វិធីប្រែបាលី៣

how_to_translate_pali_01

៥.បទទាក់ទងនឹងបទប្រធាន បានដល់ បទវិសេសនៈរបស់បទប្រធាន ដូចតទៅនេះ

  1. គុណនាម ដូចជា កុសលោ បុរិសោ រីបុរស ឈ្លាស
  2. សង្ខ្យាគុណនាម ដូចជា ឯកោ ថេរោ រីព្រះថេរៈ រូប
  3. វិសេសនសព្វនាម ដូចជា អយំ បុគ្គលោ រីបុគ្គល នេះ
  4. នាមកិតក៍ដែលជាគុណនាម សមាសគុណនាម និង តទ្ធិតគុណនាម

៦.អព្ភន្តរកិរិយា បានដល់ កិរិយាក្នុងរវាង គឺ កិរិយាដែលចុះបច្ច័យដូចតទៅនេះ

  1. អន្ត និង មាន បច្ច័យ ដែលមានលិង្គ វចនៈ និង វិភត្តិស្មើនឹងបទប្រធាន ដូចជា គច្ឆន្តោ កាលទៅ កំពុងទៅ កុរុមានោ កាលធ្វើ កំពុងធ្វើ ជាដើម
  2. តូន ត្វា ត្វាន បច្ច័យ ដែលហៅថា តូនាទិបច្ច័យ ដូចជា គន្ត្វា ទៅហើយ កត្វា ធ្វើហើយ ជាដើម

៧.បទទាក់ទងនឹងអព្ភន្តរកិរិយា បានដល់ សព្ទនាមនាម និង សព្វនាមដែលចុះទុតិយាវិភត្តិរហូតដល់សត្តមីវិភត្តិ ព្រមទាំងនិបាតខ្លះ ដូចជា

  • នគរំ គច្ឆន្តោ កាលទៅ កាន់ក្រុង,
  • ខេត្តេ កម្មំ កុរុមានោ កាលធ្វើ នូវការងារ ក្នុងស្រែ,  
  • គេហំ គន្ត្វា ទៅហើយ កាន់ផ្ទះ,
  • ឯវំ ចិន្តេត្វា គិតហើយ យ៉ាងនេះ ជាដើម

៨.ប្រយោគជ្រែក មាន ២ យ៉ាង គឺ

  1. ប្រយោគអនាទរៈ ចុះឆដ្ឋីវិភត្តិ និយមប្រែថា កាល កាលដែល ដូចជា បិតុ មតស្ស កាលបិតា ស្លាប់ហើយ ។
  2. ប្រយោគលក្ខណៈ ចុះសត្តមីវិភត្តិ និយមប្រែថា នាកាល កាលបើ ដូចជា សត្ថរិ គតេ នាកាលព្រះសាស្តា ស្តេចទៅហើយ ។

 

loading…

1,068 total views, 2 views today

Facebook Comments