពីស្រៈ  ៨ តួ ឈ្មោះថា ព្យញ្ជនៈ ។ ✸ ប្រែលោតប្រយោគ សេសា វណ្ណា អក្សរទ.

Read more

កច្ចាយនសូត្រទី ៥

៥ : ៥ អញ្ញេ ទីឃា *តត្ថ សរេសុ រស្សេហិ អញ្ញេ សរា ទីឃា ហោន្តិ* ✺ប្រែដោយអត្ថ បណ្តាស្រៈទាំងនោះ ស្រៈផ្សេងអំពីរស្សៈ ឈ្មោះថា ទីឃៈ ។ ស្រៈទីឃៈ ៥ តួ គឺ អា ឦ ឩ

Read more

ឈ្មោះបទប្រធានក្នុងវាចកៈទាំង ៥

១.បឋមាវិភត្តិ សម្ពន្ធចូលនឹងកិរិយា ជាបទប្រធានមានឈ្មោះហៅផ្សេង ៗ គ្នាក្នុងវាចកៈទាំង ៥ ​​ដូចតទៅ ១.ជាបទប្រធានក្នុងកត្តុវាចកៈ ហៅថា សុទ្ធកត្តា, សយកត្តា, អភិហិតកត្តា -បទកិរិយាធំ                            ហៅថា​ អាខ្យាតបទ កត្តុវាចកៈ / កិតបទ កត្តុវាចកៈ ២.ជាបទប្រធានក្នុងប្រយោគកិរិយាបធានន័យ ហៅថា បកតិកត្តា -បទកិរិយាធំ                     ហៅថា កិរិយាបធាននយៈ​

Read more

កច្ចាយនសូត្រទី ៤

កច្ចាយនសូត្រទី ៤ ៤ : ៤ លហុមត្តា តយោ រស្សា. ✹ ប្រែដោយអត្ថ ស្រៈ ៣ តួដែលមានមាត្រាសំឡេងរហ័ស ឈ្មោះថា ស្រៈខ្លី ។ ✹ ប្រែលោតប្រយោគ តយោ សរា រីស្រៈទ. ៣ តួ លហុមត្តា ដែលមានសំឡេងរហ័សជាប្រមាណ

Read more

សព្ទភាសាខ្មែរដែលប្រើនៅពេលសម្ពន្ធ

សព្ធភាសាខ្មែរដែលប្រើនៅពេលសម្ពន្ធ ប្រើសព្ទថា “ របស់, នៃ”  នៅពេលសម្ពន្ធជាមួយនឹងបទតទៅនេះ ១.វិសេសនៈ    ឧ.​ អយំ វិសេសនៈ របស់ ធម្មទេសនា ២.អព្ភន្តរកិរិយា  ឧ. អាគច្ឆន្តោ អព្ភន្តរកិរិយា របស់ សោ ៣.ឥត្ថម្ភូតៈ   ឧ.  មនសា ឥត្ថម្ភូតៈ របស់ បុគ្គលោ ប្រើសព្ទថា

Read more

វិធីសម្ពន្ធ

នៅពេលត្រូវការសម្ពន្ធ ត្រូវសង្កេតលំដាប់សព្ទដូចតទៅនេះ ១.អាលបនៈ ២.និបាតដើមសេចក្តី ឬ កាលសត្តមី ៣.បទវិសេសនៈរបស់ប្រធាន ៤.ប្រធាន ៥.មុខ្យកិរិយា ឬ កិរិយាគ្រប់គ្រងប្រយោគ ឬ កិរិយាធំ ៦.សម្ពន្ធទៅតាមលំដាប់រហូតដល់ចប់ប្រយោគ

Read more

កច្ចាយនសូត្រទី ៣

  ៣: ៣  តត្ថោទន្តា សរា អដ្ឋ. ប្រែលោតប្រយោគ តត្ថ អក្ខរេសុ បណ្ដារអក្សរទ. នោះ អដ្ឋ អក្ខរា រីអក្សរទ. ៨ តួ ឱទន្តា ដែលមាន ឱ ជាទីបំផុត ហោន្តិ រមែងជា សរា  ឈ្មោះថា ជាស្រៈ 

Read more

វិសុទ្ធិមគ្គភាគ ១ កម្មដ្ឋាននិទ្ទេស អធិប្បាយគណៈពលិពោធ

[sociallocker]​វិសុទ្ធិមគ្គភាគ ១ កម្មដ្ឋាននិទ្ទេស អធិប្បាយគណៈពលិពោធ សួរដោយភិក្ខុ សៀន សឿម Sean Soeurm  ថា ប្រយោគខាងក្រោម ប្រែ និង សម្ពន្ធដូចម្តេច? ឯវម្បិ អលភមានេន  មយ្ហំ  អាវុសោ ឯកំ កិច្ចំ អត្ថិ តុម្ហេ យថាផាសុកដ្ឋានានិ គច្ឆថាតិ គណំ

Read more

កច្ចាយនសូត្រទី ២

សន្ធិកណ្ឌ សូត្រទី ២ ២ : ២ អក្ខរាបាទយោ ឯកចត្តាឡីសំ. ប្រែរៀងសេចក្តី អក្សរមាន អ ជាដើម ៤១ តួ ឈ្មោះថា អក្សរ ។ ប្រែលោតប្រយោគ អាទយោ វណ្ណា រីអក្សរ ទ. មាន អ ជាដើម

Read more